ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានហើយ ជន​ដែល​កា.ប់ព្រះសង្ឃរបួស​ធ្ងន់​​

11 ខែ មុន

ខេត្តកំពង់ធំ ៖ ទីបំផុត ជនសង្ស័យ​ម្នាក់​ដែល​គ្រាន់តែ​ទំនាស់​ពាក្យ​សម្ដី​ក៏​ទាញ​កាំបិត​កា​.​ប់​ព្រះសង្ឃ​១អង្គរបួសធ្ងន់​នោះ គឺ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ ។ សូមរំលឹកថា ៖ កូនសេកលោក ទាញកាំបិត…

ខេត្តកំពង់ធំ ៖ ទីបំផុត ជនសង្ស័យ​ម្នាក់​ដែល​គ្រាន់តែ​ទំនាស់​ពាក្យ​សម្ដី​ក៏​ទាញ​កាំបិត​កា​.​ប់​ព្រះសង្ឃ​១អង្គរបួសធ្ងន់​នោះ គឺ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ ។ សូមរំលឹកថា ៖ កូនសេកលោក ទាញកាំបិត កា.ប់ព្រះសង្ឃ របួសធ្ងន់

លោក​វរសេនីយ៍ទោ ជឹ​ម រី​ណា អធិការ​នគរបាល​ស្តីទី​ស្រុក​ស្ទោង​បានអោយ​ដឹង នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា នេះ​ថា ក្រោយ​ពី​បង្កហេតុ​រួច​កាលពី​យប់​រំលង​អ​ធ្រា​ត​ថ្ងៃ​ទី​១៦ ខែកញ្ញា ជនសង្ស័យ​បាន​រត់​គេច​ខ្លួន​បាត់​ ។ ចំណែក​រូប​លោក និង​លោក​វរសេនីយ៍ទោ អ៊ា​ង គឹ​ម​អ៊ា​ត អធិកា​នគរបាល​រង​ស្រុក​​ស្ទោង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ ក៏​បាន​ដឹកនាំ​កម្លាំង​តាម​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បានជន​សង្ស័យ​​ខាងលើ ឈ្មោះ មី ម៉ៃ ស្ថិត​នៅ​ចំណុច​ក្នុង​ព្រៃ​ឬ​ស្សី​មួយ​កន្លែង​ខាងក្រោយ​ភូមិ​ត្រាវ ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

លោក​អធិការ​ស្តីទី​បន្ត​ថា ហេតុការណ៍​កូន​សេក (​ជា​កូនសិស្សលោក​) បាន​យក​កាំបិតប៉័ងតោ (​កាំ​បិត​កា​ចែត​)​កាប់​ទៅ​ព្រះសង្ឃ​ដែល​ជា​គ្រូ​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២.០០​នាទី​​យប់​រំលងអធ្រាត្រ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៣ ស្ថិត​នៅ​ចំណុច​ក្នុង​វត្ត​ស្ពឺ​ជើង ក្នុងភូមិ​ម្សា​ក្រង​ជើង ឃុំ​ម្សា​ក្រង ស្រុក​ស្ទោង ។

សមត្ថកិច្ច​ប្រាប់​ថា ដោយសារ​ទំនាស់​ពាក្យ​សម្តី ជនសង្ស័យ​បាន​ទាញ​កាំបិត​កា​ចែត​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ផា​ន សុភា​ក់ ភេទ​ប្រុស ជា​ព្រះសង្ឃ មាន​ព្រះ​ជន្ម​៣២​ព្រះ​វស្សា គង់នៅ​ក្នុង​វត្ត​ស្ពឺ​ជើង ត្រូវ​ចំនួន​០៤​កន្លែង ចំ​ក​២​កាំបិត ចំ​ដៃ​១​កាំបិត និង​កំ​ផួ​ន​ជើង​មួយ​កាំបិត បណ្តាល​ឲ្យ​រង​របួសធ្ងន់ បន្ទាប់​ពី​បង្កហេតុ​រួច​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់ ចំណែក​ព្រះសង្ឃ​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្ទោង ។

នៅ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ក៏​នាំ​មក​កាន់​អធិការ​រ​ដ្ឋា​ន​ស្រុក​ស្ទោង ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ