រាជធានីភ្នំពេញ ៖ លោក លាប ប៊ុនណ្ណារិទ្ធ ប្រធានគណៈកម្មការផ្សារជម្ពូវន្ត័ បានឲ្យកោះសន្តិភាពដឹងថា សម្រាប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បងប្អូនអាជីវករ មកបើកតូបលក់ដូរ មានចំនួនប្រហែល៧០% និងអតិថិជន ចេញចូលមកទិញទំនិញ មានប្រហែល៨០% មិនបានពាក់ម៉ាស់ទេ។
លោកបន្តថា មកដល់ពេលនេះ គណៈកម្មការផ្សារ នៅតែបន្តណែនាំអោយបងប្អូនអាជីវករ និងអតិថិជន អោយអនុវត្តន៍វិធានការ ៣កុំ៣ការពារ ជានិច្ច ទោះបីអាជីវករ និងប្រជាពលរដ្ឋ ចេញចូលផ្សារ បានពាក់ម៉ាស់តែ១០ ឬ២០ភាគរយប៉ុណ្ណោះ។ ហើយចំពោះបញ្ហាទំនិញ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ មិនមានការឡើងថ្លៃទេ ។
លោក លាប ប៊ុនណ្ណារិទ្ធ បានឱ្យដឹងទៀតថា គណៈកម្មការផ្សារ តែងតែផ្សព្វផ្សាយដល់អាជីវករផ្សារ ត្រូវប្រុងប្រយ័ត្ន បិទប៉ារ៉ែតភ្លើង និងពន្លត់ភ្លើងទានធូប ជាមុនសិន មុនចាកចេញពីតូប ត្រលប់ទៅផ្ទះវិញ។
ក្រុមការងារគណៈកម្មការផ្សារ បានធ្វើអនាម័យ និងចុះល្បាតជុំវិញផ្សារ ជាប្រចាំ ដើម្បីបង្ការទប់ស្កាត់បទល្មើស និងរក្សាបរិស្ថានល្អ និងសម្រួលចរាចរណ៍ កុំអោយមានចត ឬឈប់មុខបរិវេណផ្សារ នាំអោយមានការកកស្ទះចរាចរណ៍។
លោក បន្ថែមថា បន្តដាក់ឧបករណ៍លាងសម្អាតដៃ នៅមុខខ្លោងទ្វារទីស្នាក់ការផ្សារ ទុកសម្រាប់បងប្អូនអាជីវករផ្សារ និងអតិថិជន និងបានចុះពិនិត្យ និងដើរល្បាតជុំវិញបរិវេណផ្សារ ពុំមានការកត់កន្ទុយលេខ និងលេងល្បែងស៊ីសងខុសច្បាប់ ។
លោកប្រធានផ្សារ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០នេះដែរ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ក៏បានចុះសួរសុខទុក្ខ ព្រមទាំងជូនអំណោយលោក ហោ សុខ សន្តិសុខផ្សារសេនជូរីផ្លាហ្សា ដែលជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយស្រាំជើងខាងស្តាំ ផងដែរ ៕







ចែករំលែកព័តមាននេះ