ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ជនជាតិ​ចិន​ម្នាក់ និង​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀ​.​ន​ជា​ច្រើន

7 ខែ មុន
  • ព្រះសីហនុ

ដោយ​មានការ​ដឹកនាំ​បញ្ជា​ពី​សំណាក់​ឯកឧត្តម​ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កម្លាំង​ការិយា​ល័យ​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿ​.​ង​ញៀ​.​ន បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​ជនជាតិ​ចិន ពាក់ព័ន្ធ​នឹង​ករណី

ខេត្ត​ព្រះ​សីហ​នុ ៖ ដោយ​មានការ​ដឹកនាំ​បញ្ជា​ពី​សំណាក់​ឯកឧត្តម​ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៣ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿ​.​ង​ញៀ​.​ន បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​ជនជាតិ​ចិន ពាក់ព័ន្ធ​នឹង​ករណី​គ្រឿ​.​ង​ញៀ​.​ន​នៅ​ចំណុច​ក្រុម​ទី​១ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ព្រមទាំង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ផង​ដែរ​។

ជនសង្ស័យ​ខាងលើ​នេះ មានឈ្មោះ XIONG QI HUI ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជា​ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ក្រុម​១ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

ចំណែក​វត្ថុ​តាង​ដែល​ដកហូត​បាន រួម​មាន ៖ ម្សៅ​ក្រាម ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀ​.​ន ចំនួន​០៧ កញ្ចប់​, ម្សៅ​ពណ៌​ស សង្ស័យ​ជា​សារធាតុ​ញៀ​.​ន​ចំនួន​០១​កញ្ចប់​, ថ្នាំ​គ្រា​.​ប់ (WY) សង្ស័យ​ជា​សារធាតុ​ញៀ​.​ន​ចំនួន​១៦​គ្រា​.​ប់​, ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង​, ជញ្ជីង​ថ្លឹង​គ្រឿ​.​ង​ញៀ​.​ន​ចំនួន​០១​គ្រឿង​, នាឡិកាដៃ​០១​គ្រឿង​, ម៉ូតូ​០១​គ្រឿង​, លិខិតឆ្លងដែន​០១​ក្បាល​, ឧបករណ៍​ប្រើប្រាស់ និង​សម្ភារៈ​វេច​ខ្ចប់​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​នេះ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ដើម្បី​សាកសួរ និង​បន្ដ​នីតិវិធី​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ