ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​សង្គ្រាម​​រវាង​​អ្នក​ជិះ​ម៉ូតូ​ និង​អ្នក​ដើរ​អូស​រទេះ​ បង្ក​ការ​ភ្ញាក់ផ្អើលពេញ​ដង​ផ្លូវ ចំណុច​ផ្សារ​សាមគ្គី

1 ឆ្នាំ មុន
  • ភ្នំពេញ

ដោយសារ​ទាស់​​ពាក្យ​សម្ដី​គ្នា​បន្តិចបន្តួច បុរស​ជា​អ្នក​ជិះ​ម៉ូតូ​២​នាក់​ និង​បុរស​ជា​អ្នក​​អូស​រទេះ​ម្នាក់ បាន​ឈាន​ដល់​ការ​វា.យតប់​គ្នា​ពេញ​ដងផ្លូវ

រាជធានី​ភ្នំពេញ ៖ ដោយសារ​ទាស់​​ពាក្យ​សម្ដី​គ្នា​បន្តិចបន្តួច បុរស​ជា​អ្នក​ជិះ​ម៉ូតូ​២​នាក់​ និង​បុរស​ជា​អ្នក​​អូស​រទេះ​ម្នាក់ បាន​ឈាន​ដល់​ការ​វា.យតប់​គ្នា​ពេញ​ដងផ្លូវ កាលពី​វេលា​ម៉ោង​ប្រមា​ណ​៨​យប់​ ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៣​កន្លង​ទៅ នៅ​តាម​ផ្លូវ​លេខ​២៣៣ ចំណុច​ផ្សារ​សាមគ្គី ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​២​នាក់​ជិះ​ម៉ូតូ​ហុងដា​វ៉េវ ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ
ភ្នំពេញ ១BS-៥៣៦៩ ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២៣៣ ពី​ខាងត្បូង​ទៅ​ខាងជើង ។ លុះ​ទៅ​ដល់​ចំណុច​​ខាងលើ ស្រាប់តែ​មាន​បុរស​ម្នាក់​អូស​រទេះ​បញ្ច្រាសទិស​គ្នា និង​បាន​អូស​ឆ្លងផ្លូវ ធ្វើ​ឲ្យ​អ្នក​ជិះ​ម៉ូតូ​វាក់ ក៏​ព្យាយាម​គេច​ពី​រទេះ​នោះ​ស្ទើរ​តែ​មិន​ទាន់ និង​បាន​ស្រែក​ឲ្យ​បុរស​ដែល​អូស​រទេះ បន្ទាប់​មក​ក៏​កើតជា​ការ​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹងសរសៃ.ក​ដាក់​គ្នា​តែម្ដង។

ប្រភពដដែល​បន្តថា ពេល​នោះ បុរស​អ្នក​អូស​រទេះ​បាន​ស្ទុះ​ទៅ​វា.យ​បុរស​ទាំង​២​នាក់​ដែល​ជិះ​ម៉ូតូឌុប​គ្នា ហើយ​បុរស​ទាំង​២​នាក់​នោះ​ក៏​វា.យ​តប.ត​វិញ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​នៅ​ក្បែរ​នោះ ចេញ​មក​ជួយ​ឃាត់ ។ បន្ទាប់​មក បុរស​ដែល​អូស​រទេះ​រូប​នោះ ​ក៏​បាន​រត់​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​​ស្រមោល​ទៅ ។

បើ​តាម​​បុរស​ដែល​ជិះ​ម៉ូតូ​ បាន​និយាយ​​ប្រាប់​ឱ្យ​ដឹង​ថា រូប​គាត់​ និង​ប្អូនប្រុស​របស់​​គាត់ (ប្អូន​ប្រុស​គឺ​​ជា​ជន​ពិការ ​គ​-​ថ្លង់​) បាន​ជិះ​ឌុ​ប​គ្នា​ចេញពី​ទិញ​បន្លែ​នៅ​ផ្សារ​សាមគ្គី លុះ​ទិញហើយ​បំណង​​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ក្រោយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ។ លុះ​ទៅ​ដល់​ចំណុច​ខាងលើ ក៏​មាន​បុរស​ម្នាក់​អូស​រទេះ​ឆ្លងកាត់​​ពីមុខ​ម៉ូតូ​របស់​គាត់ ធ្វើ​ឲ្យគាត់​គេច​ស្ទើរតែ​មិន​ទាន់ ពេល​នោះ​គាត់​ក៏​ឈប់​ម៉ូតូ និង​បាន​ស្តី​បន្ទោស​ឲ្យ​បុរស​ដែល​អូស​រទេះ​នោះ ។

បុរស​ខាងលើ​បន្តថា ពេលនោះ បុរស​ដែល​អូស​រទេះ​​​រូប​នោះ​​បាន​ស្រែក​ចាក់​បណ្តោយ​​​ឱ្យ​គាត់ ដោយ​​បុរស​អូសរទេះ​រូប​នោះ​​ថា «​ម៉េច​មិន​ជិះ​បុក​ទៅ» រួច​ក៏​កើតជា​ជម្លោះ​ពាក្យ​សម្ដី​​កើត​ឡើង​តែម្ដង។
រំពេច​នោះ បុរស​ដែល​អូស​រទេះ​​ក៏​បាន​ស្ទុះ​មក​វា.យ​ពួក​គាត់​ទាំង​២​នាក់ និង​មាន​បក្ស​ពួក​ម្នាក់​ទៀត​រត់​​ចូល​មក​ជួយដែរ បណ្តាល​ឲ្យ​គាត់​ត្រូវ​ដាល់​ហើម​មុខ ចំណែក​ប្អូន​គាត់​​រង​របួស​បែកក្បាល ។ បន្ទាប់​មក បុរសដែល​ជា​​អ្នក​អូស​រទេះ ​និង​បក្ស​ពួក​នាំគ្នា​​រត់គេច​ខ្លួន​បាត់​ស្រមោល​ទៅ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន ​បាន​មក​ធ្វើ​អន្តរាគមន៍ និង​ឲ្យ​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​​ព្យាបាល​របួស​សិន រួច​ហើយ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដេប៉ូ​ទី​៣ ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ