ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់​បុគ្គលិក​​ទីផ្សា​រ​ក្រុមហ៊ុន​លក់​គ្រឿងសំណង់​ម្នាក់​ ទារ​​​លុយ​​អតិ​ជន​ជាង​៦​ពាន់​ដុល្លា​រ​ ​រួចគេចខ្លួន​បាត់​

7 ខែ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​​បុរស​ជា​បុគ្គលិក​ផ្នែក​ទីផ្សា​រ​ក្រុមហ៊ុន​លក់​គ្រឿងសំណង់​​ម្នាក់ ទា​រ​លុយ​ពី​អតិ​

​ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​​បុរស​ជា​បុគ្គលិក​ផ្នែក​ទីផ្សា​រ​ក្រុមហ៊ុន​លក់​គ្រឿងសំណង់​​ម្នាក់ ទា​រ​លុយ​ពី​អតិ​ជន​បាន​​ជាង​៦​ពាន់​ដុល្លារ ​យក​ទៅ​លេងល្បែង​អស់ ​ត្រូវម្ចាស់​ក្រុមហ៊ុន​ដាក់ពាក្យប្តឹង​ឱ្យ​​សមត្ថកិច្ច​​ឃាត់ខ្លួន​​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​​កាលពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៣​។

លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​ ជនសង្ស័យ​ដែល​ឃាត់​ឈ្មោះ ម៉ុ​ន ផល្លា ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ​ជា​បុគ្គលិក​ទីផ្សារ​ក្រុមហ៊ុន​លក់​គ្រឿងសំណង់​ នៅ​ភូមិផ្សារ​កណ្តាល ​​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​ ​ខេត្ត​បន្ទាយមានជ័យ​។

លោក​បាន​បញ្ជាក់​ថា​ ​ក្រោយ​ទទួល​ពាក្យបណ្តឹងពី​​ឈ្មោះ ស សំរិត ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ ជា​​ម្ចាស់​ក្រុមហ៊ុន​លក់​គ្រឿងសំណង់​ ​នៅ​ភូមិ​ខាងលើ​បាន​ប្តឹង​ឈ្មោះ ម៉ុ​ន ផល្លា ​ជា​បុគ្គលិក​ផ្នែក​ទីផ្សារ​ ​បាន​យក​លុយ​ចំនួន​៦.៥៣៤.៥​ដុល្លារ​ ដែល​យក​ពី​អ​ថិ​តិ​ជន​ថ្លៃ​គ្រឿងសំណង់​ចំនួន​៣​ទីតាំង​ ហើយ​គេចខ្លួន​។

លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ថា​ ​ក្រោយ​ទទួល​ពាក្យបណ្តឹង​​​ខាងលើភ្លាម កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​ដឹង​ និង​ធ្វើ​លិខិត​​អញ្ជើញ​ជនសង្ស័យ​ឱ្យ​​ចូលខ្លួន​បំភ្លឺ​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត និង​ធ្វើការ​សាកសួរ​ បើ​តាម​ចម្លើយ​សារភាព​របស់ជនសង្ស័យ​ថា ពិតជា​បាន​យក​លុយ​របស់​ក្រុម​ហ៊ុម​លក់​គ្រឿងសំណង់​ទៅ​លេងល្បែង​និង​ចាយ​អស់​ ។ បន្ទាប់មក​ជនសង្ស័យ​ត្រូវ​​សមត្ថកិច្ច​សម្រេច​​ឃាត់​​ខ្លួន​នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៣​ ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ