ស្ត្រីម្នាក់បើកឡានព្រូសបត់ចូលយានដ្ឋានជួសជុល ជ្រុលចង្កូតធ្លាក់ចូលប្រឡាយទឹកស្អុយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បើករថយន្តម៉ាកតូយ៉ូតាព្រូស១គ្រឿងបត់ចូលយានដ្ឋានជួលជុលរថយន្ត១
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បើករថយន្តម៉ាកតូយ៉ូតាព្រូស១គ្រឿងបត់ចូលយានដ្ឋានជួលជុលរថយន្ត១
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បើករថយន្តម៉ាកតូយ៉ូតាព្រូស១គ្រឿងបត់ចូលយានដ្ឋានជួលជុលរថយន្ត១កន្លែង ប៉ុន្តែបួងចង្កួតជ្រុល លាវិញមិនទាន់ ក៏ជ្រុលធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ បណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ ។ ទោះបីបែបណា អ្វីដែលជាសំណាងបំផុតនោះ គឺស្ត្រីជាអ្នកបើកបរបានរួចផុតពីសេចក្ដីស្លា.ប់ ដោយគ្រាន់តែរងរបួសបន្តិចបន្តួចប៉ុណ្ណោះ និងលូនចេញពីក្នុងរថយន្តដោយសុវត្ថិភាពទាំងទទឹកខ្លួនជោក។
ឧប្បត្តិហេតុខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខយានដ្ឋានជួសជុលរថយន្ត១កន្លែ ស្ថិតនៅក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្ត្រីខាងលើពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ស្ត្រី១រូបនោះបើកបររថយន្ត១គ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-3927 ។នៅមុនពេលកើតហេតុ ស្ត្រី១រូបនោះបានបើកបររថយន្តព្រូសធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានបត់ចូលទៅក្នុងយានដ្ឋានជួសជុលរថយន្ត១កន្លែងខាងលើ។
តាមប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ប៉ុន្តែដោយសារតែបួងចង្កូតខ្លាំងពេក លាវិញអត់ទាន់ក៏ជ្រុលធ្លា.ក់ចូលទៅក្នុងប្រឡាយទឹកស្អុយទាំងកម្រោលតែម្ដង ហើយជាសំណាងល្អ ស្ត្រីអ្នកបើកបររូបនេះមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ និងបានលូនចេញពីក្នុងរថយន្តដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុ នគរបាលបានចុះពិនិត្យមើល ហើយដោយពុំមានបង្កឲ្យអ្នកដទៃមានគ្រោះថ្នាក់ ទើបឲ្យម្ចាស់រករថយន្តស្ទូចទៅស្ទូចឡើងគោក ដើម្បីធ្វើការជួសជុលឡើងវិញដោយខ្លួនឯង ៕
ចែករំលែកព័តមាននេះ