បុរសស្រី៣នាក់រងរបួសធ្ងន់និងស្រាល ក្រោយត្រូវជនបង្កដេញតាមកា.ប់ផ្អើលពេញផ្លូវ
- ភ្នំពេញ
យុវជនប្រុសស្រីចំនួន៣នាក់ ត្រូវជនសង្ស័យមិនស្គាល់មុខមួយក្រុម ជិះម៉ូតូដេញតាមស្ទាក់កា.ប់
យុវជនប្រុសស្រីចំនួន៣នាក់ ត្រូវជនសង្ស័យមិនស្គាល់មុខមួយក្រុម ជិះម៉ូតូដេញតាមស្ទាក់កា.ប់
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹង យុវជនប្រុសស្រីចំនួន៣នាក់ ត្រូវជនសង្ស័យមិនស្គាល់មុខមួយក្រុម ជិះម៉ូតូដេញតាមស្ទាក់កា.ប់ បណ្ដាលឲ្យរបួសធ្ងន់២នាក់ និងស្រាលម្នាក់ ហើយត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីនៅវេលាម៉ោង៣និង២៥នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវ៦៨K ស្ថិតក្នុងភូមិចំការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
សេចក្តីរាយការណ៍បានឱ្យដឹងបន្តថា ជនរងគ្រោះខាងលើនេះ ទី១- ឈ្មោះ ដឹម រិចណា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរធ្វើការហាង បច្ចុប្បន្នរស់នៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍។ ទី២- ឈ្មោះ ម៉នប្រី យ៉ានុត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិចំការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ នឹងមានស្រុកកំណើតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងម្នាក់ទៀតភេទប្រុស រងរបួសធ្ងន់ សុំមិនបញ្ចេញឈ្មោះ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកភ្នំពេញ1AV-2015 ។
តាមប្រភពព័ត៌មានបញ្ជាក់ពីជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ជិះម៉ូតូឌុបគ្នាចេញពីក្លិបនៅម្ដុំផ្លូវដីហុយ ក្នុងគោលបំណងត្រឡប់ទៅផ្ទះជួលវិញ ខណៈពេលជិះមកដល់ចំណុចផ្លូវ១០៥K ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម ជិះម៉ូតូ៣គ្រឿង មានគ្នា៦នាក់ដេញតាមពីក្រោយ ប្រដាប់ទៅដោយកាំបិ.តប៉័ងតោ និងដំបង។
ប្រភពដដែលបន្តថា លុះដេញតាមរហូតមកដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យក៏យកមួកសុវត្ថិភាពវា.យពួកគាត់ បណ្ដាលឱ្យដួលម៉ូតូ បន្ទាប់មកក៏យកកាំបិ.តកាប់ទៅលើនារីរងគ្រោះបែកក្បាលហូរឈា.មពេញខ្លួន។ ចំណែកបុរស២នាក់ទៀត ត្រូវបានជនសង្ស័យវា.យនឹងដំបង បណ្ដាលឱ្យរងរបួសធ្ងន់ និងស្រាល ដោយរលាត់ដៃជើង។ បន្ទាប់មក ក្រុមជនសង្ស័យទាំងនោះ ក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនទៅបាត់អស់ ទើបប្រជាពលរដ្ឋនៅកន្លែងកើតហេតុឃើញក៏នាំគ្នាចេញមកជួយ ហើយទាក់ទងហៅរថយន្តសាមុយឯកជនមួយគ្រឿង ដឹកយកជនរងគ្រោះទាំង៣នាក់ទៅសង្គ្រោះបន្ទាន់ភ្លាមៗ រួចរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានបន្តភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅអន្តរាគមន៍សួរនាំជនរងគ្រោះ បន្ទាប់មកចាំឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍តាមក្រោយ ដើម្បីស្រាវជ្រាវស្វែងរកមុខជនបង្កទាំងនោះ យកមកចាត់ការទៅតាមនីតិវិធីច្បាប់នៅពេលក្រោយ៕
ចែករំលែកព័តមាននេះ