ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្តិសុខម្នាក់​លួ.ច​កាត់​ខ្សែភ្លើង តាម​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ ត្រូវ​ឃាត់ខ្លួន​

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ បើ​តាមប្រសាសន៍​របស់​លោក​វរសេនីយ៍ឯក ដា ចំរើន​ ​អធិការ​ក្រុង​សៀមរាប បាន​​

ខេត្តសៀមរាប ​៖ បើ​តាមប្រសាសន៍​របស់​លោក​វរសេនីយ៍ឯក ដា ចំរើន​ ​អធិការ​ក្រុង​សៀមរាប បាន​​ឱ្យ​​ដឹង​កាលពី​​រសៀល​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៣ នេះ​ថា ដោយ​មានការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧត្តម​សេនីយ៍​ទោ តេ​ង ច័ន្ទ​ណាត ស្នងការ​នគរបាល​ខេត្ត និង​លោក​វរសេនីយ៍ឯក នួន ស័ក្តិ​ចំ​រើ​ន​រិ​ទ្ធ ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក ឱ្យ​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌ ចូលរួម​សហ​ការណ៍​ពី​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រ​ង៉ែ ព្រមទាំង​ប្រជា​ការពារ​សង្កាត់​ស្រ​ង៉ែ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១​នាក់ ពាក់ព័ន្ធ​នឹង​ករណី​អំពើ​ប៉ុនប៉ង​លួច និង​អំពើ​លួច (កាត់​ខ្សែភ្លើង ) រួច​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​។

លោក​បាន​បន្ថែម​ថា មុន​ពេល​កើត​ហេតុ ​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​ឈាន​ចូលព្រឹក​​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៣ ស្ថិត​នៅ​តាម​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង ក្នុងភូមិ​ថ្នល់ សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ​ខេត្តសៀមរាប មាន​ករណី​ប៉ុនប៉ង​លួច (​កាត់​ខ្សែភ្លើង​) បង្ក​ឡើង​ដោយ​ជនសង្ស័យ​​ម្នាក់​បាន​ធ្វើ​សកម្មភាព​បម្រុង​លួច​កាត់​ខ្សែភ្លើង តាម​បង្គោល​បំភ្លឺ​ផ្លូវ​សាធារណៈ ក៏​ត្រូវ​សមត្ថកិច្ច​ និង​ប្រជា​ការ​ពារ ដែល​យាម​តាម​គោលដៅ​ប្រទះ​ឃើញ ខណៈ​ពេល​នោះ​ជនសង្ស័យ​បាន​ព្យាយាម​រត់​គេច ក៏​ត្រូវ​សមត្ថកិច្ចតាម​ប្រ​ម៉ា​ញ់​ឃាត់ខ្លួន​បាន​ ព្រមទាំង​ដកហូត​បាន​ឧបករណ៍​សម្ភារៈ​មួយចំនួន​សម្រាប់​​ធ្វើសកម្មភាព​កាត់​ខ្សែភ្លើង​ ​ដើម្បី​យក​មក​សួរនាំភ្លាម​ៗ​​​​តែម្តង​។​

ក្រោយ​ពី​ធ្វើការ​សួរនាំ​ ជនសង្ស័យ​បាន​ឆ្លើយ​​សារភាព​ថា កន្លង​មក ​ខ្លួន​បាន​ធ្វើ​សកម្ម​ភាព​លួច​កាត់​ខ្សែភ្លើង​តាម​បង្គោល​តាម​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង ក្នុងភូមិ​ថ្នល់ សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ​ខេត្តសៀមរាប បាន​ចំនួន​៥​លើក ដោយ​យក​ទៅ​ដុ.ត​រំលាយ​ជា​ស្ពាន់ ដើ​ម្បី​លក់​ឱ្យទៅ​អ្នកទិញ​-លក់​អេ​ត​ចាយ​។

លោក​បញ្ជាក់​ទៀត​ថា ជនសង្ស័យ​ឈ្មោះ ហោ ហ៊ាន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​សន្តិសុខ មានស្រុក​កំណើត​​នៅ​ភូមិ​តា​មាឃ ឃុំ​ចុង​ដោយ ស្រុក​ដំបែ ខេត្តកំពង់ចាម និង​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​ខេត្តសៀមរាប ។

វត្ថុ​តាង​ដកហូត​បាន​​រួម​មាន​កូនសោ​កែ​ច្នៃ​សម្រាប់​ដោះ​ប្រអប់​ភ្លើង​មួយ​ចំនួន តួ​ណឺ​វី​ស​ចំនួន​១ កន្ត្រៃ​ដង​ក្រហម​ចំនួន​១ កូនកាំបិ.ត​កាត់​ខ្សែភ្លើង ប៉ិច​វាស់​ភ្លើង​ចំនួន​១ កា​រ៉ុ​ង​ចំនួន​១ ម៉ូតូ​ចំនួន​១​គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់កា​រិ​យា​ល័យ​ជំនាញ ដើម្បី​បញ្ជូន​បន្ត​ទៅ​តុលាការ​​ដើម្បី​ចាត់ការ​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ