ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​បញ្ច​ល់​មាន់​អន​ឡាញ​ដុះ​ស្លែ​មួយ​កន្លែង ឃាត់ខ្លួន​អ្នក​ញៀ​.​ន​ល្បែ​.​ង​១០​នាក់

2 ឆ្នាំ មុន
  • កំពង់ចាម

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​បង្ក្រាប​ទីតាំង​ល្បែ​.​ង​បញ្ច​ល់​មាន់​តាម​អន​ឡាញ​ដុះ​ស្លែ​ដោយ​ខុសច្បាប់​មួយ​កន្លែង

ខេត្តកំពង់ចាម ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​បង្ក្រាប​ទីតាំង​ល្បែ​.​ង​បញ្ច​ល់​មាន់​តាម​អន​ឡាញ​ដុះ​ស្លែ​ដោយ​ខុសច្បាប់​មួយ​កន្លែង កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​ទី​៤ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ដោយ​ឃាត់ខ្លួន​អ្នក​ញៀ​.​ន​ល្បែ​.​ង​បាន​ចំនួន​១០​នាក់ ព្រមទាំង​ដកហូត​វត្ថុ​តាង​លុយ និង​ម៉ូតូ​ជា​ច្រើន​គ្រឿង​ទៀត​ផង​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា នេះ​ថា ដោយ​ទទួល​បានការ​ណែនាំ​ពី​សំណាក់​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត លោក លី សុវណ្ណ អភិបាលក្រុង បាន​បើក​ប្រតិបត្តិការ​ឆ្មក់​បង្ក្រាប​ទីតាំង​ល្បែ​.​ង​ស៊ីសង ក្រោម​ការ​សម្របសម្រួល​នីតិ​វី​ធី​ពី​លោក សេង រិ​ទ្ធី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត គឺ​មិន​ឱ្យ​ក្រុម​អ្នក​ញៀ​.​ន​ល្បែ​.​ង​ទាំងនោះ​ដឹងខ្លួន​ជា​មុន​ឡើយ​។

សមត្ថកិច្ច បាន​ប្រាប់​បន្ត​ថា នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទល្មើស​ល្បែ​.​ង​ស៊ីសង​ខាងលើ​នេះ​ក្នុង​នោះ​រួម​មាន ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​កំពង់ចាម កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​វាលវង់ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​កំពង់ចាម ចុះ​បង្ក្រាប​កន្លែង​លួ​.​ច​លា​.​ក់​លេង​ល្បែ​.​ង​ស៊ីសង (​ជល់​មាន់​តាម​ទូរទស្សន៍​អន​ឡាញ ភ្នាល់​ដាក់​ប្រាក់​) នៅ​ចំណុច​រោង​បុក​ប៊ីយែរ ស្ថិត​ក្នុង​នៅ​ភូមិ​ទី​៤ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។

សមត្ថកិច្ច​បាន​ប្រាប់​បន្ត​ទៀត​ថា ដោយ​មានការ​បញ្ជា និង​ការ​សម្របសម្រួល​ពី​លោក សេង រិ​ទ្ធី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​អ្នក​ញៀ​.​ន​ល្បែ​.​ន​ចំនួន​១០​នាក់ ក្នុង​នោះ​ប្រុស​ទាំងអស់​។ ហើយ​ដកហូត​សម្ភារៈ​មួយ​ចំនួន ដូច​ជា ៖ ទូរស័ព្ទ​ចំនួន​១៥​គ្រឿង​, ម៉ូតូ​ចំនួន​១១​គ្រឿង​, កាបូបដៃ​ពណ៌​ខ្មៅ ចំនួន​០៣, ដុំ​សាក​ទូរស័ព្ទ​ចំនួន​១, កាបូបស្ពាយ​ពណ៌​ខ្មៅ​ចំនួន​១, ប្រាក់​ដុល្លារ​ចំនួន​៣០១០​ដុល្លារ​, ប្រាក់​រៀល ចំនួន​១៣.៥៧២.០០០​រៀល​, ទូរទស្សន៍​ម៉ាក LG ចំនួន​០១​គ្រឿង​, កុំព្យូទ័រ​ម៉ាក LEOVOSE ចំនួន​០២​គ្រឿង​, ឃីបត ចំនួន​០២ (​ដុំ​សាក​ថ្ម​ចំនួន​០២, ឌុ​យ​ភ្លើង​ចំនួន​០២ ក្បាល​វាយ​ហ្វា​យ​ចំនួន​០៣), ឡេ​ប​ថប​ម៉ាក GATEWAY ចំនួន​០១​គ្រឿង និង​រថយន្ដ​ចំនួន​០២​គ្រឿង (​ម៉ាក​LEXUS 350 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2BW-7477​មួយ​គ្រឿង និង​ម៉ាក PRIUS ពណ៌​ស ពាក់​ស្លាក​លេខ ត្បូងឃ្មុំ 2A-2322 មួយ​គ្រឿង​ទៀត​។ ហើយ​ក្នុង​ការ​ធ្វើតេស្ត​ស្វែងរក​សា​ធាតុ​ញៀ​.​ន ជា​លទ្ធផល​គឺ​អវិជ្ជមាន​ទាំង​១០​នាក់​។

បច្ចុប្បន្ន ក្រុម​អ្នក​ញៀ​.​ន​ល្បែ​.​ង​ខាងលើ​នេះ ត្រូវ​បាន​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម តាម​បញ្ជា​របស់​លោក សេង រិ​ទ្ធី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម ដើម្បី​សួរនាំ​។

សមត្ថកិច្ច​បញ្ជាក់​ថា ទីតាំង​បើក​ល្បែ​.​ង​ស៊ីសង​ដោយ​ខុសច្បាប់​នេះ ធ្លាប់​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​កំពង់ចាម ធ្វើ​កិច្ចសន្យា​អប់រំ​ចំនួន​២​លើក​រួច​មក​ហើយ គឺ​មិន​អនុញ្ញាត​ឱ្យ​លេង​ល្បែ​.​ង​ខុសច្បាប់​បន្ត​ទៀត​នោះ​ទេ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទីតាំង​នេះ បាន​ជួល​ពី​បុរស​ម្នាក់​ឈ្មោះ​វ​ណ្ណា ឱ្យទៅ​អ្នក​ផ្សេង ហើយ​លោក​ព្រះរាជអាជ្ញា​រង​ក៏​បាន​កោះហៅ​ឲ្យ​បុរស​រូប​នេះ ចូលខ្លួន​មក​បំភ្លឺ​ថា តើ​ជួល​ឱ្យ​បុគ្គល​ណា​ម្នាក់​ឈ្មោះ​អ្វី? ហើយ​មាន​ដឹង​គេ​ថា តើ​លួ​.​ច​បើក​លេង​ល្បែ​.​ង​ដោយ​ខុសច្បាប់​ដែរ​ឬទេ?

នៅ​ពេល​ដែល​សមត្ថកិច្ច​នាំ​ខ្លួន​ក្រុម​អ្នក​ញៀ​.​ន​ល្បែង​ទាំង​១០​នាក់​ខាងលើ​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ពួក​គាត់​ទាំងនោះ​មិន​បាន​ឆ្លើយ​បំភ្លឺ និង​ស្គាល់​អ្នក​ណា​ជា​ម្ចាស់​ទីតាំង​ល្បែ​.​ង​ពិតប្រាកដ​នៅឡើយ​ទេ​។ ហើយ​សមត្ថកិច្ច​ក៏​បាន​លួ​.​ច​ខ្សឹប​ប្រាប់​ទៀត​ថា «​កន្លែង​បើក​ទីតាំង​ល្បែ​.​ង​ខុសច្បាប់​នេះ អ្នក​មើល​ការ​ខុស​ត្រូវ​មានឈ្មោះ​ថា បញ្ញា​»​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ