រាជធានីភ្នំពេញ ៖ យុវជនមួយក្រុមមានគ្នាចំនួន៥នាក់ បាននាំគ្នាចូលផឹកស៊ីនៅក្នុងហាងស្រាក្រឡុកមួយកន្លែង លុះដល់ម៉ោងគិតលុយ ស្រាប់តែឈ្លោះប្រកែកគ្នា រហូតត្រូវម្ចាស់ហាងយកដុំថ្មវា.យ បណ្ដាលឱ្យរងរបួសបែកក្បាល ថែមទាំងត្រូវនារីបម្រើការក្នុងហាងចោទប្រកាន់ថា បានលូ.កលា.ន់ និងប្រមា.ថដោយប្រើសម្ដីមិនសមរម្យទៀតផង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបញ្ជាក់ពីនារីរងគ្រោះ និងម្ចាស់ហាងខាងលើ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបាននាំគ្នាចូលមកផឹកស៊ីនៅហាងរបស់គាត់តាំងពីវេលាម៉ោង៩ម៉ោង រហូតមកដល់ម៉ោងកើតហេតុខាងលើ ដោយខាងបក្សពួកជនរងគ្រោះនាំគ្នាធ្វើខួបកំណើតឱ្យមិត្តភក្តិរបស់ខ្លួននៅក្នុងហាង ហើយខាងម្ចាស់ហាងក៏ទៅទិញនំខេក ដើម្បីយកមកធ្វើឱ្យ។

ប្រភពដដែលបន្តថា លុះដល់ម៉ោងគិតលុយ ស្រាប់តែឈ្លោះប្រកែកគ្នា រឿងលុយដុល្លារ និងលុយខ្មែរ រហូតដល់ថ្នាក់វា.យគ្នាទៅវិញទៅមកតែម្ដង ភ្លាមៗនោះខាងម្ចាស់ហាងក៏យកដុំថ្មទៅវា.យជនរងគ្រោះ បណ្ដាលអោយបែកក្បាលហូរឈា.មស្រោចខ្លួន ដេរអស់ពីរថ្នេរ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ភាគីខាងនារីបម្រើក្នុងហាង បានចោ.ទប្រកាន់ទៅលើខាងបុរសថា បាននាំគ្នាលូ.កលា.ន់ និងប្រមា.ថនាងដោយពាក្យសម្ដីមិនសមរម្យ ទើបខាងម្ចាស់ហាងយកដុំថ្មទៅវា.យជនរងគ្រោះតែម្តង។ ចំណែកខាងជនរងគ្រោះវិញ បានប្រកែកថា «មិនមានរឿងលូ.កលា.ន់នោះទេ គឺដោយសារតែរឿងគិតលុយតែប៉ុណ្ណោះ ទើបកើតជាហិ.ង្សា»។

ក្រោយពេលកើតហេតុ ជនរងគ្រោះ និងជនបង្កបាននាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ សមត្ថកិច្ចក៏ចាត់ការទៅនីតិវិធីបន្តទៅតាមផ្លូវច្បាប់។




ចែករំលែកព័តមាននេះ