ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេទ័ព​អា​មេ​រិ​កថា​ ការ​វា.យបក​របស់​អ៊ុយ​ក្រែ​ន​មិន​បរាជ័យ​ឡើយ

11 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ នាយសេនាធិការ​កងទ័ព​អា​មេ​រិ​ក​ឧត្ដមសេនីយ​MARK MILLEY​វាយតម្លៃ​ថា

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ នាយសេនាធិការ​កងទ័ព​អា​មេ​រិ​ក​ឧត្ដមសេនីយ​MARK MILLEY​វាយតម្លៃ​ថា ការ​វា.យបក​របស់​អ៊ុយ​ក្រែ​ន​ប្រឆាំង​កងទ័ព​រុ​ស្ស៊ី​ ពុំ​រង​បរាជ័យ​ឡើយ​តែ​លោក​ទទួលស្គាល់​ថា ផ្លូវ​ឈាន​ទៅ​រក​ដំណោះស្រាយ​ជម្លោះ​ពិតជា​នៅ​វែង​ឆ្ងាយ​ណាស់​។ មេទ័ព​អា​មេ​រិ​ក​អះអាង​បែប​នេះ​ក្នុង​បទ​សម្ភាសន៍​មួយ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៧​កញ្ញា​។

អ៊ុយ​ក្រែ​ន​បាន​បើក​ធ្វើការ​វាយបក​មួយ ពី​ខែមិថុនា​មក​ប៉ង​រំដោះ​បណ្ដា​ដែនដី​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​របស់​រុ​ស្ស៊ី​ ក្រោយ​ទទួល​បាន​អាវុធ​ទំនើប​ៗ​ច្រើន​សន្ធឹកសន្ធាប់​ពី​ពួក​លោក​ខាងលិច និង​ក្រោយ​ទទួល​បានការ​ជួយ​បណ្ដុះបណ្ដាល​កង​ទាហាន​ខ្លួន​ពី​បណ្ដា​ប្រទេស​ជា​សម្ព័ន្ធមិត្ត​។ ឧត្ដមសេនីយ​អា​មេ​រិ​ក​រូប​នោះ​ថ្លែង​តាម​ទូរទស្សន៍​CNN​ថា ខ្ញុំ​ដឹង​អ្នក​សង្កេតការណ៍​មួយ​ចំនួន​អះអាង​ថា ការ​វាយបក​នោះ​ទទួល​រង​បរាជ័យ​តែ​វា​មិន​ដូច្នេះ​ទេ​។ ការ​វាយលុក​នោះ​ពិត​ណាស់​រាង​យឺត​បំផុត​ជាង​ការ​គ្រោងទុក​តែ​នៅ​បន្ត​យ៉ាង​សកម្ម​។ អ៊ុយ​ក្រែ​ន​នៅ​មាន​កងកម្លាំង​វាយប្រហារ​សំខាន់​មួយ​នៅឡើយ​។

ទោះបី​យ៉ាងណា​ ឧត្ដមសេនីយ​រូប​នេះ ទទួល​សារភាព​ថា គេ​ត្រូវការ​ពេលវេលា​ច្រើន​ទៀត ដើម្បី​អាច​ឈាន​ទៅ​សម្រេច​គោលដៅ របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី ដែល​ចង់​កម្ចាត់​ពួក​រុ​ស្ស៊ី​ឲ្យ​អស់​ចេញពី​ប្រទេស​លោក​។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​នឹង​ទៅ​កាន់​ក្រុង​វ៉ា​សិ​ុ​ន​តោន​ទៀត​ជួប​ពិភាក្សា​នា​ថ្ងៃ​ទី​២១​កញ្ញា​នៅ​សេត​វិមាន ជាមួយ​សម​ភាគី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន​។ ការ​មក​កាន់​ក្រុង​វ៉ា​ស៊ី​​ន​តោន​នេះ​របស់​លោក​ហ្សេ​ឡេ​ន​ស្គី​គឹ​ចំ​ពេល សភា​អា​មេ​រិ​ក​ប្រជុំ​ពិភាក្សា​ពី​កញ្ចប់​ជំនួយ​យោធា​ថ្មី​ដល់​អ៊ុយ​ក្រែ​ន​ក្នុង​ទំហំ​ទឹកប្រាក់​ដល់​២៤​ពាន់​លាន​ដុល្លារ​។

អាជ្ញាធរ​អ៊ុយ​ក្រែ​ន​ប្រកាស​នា​ថ្ងៃ​ទី​១៧​កញ្ញា ថា កងទ័ព​របស់​ខ្លួន​ពេល​នេះ​បាន​វាយ​ដណ្ដើម​យក​បាន​មូលដ្ឋាន​សំខាន់​២​ភាគ​ខាងត្បូង​ក្រុង​បាក់​មូ​ត ភាគ​ខាងកើត​ប្រទេស​គឺ​ភូមិ​KLICHTCHIIVKA ដែល​កាល​មុន​សង្គ្រាម​មាន​ប្រជាជន​ប៉ុន្មាន​រយ​នាក់​និង​ភូមិ​ANDRIIVKA៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ