រាជធានីភ្នំពេញ ៖ មនុស្សភាគច្រើនតែងតែចង់បានចង់មានតាមផ្លូវកាត់ ឬក៏ឃើញគេមានបានក៏ជ្រួលជ្រើមនឹងអ្វីដែលគេនិយាយអូញទាញអោយចង់មានចង់បានឆាប់ៗ យ៉ាងណាក៏ដោយ សូមកុំចង់មានចង់បានតាមវិធីផ្លូវកាត់អី ។
អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) បាននិយាយនៅក្នុងបន្តថា ៖ រាល់ឆ្នាំខ្ញុំឃើញក្មួយៗច្រើនដោយសារនៅក្មេងខ្ចី មិនទាន់ជ្រុះពន្លៃពីក្បាលផង ហាក់បីដូចជា តក់ក្រហល់ចង់បានចង់មានជ្រុល ហើយភ្លេចពីតួនាទីខ្លួនដោយខំធ្វើម៉េចអោយបានក្លាយជាមហាសេដ្ឋីទាំងវ័យក្មេង ។ នេះបើតាមលោកមានប្រសាសន៍ នៅក្នុងយូរធូបឆា ណែនកាលពីពេលកន្លងមកនេះ ។
អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បន្តថា ក្មួយនៅលើលោកផែនដីនេះអ្នកទាំងអស់គ្នាត្រូវចាំថា «អ្នកជោគជ័យប្រភេទហ្នឹង គឺមានតែ០.០០១ភាគរយ ហើយបើ យករូបមន្ត(សហគ្រិនវ័យក្មេង) មកដាក់ក្នុងខ្លួនក្មួយនឹងមានជំងឺឈឺចាប់ហើយសតិអារម្មណ៍មិនស្រួល ចុងក្រោយលះបង់ហើយនឹងបាត់នូវការចង់ធ្វើអ្វីទាំងអស់ខំអ្វីដែលលើលោកនេះអ្វីដែល៩៩,៩ភាគរយគេធ្វើ ហើយដោយកម្លាំ ងញើសឈាម និងការខិតខំ ការតស៊ូ និងការសន្សំពីតូចដល់ធំ » ។
Business woman counting money in hands. Handful of money. Offering money. Women’s hands hold money denominations of 100 dollars. Cash out money. Credit concept. ជាមួយគ្នានោះដែរ លោក គួច ម៉េងលី បានបន្ថែមថា គេថា កិត្តិយសទទួលស្គាល់ថ្លៃថ្នរទាំងអស់ យើងត្រូវតែសាងសង់វាឡើង ហើយការគោរពយើងត្រូវតែសន្សំសំចៃ តាមទេពកោសល្យ ស្នាដៃរបស់យើង ។ ដូច្នេះហើយការសិក្សាក៏ដូចគ្នាដែរ កុំឲ្យផ្លូវកាត់ កុំឲ្យតក់ក្រហល់ ហើយកុំអោយចង់បានសញ្ញាបត្រមកសន្សំផ្អូម ច្រើនគេអត់ប្រើ ហើយកុំចង់បានអ្វីៗលឿនពេក ព្រោះក្មួយនៅក្មេងណាស់ ។
អ្នកឧកញ្ញាវេជ្ជបណ្ឌិត គួច ម៉េងលី បានបញ្ជាក់ថា លើលោកនេះ មហាសេដ្ឋីដែលគេជោគជ័យភាគច្រើនលើលោកនេះ មធ្យមភាគគឺ៥៥ឆ្នាំទៅ៦៥ឆ្នាំ ហើយបើសហគ្រិនវ័យក្មេងវិញជាមធ្យមអាយុពី៣៥ឆ្នាំ ទៅ៤៥ឆ្នាំ ។ ដូច្នេះហើយគេជោគជ័យបានក្នុងអំឡុងពេល អាយុហ្នឹងគេយកពេលវេលានេះ សន្សំចំណេះដឹង សន្សំបទពិសោធន៍ ការយល់ដឹង សន្សំការស្រលាញ់ ការរាប់អាន សន្សំការយកចិត្តទុកដាក់ ដើម្បីទាំងអស់ហ្នឹងពោពេញដោយគេហៅថា ចំណេះដឹងទូលំទូលាយមិនអាចវាស់បាន ដែលក្មួយអាចយល់ដឹងតាមការអាន ការស្តាប់ តាមការដើរ តាមការចូលរួមនូវការបណ្តុះបណ្តាលជាស្តង់ដារ ដែលធ្វើឲ្យយើងពោពេញដោយមនុស្សមានចំណេះដឹង មានទេព្យកោសល្យ មើលឃើញបញ្ហាជាបញ្ហា ហើយមើលឃើញអ្វីៗដែលមិនអាចបោកបាន ។ ដូច្នេះហើយក្មួយមានតែចំណុចមួយទេ គឺការខំដំបូងគេ គឺខំរៀន រៀនឲ្យចេះយកចំណេះប្រើការបាន ហើយរៀនមុខវិជ្ជាណាមួយឲ្យច្បាស់ ។
លើសពីនេះទៅទៀត លោក គួច ម៉េងលី បានបន្តថា អ្នកជោគជ័យលើលោកនេះ ក្មួយត្រូវចាំឲ្យច្បាស់ «សុទ្ធតែអ្នករៀនពិត អ្នករៀននូវអ្វីដែលគេចូលចិត្តបំផុតចេញពីក្រអៅបេះដូងរបស់គេដែលផុសចេញនូវខួរក្បាលគេតាំងពីតូចមក ដែលគេស្រមៃថា គេចង់ធ្វើអាហ្នឹង សូម្បីអ្នកណាមកជំរុញ ម៉ែឪបង្ខំអ្នកណាក៏ដោយ យើងនូវតែលួចមកធ្វើអាហ្នឹង អានអាហ្នឹង ស្រាវជ្រាវអាហ្នឹង អាហ្នឹងហើយគេហៅថា ដុំពេជ្រមិនទាន់កែច្នៃ ក្មួយទៅរៀនអាហ្នឹង ។
លោក គួច ម៉េងលី បានបន្តថា អ៊ីចឹងអ្នកមហាជោគជ័យគេតែងតែរៀន គេតែងធ្វើ ទី១នូវចំណង់ចំណូលចិត្តខ្ពស់ មិនអាចបំបាក់បាន អ៊ីចឹងចុងក្រោយមានចំណេះដឹងពិត ហើយពេលកំពុងតែរៀន ធ្វើការស៊ីជម្រៅអំពីអាហ្នឹង អ៊ីចឹងក្មួយមានបទពិសោធន៍ ពេលចេញទៅធ្វើការបានតែ៤ទៅ៥ឆ្នាំ ក្មួយខ្លាចទៅជាអ្នកជំនាញ អ៊ីចឹងបើក្មួយក្លាយជាអ្នកជំនាញ ពេលហ្នឹងក្មួយសន្សំសំចៃលុយបាន ស្គាល់គេស្គាល់ឯង ចាស់ទុំគំនិត យល់ពីសង្គមជុំវិញ ក្មួយទៅរកស៊ីពេលហ្នឹងក្មួយកម្រធ្លាក់ទឹកណាស់ ៕
ចែករំលែកព័តមាននេះ