ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋដល់រដូវប្រមូលផលដើមកក់មកត្បាញកន្ទេល ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃក្រៅពីការងារស្រែចម្ការ

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជា​កសិករ​ភូមិ​អណ្ដូង​រនុក ឃុំ​ត្រងិល ស្រុក​កំពង់លែង ប្រមាណ​ជាង​៩០​ភាគរយ​បាន​បន្ត​មរតក​ពី​ដូនតា គឺ​ត្បាញកន្ទេល​ក្រហម ដើម្បី​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ​ក្រៅពី​ការងារ​ស្រែ​ចម្ការ ។ មុខរបរ​មួយ​នេះ​បាន​ធ្វើ​ឱ្យ​ពួក​គាត់​មាន​ជីវភាព​សមរម្យ…

ខេត្តកំពង់ឆ្នាំង ៖ ប្រជា​កសិករ​ភូមិ​អណ្ដូង​រនុក ឃុំ​ត្រងិល ស្រុក​កំពង់លែង ប្រមាណ​ជាង​៩០​ភាគរយ​បាន​បន្ត​មរតក​ពី​ដូនតា គឺ​ត្បាញកន្ទេល​ក្រហម ដើម្បី​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ​ក្រៅពី​ការងារ​ស្រែ​ចម្ការ ។ មុខរបរ​មួយ​នេះ​បាន​ធ្វើ​ឱ្យ​ពួក​គាត់​មាន​ជីវភាព​សមរម្យ ព្រោះ​យ៉ាង​ហោច​ណាស់ ក្នុង​១​គ្រួសារ​អាច​រក​ចំណូល​បាន​ពី​៦​ទៅ​៨​លាន​រៀល ក្នុង​មួយ​ឆ្នាំ​ដែរ ដោយ​មិនសូវ​ចំណាយ​ទុន​ប៉ុន្មាន​ឡើយ ។

ស្ត្រី​ឈ្មោះ ប៉ា​ង ស៊ី​ម អាយុ​៤៨​ឆ្នាំ ជា​កសិក រ​រស់នៅ​ភូមិ​អណ្ដូង​រនុក បាន​ឲ្យ​ដឹង​ថា ៖ ក្រៅពី​ការងារ​ស្រែ​ចម្ការ​ផ្ទះ​ណា​ក៏​ដូច​ជា ផ្ទះ​ណា​ដែរ សុទ្ធតែ​ចាប់​មុខរបរ​ត្បាញកន្ទេល​ក្រហម ។ ការ​ត្បាញកន្ទេល​ក្រហម​នេះ គឺ​ចំណាយ​តែ​លើ​ថ្លៃ​ទិញ​ល័​ក្ខ​តែ​មួយ​មុខ​ប៉ុណ្ណោះ ចំណែកឯ​វត្ថុធាតុដើម​មាន​កក់ និង​ក្រចៅ គឺ​ដាំ​ដុះ​ដោយ​ខ្លួនឯង រួម​ទាំង​អុស សម្រាប់​ស្ងោ​ទឹក​ល័​ក្ខ​ក៏​ត្រូវ​ទៅ​រក​ទុក​ដុត​ដោយ​ខ្លួនឯង​ដែរ ។

ក្នុង​មួយ​រដូវ​ផ្ទះ​ខ្លះ​ត្បាញ​បាន​១០០​កន្ទេល និង​ខ្លះ​ច្រើន​ជាង​នេះ​តាម កក់​បាន​តិច ឬ​ច្រើន និង​តាម​សមាជិកគ្រួសារ​ដែល​ជួយ​ត្បាញ​គ្នា ហើយ​បើ​គិត​ជា​មធ្យម​ក្នុង​មួយ​គ្រួសារ​អាច​រក​ចំណូល​បាន​ពី​៦​ទៅ​៨​លាន​រៀល​ក្នុង​១​ឆ្នាំ ។ សម្រាប់​ថ្លៃ​ល័​ក្ខ​ដែល​ទិញ​យក​មក​ជ្រលក់​កក់ អោយ​ក្លាយជា​ពណ៌​ខៀវ ក្រហម ឬ​លឿង​តាម​តម្រូវការ​ក្នុង​មួយ​រដូវ​ចំណាយ​អស់​ប្រមាណ​ជាង​១៥​ទៅ​២០​ម៉ឺន​រៀល​ប៉ុណ្ណោះ ។

ដោយឡែក កក់​សម្រាប់​យក​មក​ត្បាញ​ជា​កន្ទេល គឺ​រាល់​ឆ្នាំ​ពួក​គាត់​តែង​ទុក​គ្រាប់​ជា​ប្រចាំ ហើយ​ពេល​ដល់​ខែ​ពួក​គាត់​ចាប់ផ្តើម​សាប​គ្រាប់​កក់ រួម​ទាំង​គ្រាប់​ដើម​ក្រចៅ​ដែល​ត្រូវ​យក​មក​វេញ​ជា​ខ្សែ​សម្រាប់​ត្បាញ ក៏​ត្រូវ​សាប​គ្រាប់​ដែរ រយៈពេល​២​ខែ​កន្លះ និង​ច្រូតកាត់​យករឹត​វា​អោយ​សំប៉ែត ចំណែក​ក្រចៅ​ត្រូវ​កាប់​ដើម​យក​មក​បក​យក​សំបក​វេញ​ជា​ខ្សែ​ដែរ ។

ស្ត្រី​ជា​កសិករ​រូប​នោះ​បាន​បន្ត​ថា ៖ ពេល​ជ្រលក់​កក់​អោយ​ក្លាយជា​ពណ៌​តាម​តម្រូវការ និង​វេញខ្សែ​ក្រចៅ ហើយ​ពួក​គាត់​ចាប់ផ្តើម​ត្បាញ​ជា​កន្ទេល​ហើយ ក្នុង​មួយ​ផ្ទះ​យ៉ាង​ហោច​ណាស់ ក៏​ត្បាញ​បាន​កន្ទេល​មួយ​ដែរ​ក្នុង​១​ថ្ងៃ បើ​ផ្ទះ​ខ្លះ​មាន​មាន​មនុស្ស​ច្រើន​អាច​បាន​កន្ទេល​២​ក្នុង​មួយ​ថ្ងៃ ។ ចំណែក​កន្ទេល​មួយ​លក់​ថ្លៃ​ពី​៦​ទៅ​១០​ម៉ឺន​រៀល​តាម​តូច​តាម​ធំ ហើយ​កន្ទេល​ទាំងនោះ​មាន​ម៉ូយ​មក​យក​ដល់​ផ្ទះ តែ​ពេល​ខ្លះ​ក៏​មាន​អ្នក​ប្រើប្រាស់​មក​ទិញ​ដោយ​ផ្ទាល់​ដែរ ។

ជា​ចុង​ក្រោយ​ពួក​គាត់​សំណូមពរ​ដល់​អតិថិជន​ដែល​ប្រើប្រាស់​កន្ទេលក្រហម សូម​ជួយ​ទិញ​កន្ទេលក្រហម​អ្នក​ភូមិ​អណ្ដូង​រនុក​នេះ​ផង​ព្រោះ​មានគុណ​ភាព​ទាំង​ជាប់ និង​ពណ៌​បាន​យូរ​ដល់​ទៅ​៥-៦ ឆ្នាំ​ឯណោះ​លើកលែងតែ​កណ្ដុរ​កាត់ ។

តាម​អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ជាក់​ថា អ្នក​ភូមិ​អណ្ដូង​មាន​ប្រមាណ ៩០% បាន​ឈ្លាត​ប្រកប​របរ​ត្បាញកន្ទេល ក្រៅពី​ការងារ​ស្រែ​ចម្ការ និង នេសាទ ។ រដូវ​ត្បាញកន្ទេល​មាន​រយៈពេល​តែ​ជាង​២​ទៅ​៣​ខែ​ប៉ុណ្ណោះ គឺ​ចាប់ពី​សីហា ដល់​ខែតុលា តែ​ខ្លះ​ក៏​ដល់​ខែវិច្ឆិកា​ដែរ ដោយសារ​តែ​សល់​កក់​ត្បាញ​មិន​ទាន់​ផុត​ខែ​នឹង​ពួក​គាត់​បញ្ចប់​មុខរបរ​នេះ​ហើយ និយាយ​ជា​រួម​មួយ​រដូវ ចាប់ពី​សាប​គ្រាប់​កក់​គ្រាប់​ដើម​ក្រចៅ​រហូត​ដល់​ផលិតផល​សម្រេច និង​ត្រូវ​បញ្ចប់​មាន​រយៈពេល​៦​ខែ ។

ប្រជាពលរដ្ឋ​ក្នុងភូមិ​អណ្តូង​រនុក​មាន​១៩៥​គ្រួសារ មាន​អ្នក​ត្បាញកន្ទេល​ប្រមាណ​៩៥% ដោយសារ​មុខរបរ​បន្ថែម​នេះ​ធ្វើ​ឱ្យ​ពួក​គាត់​មាន​ជីវភាព​សមរម្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ