ខេត្តឧត្តរមានជ័យ ៖ មនុស្សប្រុសស្រីចំនួន៥នាក់ ត្រូវបានកងកម្លាំងប៉ូលិស និងកម្លាំងប៉េអឹមចុះធ្វើការបង្ក្រាប ដោយជាប់ពាក់ព័ន្ធចែកចាយ និងប្រើប្រាស់គ្រឿ.ងញៀ.នចំនួន២ករណីនៅទីតាំងផ្សេងៗគ្នា កាលពីថ្ងៃទី១៧ និងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

ពាក់ព័ន្ធនឹងបង្ក្រាបខាងលើនេះ ករណីទី១ សមត្ថកិច្ចប៉ូលិសចុះធ្វើការបង្ក្រាប នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិទួលទ្រាស ឃុំលំទង ស្រុកអន្លង់វែង ឃាត់ខ្លួនមនុស្ស៣នាក់ ក្នុងស្រីម្នាក់ រួមមាន ៖ ១- ឈ្មោះ ប៊ុន វ៉ាន់ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ, ២- ឈ្មោះ ឃុត ណយ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិពិតប្រាកដ និង៣- ឈ្មោះ យ៉េង សុភ័ក្ដភេទស្រី អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ។

ជនសង្ស័យទាំង៣នាក់នេះ រស់នៅក្នុងភូមិទួលទ្រាស ឃុំអន្លង់វែង ស្រុកអន្លង់វែង ចំណែកវត្ថុតាងដែលឆែកឆេរ និងដកហូតបាន ដូចជា ៖ ថ្នាំញៀ.នមេតាំហ្វេតាមីន ប្រភេទម៉ាទឹកកក ICE ចំនួន២៥កញ្ចប់ (៩កញ្ចប់ធំ និង១៦កញ្ចប់តូច), ទូរស័ព្ទដៃចំនួន២គ្រឿង, ម៉ូតូចំនួន២គ្រឿង, កាំភ្លើ.ងខ្យល់កែច្នៃចំនួន១ដើម, គ្រា.ប់សំណរចំនួន៨០គ្រា.ប់, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀ.នចំនួន១គ្រឿង, សម្ភារៈប្រើប្រាស់ និងវេចខ្ចប់គ្រឿ.ងញៀ.នមួយចំនួន។

បច្ចុប្បន្នជនសង្ស័យខាងលើនេះ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្ដតាមផ្លូវច្បាប់។
ចំណែកករណីទី២ កងកម្លាំងអាវុធហត្តស្រុកអន្លង់វែង ចុះធ្វើការបង្ក្រាបមួយករណី ស្ថិតក្នុងភូមិភូមិទូលសាលា ឃុំត្រពាំងប្រីយ៏ ស្រុកអន្លង់វែង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។ ជាលទ្ធផល គឺឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្នុងនោះ១- ឈ្មោះមាន ថា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរធ្វើចម្ការ រស់នៅភូមិបឹង ឃុំត្រពាំងប្រីយ៏ ស្រុកអន្លង់វែង និង២- ឈ្មោះ សុខ សុវណ្ណារិទ្ធិ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរធ្វើចម្ការ រស់នៅភូមិទូលសាលា ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។

ចំណែកដកហូតបានវត្ថុតាងបាន រួមមាន ៖ ម្ស៉ៅក្រាមពណ៌ស ម៉ាទឹកកក ចំនួន៣កញ្ចប់តូច, ទូរស័ព្ទដៃម៉ាក OPPO ពណ៌ខ្មៅ ចំនួន១គ្រឿង, ទូរស័ព្ទម៉ាក VIVO ពណ៌ខៀវលាយខ្មៅ ចំនួន០១គ្រឿង, ការបូបស្ពាយពណ៌ខ្មៅ ចំនួន១, ប្រអប់ពណ៌ស តូចសម្រាប់ដាក់ថ្នាំញៀ.ន ម៉ាទឹកកក ចំនួន១៦, ម៉ូតូហុងដាឌ្រី ពណ៌ខ្មៅ បិទស្កុតពណ៌ក្រហម គ្មានស្លាកលេខ ចំនួន១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង២ខាងលើនេះ ព្រមទាំងវត្ថុតាង ត្រូវបានមន្ត្រីជំនាញមូលដ្ឋាន អ.ហ ស្រុក កំពុងបន្តនីតិវិធីនៃច្បាប់។

លោកអធិការស្រុក និងលោកមេបញ្ជាការអាវុធហត្ថប៉េអឹម ស្រុកអន្លង់វែង បានឲ្យដឹងថា យោងតាមបទបញ្ជាពីថ្នាក់ខេត្ត យ៉ាងតឹងរឹងបំផុត ឲ្យកងកម្លាំងនៅតាមបណ្តាស្រុក ត្រូវតែយកចិត្តទុកដាក់បំផុតចំពោះបញ្ហាបទល្មើសគ្រប់ប្រភេទដូចជា ៖ ល្បែ.ងស៊ីសង, ករណីគ្រឿ.ងញៀ.នតូច ឬធំ, ក្រុមចោ.រលួ.ច, ចោ.រប្ល.ន់តូច ឬធំ, ក្រុមក្មេងៗបង្កអុកឡុកដល់អសន្តិសុខកើតមានក្នុងមូលដ្ឋាន ត្រូវតែបង្ក្រាបមិនឲ្យកើតមានបន្តទៀត នៅតាមបណ្តាក្នុងស្រុកឡើយ។ ដូចពាក្យស្លោកថា «ភូមិ-ឃុំមានសុវត្ថិភាព» ពិតប្រាកដជូនប្រជាពលរដ្ឋ ជូនរាជរដ្ឋាភិបាល។

លោកអធិការ និងលោកមេបញ្ជាការអាវុធហត្ថស្រុកអន្លង់វែង បានបញ្ជាក់ថា ជាក់ស្តែងនៅក្នុងអំឡុងរយៈពេលដើមខែនេះ សមត្ថកិច្ចខិតខំយកចិត្តទុកដាក់ ចុះធ្វើការស្រាវជ្រាវរាល់មុខសញ្ញាក្រុមចោ.រលួ.ច, ក្រុមចែកចាយគ្រឿ.ងញៀ.ន, ក្រុមក្មេងៗបង្កអុកឡុកដល់អសនិ្តសុខ សមត្ថកិច្ចបង្ក្រាបបានជាបន្តបន្ទាប់ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕


ចែករំលែកព័តមាននេះ