ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ប្រយុទ្ធបំបាំងកាយ​ F-35 ​​បា.ត់ដាន ត្រូវ​កងទ័ព​អា​មេ​រិ​ករក​ឃើញ​បំណែក​ហើយ​

10 ខែ មុន

សហរដ្ឋអាមេរិក ៖ កងទ័ព​អា​មេ​រិ​ក​ប្រកាស​កាលពី​ថ្ងៃ​ទី​១៨​កញ្ញា​ថា​បាន​រក​ឃើញ​ហើយ​បំណែក​

សហរដ្ឋអាមេរិក ៖ កងទ័ព​អា​មេ​រិ​ក​ប្រកាស​កាលពី​ថ្ងៃ​ទី​១៨​កញ្ញា​ថា​បាន​រក​ឃើញ​ហើយ​បំណែក​យន្តហោះ​ប្រយុទ្ធ​បំបាំងកាយ​ធុន​F-35 ដែល​បាត់ដាន ក្រោយ​ការ​តាម​រុករក​អស់​ពេល​២៤​ម៉ោង នៅ​តំបន់ឆ្នេរ​សមុទ្រ​ភាគ​ខាងកើត​ប្រទេស​មក​។ អ្នក​បើក​យន្តហោះ​នោះ​បាន​លោត​ចេ​ញ​កាលពី​រសៀល​ថ្ងៃ​ទី​១៧​កញ្ញា​មក ដោយ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​។

តាម​បណ្ដាញ​សង្គម​X មូលដ្ឋាន​យោធា​JOINT BASE CHARLESTON សរសេរ ថា កង​យោធា​ដោយ​រួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​រក​ឃើញ​ក្នុង​ចំការ​មួយ​បណ្ដា​បំណែក​យន្តហោះ​នេះ​នៅ​តំបន់​WILLIAMSBURG រដ្ឋ​ការ៉ូ​លី​ន​ខាងត្បូង​។

ការ​រក​ឃើញ​បំណែក​យន្តហោះ​ចម្បាំង​ទំនើប​បំផុត​នេះ បាន​បញ្ចប់​ការ​រុករក​តាម​គ្រប់​មធ្យោបាយ​របស់​អាជ្ញាធរ​អា​មេ​រិ​ក ចាប់តាំងពី​រសៀល​ថ្ងៃ​ទី​១៧​ កញ្ញា​មក​។ អាជ្ញាធរ​បាន​អំពាវនាវ​ដល់​ប្រជាជន​តំបន់ ឲ្យ​ជួយ​រុករក​បំណែក​យន្តហោះ​នេះ​ដែល​ការ​ធ្លាក់​របស់​វា​នាំ​ឲ្យ​មានការ​ចំអក​ជា​ច្រើន​តាម​អ៊ី​​ន​ធើ​រ​ណេ​ត​។

យន្តហោះ​បំបាំងកាយ​ធុន​F-35​មួយ​គ្រឿង​មាន​តម្លៃ​ជាង​៨៩​លាន​ដុល្លារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ