ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិកម្ម​ក្រសួងមហាផ្ទៃ ៖ រឿង​​ចិន «No more bets» ​ដែល​ចោទ​កម្ពុជា ជា​ជម្រក​នៃ​ហ្គេ​ម​អន​ឡាញ​ខុស​ច្បាប់ ជា​ការ​លាប​ពណ៌

8 ខែ មុន
  • ភ្នំពេញ

ថ្មី​ៗ​នេះ រឿង​អា​ស្រូ​.​វ​ចចាមអារ៉ាម​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​ភាពយន្ត​ចិន ដែល​បង្ហាញ​មុខមាត់​របស់​ប្រទេស​កម្ពុជា និង​ប្រទេស​សមាជិក​អាស៊ាន​ផ្សេង​ទៀត​ថា ជា​កន្លែង​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ដ៏​គ្រោះថ្នាក់​មួយ ពាក់ព័ន្ធ​នឹង​ការ​ចាត់​ជ​ម្រិ​.​ត​ដ៏​គួរ​ឱ្យ​ភ័យ​ខ្លាច​សម្រាប់​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ជា​ច្រើន ដែល​វា​បាន

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ រឿង​អា​ស្រូ​.​វ​ចចាមអារ៉ាម​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​ភាពយន្ត​ចិន ដែល​បង្ហាញ​មុខមាត់​របស់​ប្រទេស​កម្ពុជា និង​ប្រទេស​សមាជិក​អាស៊ាន​ផ្សេង​ទៀត​ថា ជា​កន្លែង​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ដ៏​គ្រោះថ្នាក់​មួយ ពាក់ព័ន្ធ​នឹង​ការ​ចាត់​ជ​ម្រិ​.​ត​ដ៏​គួរ​ឱ្យ​ភ័យ​ខ្លាច​សម្រាប់​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ជា​ច្រើន ដែល​វា​បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​មក​ប្រទេស​នេះ មានការ​ធ្លាក់​ចុះ​។

រឿង «No More bets» របស់​ចិន ដែល​រក​ចំណូល​បាន​ខ្ទង់ពាន​លាន​ដុល្លា​អា​មេ​រិ​ក ដោយ​មាន​អ្នក​ទស្សនា​រាប់រយ​លាន​អ្នក​ជុំវិញ​ពិភពលោក កំពុង​ធ្វើ​ឲ្យ​កិត្តិនាម​ប្រទេស​កម្ពុជា​ធ្លាក់​ចុះ​យ៉ាង​គំហុក ដោយសារ​រឿង​នេះ​បាន​និយាយ​ថា ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ មាន​កម្ពុជា និង​មី​យ៉ា​ន់​ម៉ា ជាដើម គឺជា​ប្រភព​នៃ​ល្បែ​.​ង​ស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ​, ការ​ចាប់​ជ​ម្រិ​.​ត​, ការ​ជួយ​ដូរ​មនុស្ស​តាម​អន​ឡាញ​, ការ​ធ្វើ​ទា​រុ​.​ណ​ក​.​ម្មយ៉ាង​ឃោ​.​រ​ឃៅ និង​ការ​បង្ខាំ​.​ង​មនុស្ស​បង្ខំ​ឲ្យ​ធ្វើការ​ដោយ​ខុសច្បាប់​ផង​ដែរ ។

មហាជន​កម្ពុជា បាន​បញ្ចេញ​កំហឹង​យ៉ាង​ខ្លាំងក្លា​ជុំវិញ​ភាពយន្ត​មួយ​នេះ និង​បាន​ស្នើ​សុំ​ក្រសួង​ពាក់ព័ន្ធ​អន្តរាគមន៍​ចំពោះ​អ្វី​ដែល​មហាមិត្ត​ចិន បាន​ធ្វើ​ឱ្យ​មានការ​យល់​ច្រឡំ​ប៉ះពាល់​ដល់​កិ​តិ្ត​នាម​ប្រទេស​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ រហូត​ទេសចរ​ចិន និង​បរទេស​បង្ហាញ​ការ​ភ័យ​ខ្លាច​មិន​ហ៊ាន​មក​លេង​កម្សាន្ត​នៅ​កម្ពុជា​។

ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ លើក​ឡើង​ថា នោះ​ជា​ការ​លាប​ពណ៌ ចំពោះ​ករណី​ចោ​.​ទ​កម្ពុជា​ជា​ជម្រក​នៃ​ហ្គេ​ម​អន​ឡាញ​ខុសច្បាប់​។ នេះ​បើ​តាម​លោក​បណ្ឌិត ទូច សុ​ឃៈ អ្នកនាំពាក្យ​រង ក្រសួងមហាផ្ទៃ ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព នា​ថ្ងៃ​ទី​២៦ ខែកញ្ញា នេះ​។

អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បាន​បន្ត​ថា ការ​ដែល​លាប​ពណ៌​កម្ពុជា​ថា ជា​ជម្រក​នៃ​ហ្គេ​ម​អន​ឡាញ​ខុសច្បាប់ អាច​ជា​ចេតនា​មិនល្អ ពោល​គឺ​អាច​ជា​ការ​កេង​ចំណេញ​ផ្នែក​នយោបាយ និង​អាច​ជា​សមរភូមិ​ទេសចរណ៍ ដែល​បណ្ដា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក កំពុង​ដណ្ដើម​ទីផ្សារ​។ ម្យ៉ាងទៀត យើង​ដឹង​ទាំងអស់​គ្នា​ហើយ​ថា និន្នាការ​ពិភពលោក​បច្ចុប្បន្ន គឺ​កំពុង​រីកសាយ​ភាព​យ៉ាង​គំហុក​លើ​វិស័យ​បច្ចេកវិទ្យា ដែល​បណ្ដា​ប្រទេស​ភាគច្រើន​តែង​ប្រឈម​នឹង​បញ្ហា​អវិជ្ជមាន​តាម​អន​ឡាញ គ្រាន់តែ​ថា តិច ឬ​ច្រើន​ប៉ុណ្ណោះ​។ ដូច្នេះ កុំ​ព្យាយាម​ទម្លាក់​បន្ទុក​នេះ​លើ​កម្ពុជា​។

អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បាន​បន្ត​ទៀត​ថា ក្នុង​នោះ បើ​បរទេស​មិន​ការពារ​យើង យើង​ជា​ខ្មែរ គប្បី​ទុក​និន្នាការ​មួយ​ឡែក រួម​គ្នា​បង្ហាញ​ភាព​ស្អាតស្អំ​របស់​កម្ពុជា​យើង ទៅ​កាន់​មតិ​អន្តរជាតិ​កុំឱ្យ​គិត​អវិជ្ជមាន​លើ​កម្ពុជា​។ យើង​នៅ​ចាំ​ទេ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​ពេល​ក្ដាប់​ព័ត៌មាន​បាន​ថា មាន​ករណី​កើត​មាន​បញ្ហា​អវិជ្ជមាន​តាម​អន​ឡាញ សម្ដេច​តេ​ជោ អតីត​នាយក​រដ្ឋមន្ត្រី បាន​ចាត់វិធានការ​ក្ដៅ​គគុក​ប្រកបដោយ​ប្រសិទ្ធភាព​។

អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បាន​បន្ត​ថា ថ្មី​ៗ​នេះ​ដែរ មាន​ផែនការ​ទាញ​ទម្លាក់​កម្ពុជា ចូល​ទៅ​ក្នុង​បញ្ជី​មិនសូវ​ល្អ​មួយ នៃ​ការ​ជួញដូរ​មនុស្ស​តាម​គ្រប់​រូបភាព សម្ដេច​ក្រឡាហោម ស ខេ​ង អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏​បាន​ចាត់​គ្រប់​មធ្យោបាយ រហូត​គេ​ដក​កម្ពុជា​ចេញពី​បញ្ជី​អវិជ្ជមាន​នោះ​វិញ​។ អ៊ីចឹង​ហើយ បើ​គេ​ព្យាយាម​ទម្លាក់​យើង​ចូល​ភក់ យើង​គប្បី​រួម​គ្នា​ទាញ​ឡើង​មក​វិញ ពោល​គឺ​យើង​ជឿជាក់​លើ​កម្ពុជា​។

ក្នុង​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី លោក​រិះរក​គ្រប់​យុទ្ធសាស្ត្រ​លើ​ការ​គ្រប់គ្រង​សន្តិសុខ​ជា​រួម ក្នុង​នោះ ឯកឧត្ដម បាន​ចាត់​បញ្ជូន​អគ្គស្នងការ​រង​ម្នាក់ ធ្វើ​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ គឺ​លោក​ឧត្ដមសេនីយ៍ឯក ស រ​ដ្ឋា ដែល​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​ជំនាញ​នគរបាល​ពី​ក្រៅប្រទេស និង​មានបទពិសោធន៍​លើ​ជំនាញ​សន្តិសុខ ប្រឆាំង​ភេរវកម្ម អន្តោប្រវេសន៍​ជាដើម​។

ទន្ទឹម​នេះ ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ក៏​បាន​ចាត់​អគ្គស្នងការ​រង​ម្នាក់​ទៀត ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ គឺ​លោក​ឧត្ដមសេនីយ៍ទោ ជួន ណា​រិ​ន ដែល​មហាជន​ដឹង​ថា លោក​មាន​ជំនាញ​ខាង​ព្រហ្មទណ្ឌ និង​ការងារ​សន្តិសុខ​។

លើស​ពី​នេះ ក្នុង​ក្របខ័ណ្ឌ​រាជរដ្ឋាភិបាល សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បាន​ចាត់តាំង ឯកឧត្ដម​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន ឧបនាយករដ្ឋមន្ត្រី ទទួល​កិច្ចការ​សន្តិសុខ និង​ជា​ប្រធាន​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿ​.​ង​ញៀ​.​ន ដែល​លោក​មាន​ជំនាញ និង​បទ​ពិសោធន៍​ពេញលេញ ព្រោះ​អតីត​ជា​អគ្គស្នងការ​នគរបាល​ជាតិ​។ ទាំងនេះ​បញ្ជាក់​ថា កម្ពុជា​មិនមែន​ជា​ប្រទេស​ទទួល​ហ្គេ​ម​អន​ឡាញ​ខុសច្បាប់ ឬ​ឧ​ក្រិ​.​ដ្ឋ​ជន​នោះ​ទេ​។

ករណី​ចំណាត់ការ​លើ​ភាពយន្ត​ចិន​ដែល​មាន​អក្សរ​ខ្មែរ​នោះ លោក​បណ្ឌិត ទូច សុ​ឃៈ បាន​បញ្ជាក់​ថា យើង​គាំទ្រ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ទាំង​ចំណាត់ការ និង​ទស្សនៈ ដែល​ចាត់​ទុក​ថា មាន​អក្សរ​ខ្មែរ​ក្នុង​ភាពយន្ត​នេះ នាំ​ឱ្យ​មានការ​ភាន់ច្រឡំ​ថា ឈុត​ឆាក​ឧ​ក្រិ​.​ដ្ឋ​កម្ម​ទាំងនោះ​កើតឡើង​នៅ​កម្ពុជា ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស កេរ្តិ៍ឈ្មោះ ជះ​ផល​អវិជ្ជមាន​ដល់​វិស័យ​ទេសចរណ៍ វិនិយោគ​ជាដើម​។ យើង​ជឿជាក់​លើ​អ្វី​ដែល​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កំពុង​ធ្វើ​ថា នឹង​ទទួលលទ្ធផល​ជា​វិជ្ជមាន​។

ទោះបី​គ្រាន់តែ​មាន​អក្សរ​ខ្មែរ​ក្នុង​ឈុត​ឆាក មិនមែន​សុទ្ធតែ​សាច់​រឿង​ពិត​កើតឡើង​នៅ​កម្ពុជា​ក្ដី ក៏​បណ្ដាល​មានការ​សន្មត់​ដោយ​អារម្មណ៍​ថា អាច​មាន​ពាក់ព័ន្ធ​នឹង​កម្ពុជា​កម្រិត​ណាមួយ ដែល​យើង​ត្រូវ​រួម​គ្នា​ចាត់វិធានការ​។ ក្នុង​នោះ យុវជន មហាជន ជា​តួអង្គ​សំខាន់​ក្នុង​ការ​ចូលរួម​ជួយ​ពន្យល់​សាធារណ​មតិ​ទាំង​ជាតិ និង​អន្តរជាតិ ឱ្យ​ជឿជាក់​ថា រឿង​នេះ​មិនកើត​នៅ​កម្ពុជា​នោះ​ឡើយ​។ ជា​រួម រឿង​នេះ គ្រាន់តែ​ជា​ការ​សម្ដែង​រក​ចំណូល​ដែល​មិន​អាច​ទទួលយក​បាន ក្នុង​ចេតនា​ឆ្លៀត​ផ្សារ​ភ្ជាប់​ដោយ​បំភាន់​យក​កម្ពុជា ជា​ប្រធានបទ ព្រោះ​ប្រទេស​មួយ​នេះ កំពុង​ស្ថិត​ក្នុង​ក្រសែភ្នែក​របស់​អ្នក​ទេសចរណ៍​អន្តរជាតិ និង​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក​កាន់តែ​ច្រើន​ឡើង​ៗ​។

គួរ​រម្លឹក​ផង​ដែរ​ថា ផ្ទុះ​ប្រតិកម្ម​ដូច​ទឹកបាក់​ទំនប់​ពី​ប្រជាពលរដ្ឋ​ខ្មែរ ជុំវិញ​ភាពយន្ត​ចិន​មួយ​ដែល​មាន​ចំណងជើង​ថា «No more bets» ហើយ​ភាពយន្ត​នេះ បាន​និង​កំពុង​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា ដាំ​ក្បាល​ចុះ​មួយ​ទំហឹង ដោយសារ​តែ​អ្នកទេសចរ​ចិន និង​បរទេស​ដែល​បាន​ទស្សនា​រឿង​នេះ មានការ​ភ័យ​ខ្លាច​ក្នុង​ការ​មក​កម្សាន្ត​នៅ​កម្ពុជា​។

ជាង​នេះ​ទៅ​ទៀត ភាពយន្ត​ចិន​មួយ​នេះ ក៏​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ទឹកចិត្ត​មហាជន​ខ្មែរ ព្រោះ​ភាពយន្ត​ចិន​មួយ​នេះ អ្នកនិពន្ធ​បាន​អះអាង​ថា ផលិត​ឡើង​មក​ផ្អែក​ទៅ​លើ​ការ​ពិត ដែល​បាន​ធ្វើការ​ស្រាវជ្រាវ និង​លើក​ឡើង​ថា មាន​បទឧក្រិដ្ឋ​ជា​ច្រើន​កើត​មាននៅ​ប្រទេស​អាស៊ី​អាគ្នេយ៍ មាន​ទាំង កម្ពុជា ថៃ និង​ប្រទេស​មី​យ៉ា​ន់​ម៉ា ជាដើម​។

គួរ​រំលឹក​ថាកម្ពុជា​ប្រកាស​មិន​ផ្តល់​ទិដ្ឋាការ​ចាក់​បញ្ចាំង​រឿង​ចិន «No more bets» ជា​ភាពយន្ត​រុញ​ទេសចរណ៍​ខ្មែរ​ក្នុង​រណ្តៅ​ភ្លើង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ