ខេត្តបន្ទាយមានជ័យ ៖ បើករថយន្តដឹកម្តាយកំពុងមានជំងឺធ្វើទុក្ខ ទៅពេទ្យ លុះភ័.យពេកច្រឡំជាន់ហ្គារថាជាហ្វ្រាំងបុ.ករះស្លា.ប់អ្នកជិះម៉ូតូម្នាក់ និងជ្រុលទៅបុ.កហាងលក់គ្រឿងសំណង់រងការខូចខាត បានកើតឡើងកាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ខុង សុវ៉ាន ភេទប្រុស អាយុ៦៧ឆ្នាំ (មុខរបរត់ម៉ូតូឌុប) រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

អ្នកឃើញហេតុការណ៍ប្រាប់ថា នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង មានរថយន្តមួយគ្រឿងម៉ាក TOYOTA.RAVO ពាក់ផ្លាកលេខ បាត់ដំបង 2C-9055 បានបើកបរក្នុងទិសដៅពីត្បូងទៅជើង ហើយឡើងផ្លូវជាតិលេខ៥ បានជ្រុលទៅបុ.កអ្នកជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2A-4518 ដែលបើកបរក្នុងទិសដៅពីកើត បណ្តាលឱ្យអ្នកបើកបរម៉ូតូស្លា.ប់ភ្លាមៗនៅនឹងកន្លែង ហើយម៉ូតូជាប់ក្រោមរថយន្តជ្រុលទៅបុ.កហាងលក់គ្រឿងសំណង់ បណ្តាលឱ្យរងការខូចខាត ហើយភ្លាមៗគេឃើញរថយន្តម៉ាកកាម៉ារីបាឡែនមកដឹកស្ត្រីចំណាស់ម្នាក់ និងអ្នកបើកបររថយន្តទៅបាត់ ។

ក្រោយភ្លាមៗនោះឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ ចុះមកពិនិត្យវាស់វែង និងបានឱ្យដឹងថា មូលហេតុដែលគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺបង្កដោយអ្នកបើកបររថយន្តបានដឹកម្តាយមានជំងឺទៅពេទ្យ នៅពេលជំងឺម្តាយកំពុងធ្វើទុក្ខក្នុងរថយន្ត ហើយភ័.យស្លន់ស្លោបានច្រឡំជាន់ហ្គាថាជាហ្វ្រាំង ទើបបុ.ករះបណ្តាលឱ្យស្លា.ប់អ្នកបើកបរម៉ូតូម្នាក់ និងម៉ូតូក្រោមរថយន្តហើយជ្រុលទៅបុ.កហាងលក់គ្រឿងសំណង់ បណ្តាលឱ្យរងការខូចខាត។

មន្ត្រីនគរបាលបានបញ្ជាក់ថា ក្រោយធ្វើការវាស់វែងរួច ស.ពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្កនិងម៉ូតូ ត្រូវបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដោះស្រាយតាមច្បាប់៕




ចែករំលែកព័តមាននេះ