ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង Apple នៅ​ចិន​ភ្ញាក់ផ្អើល​នឹង​ចំនួន​អតិថិជន​សម្រុក​ទិញ iPhone 15

1 ឆ្នាំ មុន

ចិន ៖ មនុស្ស​ជា​ច្រើន​រយ​នាក់​បាន​នាំ​គ្នា​ឈរ​តម្រង់​ជួរ​ខាងក្រៅ​ហាង Apple ដ៏​ទំនើប​មួយ​នៅ​

ចិន ៖ មនុស្ស​ជា​ច្រើន​រយ​នាក់​បាន​នាំ​គ្នា​ឈរ​តម្រង់​ជួរ​ខាងក្រៅ​ហាង Apple ដ៏​ទំនើប​មួយ​នៅ​កណ្តាល​ទីក្រុង​ប៉េ​កាំ​ង កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន ដើម្បី​រង់ចាំ​ទិញ​ទូរស័ព្ទ iPhone ស៊េរី​ចុង​ក្រោយ​បំផុត បើ​ទោះបីជា​ទីផ្សារ​មានការ​ព្រួយបារម្ភ​ថា ការ​ប្រកាន់​ជំហរ​ជាតិនិយម​របស់​ប្រជាជន​ចិន នឹង​ធ្វើ​ឱ្យ​ការ​លក់​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​សហ​អា​មេ​រិ​កមួយ​នេះ ធ្លាក់​ចុះ​ក្នុង​ទីផ្សារ​ប្រទេស​ចិន​យ៉ាងណា​ក៏​ដោយ​។ គួររំលឹកថា ភាគហ៊ុន Apple ធ្លាក់​ចុះ ក្រោយ​ចិន​ហាមប្រាម​មន្ត្រី​ខ្លួន​មិន​ឱ្យ​ប្រើ​ទូរស័ព្ទ iPhone

យោង​តាម​ប្រភព​ពី​សារព័ត៌មាន CNBC កាលពី​ពេល​ថ្មី​ៗ​នេះ បាន​រាយការណ៍​ថា អតិថិជន​ជា​ច្រើន​ក៏​បាន​បញ្ជា​ទិញ​ទូរស័ព្ទ​តាម​ការ​លក់​អន​ឡាញ​ផង​ដែរ ដោយ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន ការ​លក់ iPhone 15 លើ​គេហទំព័រ JD.com របស់ Dada Group ដែល​ជា​វេទិកា​លក់រាយ​តាម​តម្រូវការ​ក្នុងស្រុក​ដ៏​ធំ​បំផុត​មួយ​របស់​ប្រទេស​ចិន​។

Dada អះអាង​ថា កម្មវិធី​ដឹក​ជញ្ជូន​របស់​ខ្លួន​ត្រឹម​១​ម៉ោង​បាន​កើនឡើង ២៥៣% បើ​ធៀប​នឹង iPhone 14 កាលពី​ឆ្នាំ​មុន​។ នៅ​ក្នុង​រយៈពេល​១០​នាទី​ដំបូង បន្ទាប់​ពី​ការ​ចែកចាយ​បាន​ចាប់ផ្តើម ក្រុមហ៊ុន​បាន​បញ្ជាក់​ថា ទូរស័ព្ទ​ចំនួន ២៥,០០០​គ្រឿង​កំពុង​ធ្វើ​ដំណើរ​ដឹក​ជញ្ជូន​ទៅ​កាន់​អតិថិជន​របស់​ខ្លួន​។ Dada បាន​បន្ថែម​ថា នៅ​ឆ្នាំ​នេះ ខ្លួន​កំពុងធ្វើការ​ជាមួយ​អ្នក​លក់រាយ​របស់ Apple ដែល​មានការ​អនុញ្ញាត​ចំនួន ៤,៦០០​កន្លែង​នៅ​ក្នុង​ប្រទេស​ចិន ដែល​កើនឡើង​ពី ៥០០​កន្លែង​កាលពី​ឆ្នាំ ២០២០​។ ក្រុមហ៊ុន Apple បាន​ចាប់ផ្តើម​ចែកចាយ iPhone 15 កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន បន្ទាប់​ពី​ការ​បញ្ជា​ទិញ​ជា​មុន​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា កន្លង​ទៅ​។

ដោយឡែក នៅ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ អតិថិជន​ជាង១០០​នាក់ ក៏​បាន​តម្រង់​ជួរ​នៅ​ខាងក្នុង​ហាង​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Apple នៅ​ក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ចិន នៃ​ទីក្រុង​សៀង​ហៃ ដើម្បី​រង់ចាំ​ទទួល​ការ​បញ្ជា​ទិញ iPhone 15 ថ្ងៃ​ដំបូង នៃ​លក់​ក្នុង​ហាង​។ នេះ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​ចេញផ្សាយ​។

យ៉ាងណាមិញ របៀប​ដែល​ទូរស័ព្ទ iPhone ស៊េរី​ចុង​ក្រោយ​បំផុត​របស់ Apple លក់​នៅ​ក្នុង​ប្រទេស​ចិន គឺ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​យ៉ាង​ដិត​ដល់​ពី​សំណាក់​អ្នកគាំទ្រ និង​អ្នក​តាមដាន​ទីផ្សារ​ដូច​គ្នា បន្ទាប់​ពី​ការ​ពង្រីក​វិធានការ​ទប់ស្កាត់​របស់​ប្រទេស​ចិន ដែល​បាន​ហាមប្រាម​រាល់​មន្ត្រី​រដ្ឋាភិបាល​ថ្នាក់​កណ្តាល​ខ្លួន​ទាំង​អស់ពី​ការ​ប្រើប្រាស់​ទូរស័ព្ទ iPhone កាលពីដើម​ខែកញ្ញា ដែល​គ្រានោះ បណ្តាល​ឱ្យ​ភាគហ៊ុន​ក្រុមហ៊ុន Apple បាន​ធ្លាក់​ចុះ​ផង​ដែរ​។

ទោះ​យ៉ាងណា​ក៏​ដោយ ភាព​ខ្លាំង​នៃ​ការ​បញ្ជា​ទិញ​ជា​មុន​របស់​អតិថិជន​ក្នុង​ប្រទេស​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​២​របស់​ពិភពលោក​មួយ​នេះ បាន​បន្ធូរបន្ថយ​ការ​ព្រួយបារម្ភ​របស់​ក្រុមហ៊ុន Apple ដោយពេល​វេលា​ដឹក​ជញ្ជូន​បាន​រុញច្រាន​រហូត​ដល់​ខែវិច្ឆិកា ហើយ​ទូរស័ព្ទ iPhone 15 Pro និង Pro Max ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​បាន​លក់​អស់​ក្នុង​រយៈពេល​ត្រឹមតែ​មួយ​នាទី​នៅ​លើ​គេហទំព័រ Tmall របស់​ក្រុមហ៊ុន Alibaba ៕ (​ប្រភព​ពី CNBC និង Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ