ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ច្បាប់​សាលា​ដំបូង​ខេត្តស្ទឹង​ត្រែង​ថា ករណី​ឡោម​ព័ទ្ធផ្ទះ​នេះ គឺខុស​​ច្បាប់​​រដ្ឋ​​បាល​ហើយ​

7 ខែ មុន

ខេត្តស្ទឹងត្រែង​ ៖ សមត្ថកិច្ច​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​មួយ​ក្រុម ​បាន​ដាក់​ពង្រាយ​កម្លាំង​ក្បែ​រជ្រុងផ្ទះ​របស់ប្រជា​ពលរដ្ឋ​មួយ​កន្លែង ​កាលពី​វេលា​ម៉ោងជាង៨​យប់​ថ្ងៃ​ទី​២១​ កញ្ញា ​២០២៣​ ស្ថិតភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹង​ត្រែង…

ខេត្តស្ទឹងត្រែង​ ៖ សមត្ថកិច្ច​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​មួយ​ក្រុម ​បាន​ដាក់​ពង្រាយ​កម្លាំង​ក្បែ​រជ្រុងផ្ទះ​របស់ប្រជា​ពលរដ្ឋ​មួយ​កន្លែង ​កាលពី​វេលា​ម៉ោងជាង៨​យប់​ថ្ងៃ​ទី​២១​ កញ្ញា ​២០២៣​ ស្ថិតភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹង​ត្រែង ដោយ​មិន​បាន​រាយ​ការណ៍​ជូន​ទៅ​ព្រះរាជអាជ្ញា​ ។ ខណៈអ្នកច្បាប់​​សាលាដំបូង​ខេត្តស្ទឹងត្រែង​ថា ការ​​អនុវត្ត​ច្បាប់​របស់​កងកម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹង​ត្រែង​ គឺ​ខុស​និង​ច្បាប់​រដ្ឋបាល ​​។

ទាក់ទិន​​រឿងខាងលើ ​​គឺបានឱ្យដឹង​ថា​ មានករណីស្ត្រី​ម្នាក់​បាន​ចេញ​សែក​ស្អុយ (​ប័ណ្ណគ្មាន​សាច់​ប្រាក់​)​សម្រាប់​ទូទាត់​បំណុល​ ​តែ​ដោយសារ​ក្នុង​សែក​នោះ​ មិន​មាន​ទឹកប្រាក់ ម្ចាស់បំណុល​ក៏​បាន​ប្តឹង​ទៅ​តុលា​ការ​ ។​ សំណុំរឿង​បាន​ធ្លាក់លើ​ចៅក្រម​ស៊ើបសួរ ហើយ​ចៅក្រមបាន​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​ស្ត្រីនោះ ជាប់ពាក់ព័ន្ធ​ករណី​បទ​ឆបោ.ក​ ។

លោក ទូច តារា ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ប្រាប់​កោះសន្តិភាព​ភាព​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ កញ្ញា​ ២០២៣ នេះ​ថា ​កម្លាំង​របស់​លោក​មិន​បាន​ឡោម​ព័ទ្ធ​ផ្ទះ​គេ​នោះ​ទេ គឺ​អនុវត្ត​ដីកា​​ចៅក្រម ហើយ​ក្នុង​វេលា​នោះក៏​ពុំ​បាន​ឃាត់ខ្លួន​ដែរ ហើយ​ក៏​បាន​ដកកម្លាំង​មក​វិញ​ដែរ ​។

អ្នក​ច្បាប់​សាលាដំបូង​ខេត្តស្ទឹងត្រែង​អោយដឹង​ថា ​ការ​​អនុវត្ត​ច្បាប់​របស់​កងកម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ គឺ​ខុស​និង​ច្បាប់​រដ្ឋបាល​គឺ​ផុត​ពី​ម៉ោង​រដ្ឋ ហើយ​ការ​ចុះ​អនុវត្ត​ច្បាប់​ព័ទ្ធ​ផ្ទះ​គេ​នោះ ​មិន​បាន​រាយ​ការណ៍ណ៍​​​មក​ព្រះរាជអាជ្ញា​ទៀត ។

មានព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ