ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​វ័យ​ចំណាស់​ម្នាក់​បើករថយន្ត​បុ​.​ក​រះ​ចូល​ផ្ទះ​ពលរដ្ឋ ធ្វើ​ឱ្យ​ប្រុស​ស្រី​៣​នាក់​រង​របួសធ្ងន់

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​វ័យ​ចំណាស់​ម្នាក់​បើករថយន្ត​ម៉ាក LexusRX400h សង្ស័យ​ថា ស្រវឹងស្រា បាន​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន រួច​ក៏​រេ​ចង្កូត​ទៅ​បុ​.​ក​រះ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​ឲ្យ​បុរស​២​នាក់ និង​ស្ត្រី​ម្នាក់​ទៀត​រង​របួសធ្ងន់ បង្ក​ឲ្យ​មានការ​ភ្ញាក់​កាលពី​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​វ័យ​ចំណាស់​ម្នាក់​បើករថយន្ត​ម៉ាក LexusRX400h សង្ស័យ​ថា ស្រវឹងស្រា បាន​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន រួច​ក៏​រេ​ចង្កូត​ទៅ​បុ​.​ក​រះ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​ឲ្យ​បុរស​២​នាក់ និង​ស្ត្រី​ម្នាក់​ទៀត​រង​របួសធ្ងន់ បង្ក​ឲ្យ​មានការ​ភ្ញាក់​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៥១ ស្ថិត​ក្នុង​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ប្រាប់​ឲ្យ​ដឹង​ថា «​នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត​បង្ក​ម៉ាក Lexus RX 400h ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​2AC-5389 បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៥១ ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ទៀត​ផង​»​។

ពលរដ្ឋ​បន្ត​ថា «​លុះ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​បង្ក​នោះ​ក៏​ស្រាប់តែ​រេ​ចង្កូត​ទៅ​ខាងស្តាំ​ដៃ រួច​ជ្រុល​ទៅ​បុ​.​ក​រះ​ធុង​លក់​កា​រ៉េ​ម ហើយ​ក៏​បន្ត​ទៅ​បុ​.​ក​មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់​បន្ថែម​ទៀត ធ្វើ​ឱ្យ​មនុស្ស​ប៉ើង​ទៅ​មុខជា​ច្រើន​ម៉ែត្រ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ និង​ត្រូវ​បាន​រថយន្ត​សា​មុ​យមក​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ផង​ដែរ​។ ចំណែក​រថយន្ត​បង្ក​វិញ នៅ​មិន​ទាន់​អស់​ល្បឿន​នោះ​ទេ ក៏​បន្ត​បុ​.​ក​ចូល​ផ្ទះ​ពលរដ្ឋ​លក់ដូរ​ទៀត ទើប​ជាប់​ទៅ​មុខ​លែង​រួច ក្រោយមក​អ្នក​បើករថយន្ត​បង្ក ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន រួច​នាំ​យក​ទៅ​កាន់​អធិការដ្ឋាន​នគ​បាល​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​សួរនាំ​បន្ត​»​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ រួច​ធ្វើការ​ពិនិត្យ និង​ទំនាក់ទំនង​ទៅ​មន្ត្រី​ផ្នែក​ជំនាញ​ចរាចរណ៍​ក្រុង​បន្ត ដើម្បី​ឲ្យ​ចុះ​មក​វាស់វែង និង​ធ្វើ​កំណត់ហេតុ រួច​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ខាង​ការិយាល័យ​ចរាចរណ៍​ជំនាញ​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ឲ្យ​ភាគី​ម្ចាស់​រថយន្ត​បង្ក និង​ជន​រង​គ្រោះ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ