ជាង៤ម៉ឺននាក់រត់ភៀសខ្លួនពីណាហ្គោនីការ៉ាបាក់ទៅអាមេនី
អាហ្សែបៃហ្សង់-អាមេនី ៖ តាមAFPថាអាជ្ញាធរអាមេនី អះអាងនាថ្ងៃទី២៧កញ្ញាពីការមកដល់នៃ
អាហ្សែបៃហ្សង់-អាមេនី ៖ តាមAFPថាអាជ្ញាធរអាមេនី អះអាងនាថ្ងៃទី២៧កញ្ញាពីការមកដល់នៃ
អាហ្សែបៃហ្សង់-អាមេនី ៖ តាមAFPថាអាជ្ញាធរអាមេនី អះអាងនាថ្ងៃទី២៧កញ្ញាពីការមកដល់នៃជនភៀសខ្លួន៤២.៥០០នាក់ មកពីតំបន់ណាហ្កោនីការ៉ាបាក់បន្ទាប់ពីតំបន់នោះ ធ្លាក់ក្នុងការកាន់កាប់របស់អាហ្សែបៃហ្សង់ កោយការវាយលុកផ្លេកបន្ទោរមួយ។
ចំនួនជនភៀសខ្លួនចេញនេះគឺស្មើនឹង១ភាគ៣នៃចំនួនប្រជាជនរស់នៅតំបន់នោះ ដែលភាគច្រើនមានដើមកំណើតអាមេនី។ ក្រុងបាគូបានបើកកាលពីថ្ងៃទី២៤កញ្ញា ផ្លូវថ្នល់តែមួយគតភ្ជាប់តំបន់បំបែកខ្លួននោះទៅអាមេនី ៤ថ្ងៃក្រោយការចុះចាញ់របស់ពួកយុទ្ធជនបំបែកខ្លួនអាមេនី និងកិច្ចព្រមព្រៀងឈប់បាញ់គ្នា ដែលដាក់តំបន់ណាហ្គោនីការ៉ាបាក់ ស្ថិតក្រោមការត្រួត្រារបស់អាហ្សែបៃហ្សង់។
អាជ្ញាធរអាហ្សែបៃហ្សង់គូសបញ្ជាក់កាលពីថ្ងៃទី២៧កញ្ញាថា ទាហានរបស់ខ្លួន១៩២នាក់និងជនសីុវិលម្នាក់ បានស្លាប់ក្នុងប្រតិបត្តិការវាយលុកកាលពីសប្ដាហ៍មុន ដណ្ដើមយកតំបន់បំបែកខ្លួននោះ។ តាមតុល្យការប្រកាសដោយក្រសួងសុខាភិបាលប្រទេសនេះថា ក្រៅពីនេះ ទាហានជាង៥០០នាក់រងរបួសក្នុងការវាយលុករបស់អាហ្សែបៃហ្សង់ ។
ចំណែកពួកយុទ្ធជនអាមេនីវិញបានចុះចាញ់ប្រគល់អាវុធ ហើយរៀបរាប់ពីយុទ្ធជនពួកគេស្លា.ប់២១៣នាក់។ ដូច្នេះចំនួនអ្នកស្លា.ប់សរុបក្នុងការវាយលុកនេះមានដល់ជាង៤០០នាក់៕
ចែករំលែកព័តមាននេះ