ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តៃវ៉ាន់​ផលិត​បាន​នាវាមុជទឹក​ដំបូង​របស់​ខ្លួន

1 ឆ្នាំ មុន

កោះ​តៃវ៉ាន់ ៖ តៃ​វា់ន់​កាលពី​ថ្ងៃ​ទី​២៨​កញ្ញា បាន​បង្ហាញ​នាវាមុជទឹក​ដំបូង​ផលិត​ដោយ​ខ្លួនឯង ដោយ​

កោះ​តៃវ៉ាន់ ៖ តៃ​វា់ន់​កាលពី​ថ្ងៃ​ទី​២៨​កញ្ញា បាន​បង្ហាញ​នាវាមុជទឹក​ដំបូង​ផលិត​ដោយ​ខ្លួនឯង ដោយ​ដែនដី​ស្វយ័ត​នេះ​ស្វែងរក​ពង្រឹង​កងទ័ព​របស់​ខ្លួន ប្រឈម​មុខជា​មួយ​ចិនដីគោក​ក្នុង​ពេល​កំពុង​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​រវាង​ក្រុង​ប៉េ​កាំ​ង​និង​ក្រុង​តៃប៉ិ។

រដ្ឋាភិបាល​ចិន​ចាត់​ទុក​ដែន​កោះ​នោះ​ថា​ជា​ផ្នែក​មួយ​នៃ​ដែនដី​ខ្លួន ហើយ​សច្ចា​បង្រួបបង្រួម​ក្នុង​ថ្ងៃ​ណាមួយ ដោយ​ប្រើ​កម្លាំង​បើ​ចាំបាច់​។ ថវិកា​យោធា​តៃវ៉ាន់​ក្នុង​ឆ្នាំ​២០២៤​នឹង​បង្កើន​ដល់​ទៅ​១៩​ពាន់​លាន​ដុល្លារ​។ ក្រុង​តៃ​បិ​ុ​មាន​បំណង​ឲ្យ​ទទួល​បាន សម្ភារ​យោធា​ពិសេស​ពី​សម្ព័ន្ធមិត្ត សំខាន់​របស់​ខ្លួន​គឹ​សហរដ្ឋ​ង​អា​មេ​រិ​ក តែ​មិន​អាច​ទទួល​បាន​នាវាមុជទឹក​។ តាំងពី​ឡើង​កាន់​អំណាច​ក្នុង​ឆ្នាំ​២០១៦​មក ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​TSAI ING WEN បាន​បង្កើត​កម្មវិធី​កសាង​នាវាមុជទឹក​ក្នុងស្រុក ជាមួយ​ទិស​ដៅ​កសាង​នាវាមុជទឹក​ឲ្យ​បាន​៨​គ្រឿង​។

នាវាមុជទឹក​ដែល​កសាង​រួច​នេះ​មានឈ្មោះ​ថា HAI KUN ត្រូវ​បាន​បង្ហាញ​នា​ថ្ងៃ​ទី​២៨​កញ្ញា ក្នុង​ពិធី​មួយ​រៀបចំ​ធ្វើ​នៅ​ទីក្រុង​កំពង់​ផែ​KAOHSIUNG ភាគ​ខាងត្បូង​តៃវ៉ាន់​។ នាវាមុជទឹក​នោះ​តម្លៃ​នៃ​នៃ​ការ​កសាង​មាន​ដល់​១,៥​ពាន់​លាន​ដុល្លារ ដោយ​ចាប់​កសាង​ពី​ឆ្នាំ​២០២០​មក​។ វា​មាន​ប្រវែង​៨០​ម៉ែត្រ​និង​មាន​ទម្ងន់​រវាង​ពី​២៥០០​ទៅ​៣០០០​តោន​។ នាវាមុជទឹក​នោះ​បំពាក់​ដោយ​គ្រាប់បែក​បុក​ផលិត​នៅ​អា​មេ​រិ​ក​។ វា​ត្រូវ​ដាក់​ធ្វើការ​សាកល្បង​ក្នុង​សមុទ្រ ហើយ​អាច​ដាក់​ឲ្យ​ប្រើ​ក្នុង​ឆ្នាំ​២០២៥៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ