ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិ​ភ័យ​ឆេះ​ផ្ទះតារាចម្រៀងជើងចាស់ លោក​ណូ​យ វ៉ា​ន់​ណេ​ត ខូចខាត​ទ្រព្យ​ជិត១ម៉ឺនដុល្លារ

7 ខែ មុន

រាជធានីភ្នំពេញ ៖ ផ្ទះ​របស់​តារាចម្រៀង​ជើង​ចាស់​ លោក ណូ​យ វ៉ា​ន់​ណេ​ត ត្រូវ​បាន​អគ្គិភ័យ​ឆាប​ឆេះ​ កាលពី​វេលា​ម៉ោង​ប្រមាណ​ ១២​ថ្ងៃត្រង់ នា​ថ្ងៃ​ទី​១៤…

រាជធានីភ្នំពេញ ៖ ផ្ទះ​របស់​តារាចម្រៀង​ជើង​ចាស់​ លោក ណូ​យ វ៉ា​ន់​ណេ​ត ត្រូវ​បាន​អគ្គិភ័យ​ឆាប​ឆេះ​ កាលពី​វេលា​ម៉ោង​ប្រមាណ​ ១២​ថ្ងៃត្រង់ នា​ថ្ងៃ​ទី​១៤ ​ខែកញ្ញា ឆ្នាំ​២០២៣ ដែលមានទីតាំងស្ថិត​នៅ​ម្ដុំ​វត្ដ​ជំ​ពុះ​ក្អែក ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​ ក្នុងនោះការខូចខាតគិតជាទឹកប្រាក់អស់ជិត១ម៉ឺនដុល្លារ ។

យ៉ាងណាមិញ ហេតុការណ៍​ខាងលើ​នេះ​ មិន​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​គ្រួសារ​របស់​លោក ណូ​យ វ៉ា​ន់​ណេ​ត ណា​ម្នាក់​ឡើយ។ ប៉ុន្តែអគ្គិភ័យ ​បាន​ធ្វើ​ខូចខាត​ទ្រព្យសម្បត្តិ ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជិត​១​ម៉ឺន​ដុល្លារ ​។

ថ្លែងប្រាប់​សារព័ត៌​មាន​ ​តារាចម្រៀង​លោក ណូ​យ វ៉ា​ន់​ណេ​ត បាន​អះអាង​ថា ផ្ទះ​របស់​លោក​ត្រូវ​បាន​ឆេះ​ដោយសារ​ទុ​ស្សេ​ខ្សែភ្លើង ខណៈពេល​លោក​កំពុង​មាន​វត្ត​មាននៅ​ឯ​ខេត្ត ​។ លោក​បញ្ជាក់​ថា អគ្គិ​​ភ័យ​ឆាបឆេះ បណ្ដាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្ដិ​មួយ​ចំនួន តែ​មិន​បណ្ដាល​ឲ្យ​មនុស្ស​ណា​ម្នាក់​ស្លាប់ ឬ​របួស​ឡើយ​ រួម​ទាំង​កូន​របស់​លោក​ម្នាក់​កំពុង​ស្នាក់​នៅ​ក្នុងផ្ទះ​នោះ​ផង ​។

តារាចម្រៀងជើងចាស់រូបនេះ បានប្រាប់ឱ្យថា សារ​ភ្លើងឆាបឆេះ​កាន់តែ​ខ្លាំង ហេតុនេះ​ យើង​មិន​អាច​ពន្លត់​បាន​ភ្លាម​ៗ​ឡើយ ដោយហេតុ​ការណ៍​បាន​បណ្តាល​ខូចខាត​សម្ភា​រ​មួយ​ចំនួន និង​ពិ​ដាន​ផ្ទះ ​។ យ៉ាងណា​បើ​តាម​លោក ណូ​យ វ៉ា​ន់​ណេ​ត សម្រាប់​ការ​ខូចខាត​នេះ ​លោក​ត្រូវ​ចំណាយ​លុយ​សម្រាប់​ការ​ជួសជុល​ឡើង​វិញ​ប្រមាណ​ជា​ជិត​១​ម៉ឺន​​ដុល្លារ​ ។

ជា​ការ​កត់​ស​ម្កាល់ ​កាលពី​អំឡុង​ឆ្នាំ​២០១៧ តារាចម្រៀង​លោក ណូ​យ វ៉ា​ន់​ណេ​ត បាន​ប្រកាស​ដាក់​លក់​ផ្ទះ​មួយ​កន្លែងនៅ​ស្ទឹង​មាន​ជ័យ ដើម្បី​យក​ទៅ​ឲ្យ​ថ្លៃ​ជាង​បង្ហើយ​ផ្ទះ​វីឡា​ថ្មី​ដែល​បាន​ឆាបឆេះ​នា​ពេល​នេះ​។

បច្ចុប្បន្ន​ លោក ណូ​យ វ៉ា​ន់​ណេ​ត មានផ្ទះ​ចំនួន​៣​កន្លែង ដោយ​ផ្ទះ​ទី​១​នៅ​ម្តុំ​វត្ត​ចំពុះក្អែក ផ្ទះ​ទី​២ នៅ​ទល់មុខ​វត្ត​និរោធ និង​ផ្ទះ​ទី​៣​ ជា​ប្រភេទ​ផ្ទះល្វែង​នៅ​ម្តុំ​វាល​ស្បូវ ។

អត្ថបទសរសេរ ដោយ