ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​រិះគន់​! រូបសំណាក​ទេពធីតា​ចិន សាងសង់​តម្លៃ​រាប់​សែន​បាត តែ​មិន​ដូច​គំរូ​ដើម

7 ខែ មុន

យោង​តាម​រយៈ​សារព័ត៌មាន​បរទេស​ដែល​មានឈ្មោះ​ថា «South China Morning Post» បាន​រាយការណ៍​ប្រាប់​ឱ្យ​ដឹង​អំពី​ការ​រិះគន់​របស់​អ្នកលេង Internet ចំពោះ​សម្លៀក​បំពាក់​នៃ​ការ​បិទ​បាំង​របស់​ទេពធីតា​ចិន ព្រមទាំង​រូបរាង គឺ​ហាក់បីដូចជា

បរទេស ៖ យោង​តាម​រយៈ​សារព័ត៌មាន​បរទេស​ដែល​មានឈ្មោះ​ថា «South China Morning Post» បាន​រាយការណ៍​ប្រាប់​ឱ្យ​ដឹង​អំពី​ការ​រិះគន់​របស់​អ្នកលេង Internet ចំពោះ​សម្លៀក​បំពាក់​នៃ​ការ​បិទ​បាំង​របស់​ទេពធីតា​ចិន ព្រមទាំង​រូបរាង គឺ​ហាក់បីដូចជា​មិន​ត្រឹមត្រូវ​ទាល់តែ​សោះ គឺ​មិន​ដូច​គំរូ​ដើម​ឡើយ​។

តាម​សេចក្តី​ការណ៍​បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​ថា «​រូបសំណាក​ទេពធីតា Peony នេះ ត្រូវ​បាន​គេ​បង្កើត​ឡើង​នៅ​ជនបទ ដែល​មាន​ទេសភាព​ដ៏​ស្រស់​ស្អាត​មួយ​កន្លែង និង​មាន​កម្ពស់​៥,៨​ម៉ែត្រ ដើម្បី​ធ្វើ​ជា​កន្លែង​សម្គាល់​ថ្មី​នៅ​ទី​ជនបទ នៃ​ភូមិ Nansong ខេត្ត Henan ភាគ​កណ្តាល​នៃ​ប្រទេស​ចិន​។ ហើយ​រូបសំណាក​ទេពធីតា Peony មួយ​នេះ ត្រូវ​សាងសង់​ក្នុង​រយៈពេល​១​ខែ​តែ​ប៉ុណ្ណោះ ដោយ​ស្នាដៃ​សិប្បករ​ក្នុងស្រុក​ចំនួន​២​នាក់ និង​ចំណាយ​ថវិការ​អស់ 80,000 យន់ (​ស្មើនឹង 11,000 ដុល្លារ​អា​មេ​រិ​ក​) ដែល​បង់​ដោយ​គណៈកម្មាធិការ​ភូមិ​»​។

សេចក្តីរាយការណ៍​បញ្ជាក់​បន្ត​ថា «​បន្ទាប់​មក​ឧទ្យាន​មួយ​នេះ ត្រូវ​បាន​គេ​សម្រេច​បើក​ដំណើរការ​នៅ​ក្នុង​ខែមេសា ឆ្នាំ​២០២១ និង​មាន​មន្ត្រី​ភូមិ​ជា​ច្រើន​នាក់​នាំ​គ្នា​ថតរូប​ជាមួយនឹង​រូបសំណាក​ទេពធីតា​ចិន​នោះ ក្នុង​ពិធី​ដាក់​បង្ហាញ​ផង​ដែរ​»​។

សូម​ជំរាប​ផង​ដែរ​ថា កាលពី​១​ខែ​មុន អ្នក​ភូមិ​បាន​ណែនាំ​សិប្បករ​២​នាក់​ដែល​មាន​នាមត្រកូល Song និង Wang ដើម្បី​ធ្វើ​រូបសំណាក​។ អ្នក​ទាំង​២ ធ្វើ​ដំណើរ​ទៅ​សិក្សា​នៅ​សួន Wangcheng ស្ថិត​ក្នុង​ទីក្រុង Luoyang ដែល​ជាទី​ក្រុង​ធំ​មួយ​នៅ​ក្នុង​ខេត្ត​ល្បីល្បាញ​ខាង​ការ​តាំង​ផ្កា peony ហើយ​ក៏​ថតរូប​ចម្លាក់ Peony Fairy ទុកជា​ឯកសារយោង សម្រាប់​រូបចម្លាក់​ដែល​ពួក​គេ​គ្រោង​នឹង​បង្កើត​។ បន្ទាប់​មក អ្នកស្រុក អ្នក​ភូមិ និង​គណៈកម្មាធិការ ក៏​នាំ​គ្នា​ចេញ​មុខ​មក​និយាយ ដោយ​ស្នើ​ឱ្យ​សិប្បករ​ក្នុងស្រុក​ទាំង​២​នាក់​រូប​នោះ មក​សាងសង់​រូបសំណាក់​ទេពធីតា​ចិន​នេះ​»​។

សូម​ជំរាប​បន្ត​ថា ហើយ​ក្នុង​ចំណោម​សិល្បករ​ទាំង​២​រូប​ដែល​ទទួលខុសត្រូវ​លើ​រូបចម្លាក់ ក៏​បាន​នាំ​គ្នា​សាងសង់​រួចរាល់​ជា​ស្ថាពរ និង​ប្រកាស​បើក​ក្នុង​ពេល​ឆាប់​ៗ​នេះ​តែ​ម្ដង​។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​គ្រប់​គ្នា​សម្ដែង​ការ​ហួសចិត្ត ផ្ទុះសំណើច និង​នឹក​ស្មាន​ពុំ​ដល់ ហើយ​និយាយ​លែង​ចេញ​ទៅ​វិញ​នោះ គឺ​ឃើញ​ថា បន្ទាប់​ពី​រូបចម្លាក់​ទេពធីតា​ចិន​សាងសង់​រួចរាល់​នេះ ត្រូវ​គេ​មើលឃើញ​ថា រូប​មួយ​នេះ ដូច​ជា​មាន​រូបរាង​អាក្រក់ ពិបាក​មើល​ខ្លាំង​ណាស់ ហើយ​បើ​និយាយ​អំពី​រូបរាង​រូបសំណាក​វិញ គឺ​ខុស​គ្នា​ដាច់​ស្រឡះ​​ពី​គំរូ​ដើម​តែ​ម្ដង​។ អាច​និយាយ​បាន​ថា ទាំង​ការ​តុបតែង លាប​ពណ៌ គឺ​មិន​ត្រូវ​គ្នា​នឹង​ការ​បិទ​បាំង នៃ​រាង​កាយ​ទាល់តែ​សោះ រហូត​ធ្វើ​ឱ្យ​រឿង​មួយ​នេះ ក្លាយទៅជា​ប្រធានបទ​មួយ ផ្ទុះ​ការ​រិះគន់​ដូច​ទឹកបាក់​ទំនប់​ពាសពេញ​បណ្ដាញ​ទំនាក់ទំនង​សង្គម​តែ​ម្ដង​។

ដោយ​មាន​មតិ​មួយ​ចំនួន បាន​បញ្ចេញមតិ​រិះគន់​ផង សើចចំអក​ពេបជ្រាយ​ផង​ថា «​រូបចម្លាក់​ស្អី​មិនដឹង​ទេ មើលទៅ​នាង​ហាក់ដូចជា មាន​រូបរាង​មិនធម្មតា​ទាល់តែ​សោះ និង​មិន​សម​ស្រប​ទៅ​តាម​ទម្រង់​អ​ញ្ចឹ​ង អ្នក​ណា​ជា​អ្នក​សាងសង់​រូប​មួយ​នឹង​»​។ អ្នកខ្លះ​ទៀត​លើក​ឡើង​ថា «​ទាំង​ចង្កេះ​មើល​មិន​ចូល​ភ្នែក ដូច​រាង​វែង និង​ជើង​ខ្លី​យ៉ាងម៉េច​មិនដឹង​ទេ ពិតជា​អាក្រក់​មើល​ខ្លាំង​ណាស់ ខ្ញុំ​គិត​ថា អ្នក​រចនា​ច្បាស់​ជា​មាន​បញ្ហា​សោភ័ណ​ភាព​ហើយ តើ​អ្នក​គិត​ថា​ទេវតា​នេះ​មាន​បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ទេ? សូ​ម្បី​តែ​បំពង់​.​ក​របស់​នាង ក៏​ពួក​គេ​សាងសង់​ហើម​ខ្លាំង​ដែរ ដូច​មនុស្ស​ពក​.​ក​អ​ញ្ចឹ​ង​»​។

ខណៈ​ពេល​ដែល​ឃើញ​នៅ​ការ​រិះគន់​មិន​ឈប់​ពី​ពុក​ម៉ែ​បងប្អូន​រួច​មក មន្ត្រី​នៅ​ក្នុង​តំបន់​ជនបទ​នោះ ក៏​បាន​បើកចំហ​នៅ​ចំណុច​ទាំងនោះ ដោយ​លោក​ធ្វើការ​អត្ថាធិប្បាយ​ប្រាប់​ចំពោះ​ការ​លើក​ឡើង​មិនល្អ និង​ការ​ធ្វើ​ឱ្យ​បងប្អូន​រំពឹង​ទុក​ថា​នឹង​ល្អ​ស្អាត តែ​ផ្ទុយ​ទៅ​វិញ​បែរជា​អាក្រក់​មើល​នោះ គឺ​ដោយសារ​តែ​ជំនាញ​វិជ្ជាជីវៈ​នៅ​មាន​កម្រិត​របស់​សិប្បករ​ជនបទ​របស់​យើង​។ ទើប​ធ្វើ​ឱ្យ​កើត​មាន​បញ្ហា​ដ៏​ធំ​មួយ រវាង​រូបរាង​បច្ចុប្បន្ន​នៃ​រូបសំណាក និង​ការ​រចនា​ដែល​មាន​បំណង​ចង់ឱ្យ​ដូច​រូប​ដើម​។

មន្ត្រី​នៅ​ក្នុង​តំបន់​ជនបទ​ដដែល​បាន​ប្រាប់​បន្ត​ថា ហើយ​យើង​នឹង​យក​ចំណុច​ទាំងនេះ​ទៅ​ពិចារណា និង​ពង្រឹង​ការ​ត្រួតពិនិត្យ​ការងារ​បែប​នេះ នៅ​ពេល​អនាគត​។ ជំហាន​បន្ទាប់ គឺ​យើង​ត្រូវ​ជួសជុល និង​កែ​លម្អរូប​សំណាក​ទេពធីតា​ចិន Peony នេះ ដើម្បី​ឱ្យ​វា​មើលទៅ​ស្រស់​ស្អាត​ឡើង​វិញ​៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ