ការដេញថ្លៃផ្លាកលេខរថយន្តដំបូងគេបង្អស់នៅប្រទេសវៀតណាមកាលពីថ្ងៃសុក្រ ក្នុងចំណោមនោះផ្លាកលេខចំនួន១១ ដែលគេចាត់ទុកថា “លេខស្អាត ” ត្រូវបានទិញក្នុងតម្លៃ ៨២.៣ ពាន់លានដុង (៣.៤ លានដុល្លារអាមេរិក)។

ស្លាកលេខនៅទីក្រុងហូជីមិញ គឺ 51K-888.88 បានឈ្នះការដេញថ្លៃខ្ពស់បំផុតចំនួន ៣២.៣៤ ពាន់លានដុង បន្ទាប់ពីការដេញថ្លៃកើនឡើងដល់ ១០ពាន់លានដុងក្នុងរយៈពេលមិនដល់ ១០នាទីផង។

ថ្លៃបំផុតទីពីរគឺផ្លាកលេខ 31K-555.55 នៅទីក្រុងហាណូយ ដែលមានតម្លៃ ១៤.១ ពាន់លានដុង និងស្លាកលេខទីក្រុងហាណូយមួយទៀត លេខ៣០K-៥៦៧.៨៩ ដេញថ្លៃបាន១៣ពាន់លានដុង។
អ្នកឈ្នះការដេញថ្លៃត្រូវបង់ប្រាក់ក្នុងរយៈពេល១៥ថ្ងៃ ហើយចុះឈ្មោះពួកគេក្នុងរយៈពេល១៨ ខែសម្រាប់រថយន្តដែលបានកំណត់៕ ប្រភព៖ vnexpress
ចែករំលែកព័តមាននេះ