ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរឲ្យស្តាយ ! កម្ពុជាបាត់បង់សត្វផ្សោតមួយក្បាល ដោយសារមូលហេតុចាស់ស្លា.ប់​

7 ខែ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៣​នេះ សូម​ជម្រាប​ជូន​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាប​ថា នៅ​ថ្ងៃ​ទី​១២…

ខេត្តកំពង់ចាម ៖ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៣​នេះ សូម​ជម្រាប​ជូន​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាប​ថា នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល មាន​សត្វ​ផ្សោត​មួយ​ក្បាល​បាន​ស្លា​.​ប់ ក្នុងភូមិ​ព្រៃ​ទទឹង ឃុំ​ឬ​ស្សី​ស្រុក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បញ្ជាក់​ថា បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន ក្រុមការងារ​នៃ​រដ្ឋបាល​ជលផល និង​អង្គការ WWF បាន​ចុះ​ពិនិត្យ​សាកស​.​ព និង​រក​ឃើញ​ថា សត្វ​ផ្សោត​ដែល​ស្លា​.​ប់​នេះ ជា​ផ្សោត​ញី មាន​លេខ​សម្គាល់​០៨៧ ទម្ងន់​១០៥​គ​ក្រ និង​ប្រវែង​២,១០​ម៉ែត្រ អាយុប្រមាណ​២៧​ឆ្នាំ (​សត្វ​ផ្សោតរ​ស់បាន​ពី​២៥-៣០​ឆ្នាំ​) ។

នៅ​ពេល​រក​ឃើញ ស​.​ព​សត្វ​ផ្សោត​មាន​សភាព​ហើម មាន​ក្លិនស្អុយ ធ្លា​.​យ​ពោះ និង​រលេះរលួយ​ស្បែក ។ ចំណែក​មូលហេតុ​នៃ​ការ​ស្លា​.​ប់ តាម​រយៈ​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ គឺ​បណ្តាល​មក​ពី​វ័យចាស់​ជរា ។

សូម​បញ្ជាក់​ជូន​ថា នៅ​ក្នុង​រយៈពេល​៩​ខែ ក្នុង​ឆ្នាំ​២០២៣​នេះ នៅ​កម្ពុជា មាន​សត្វ​ផ្សោត​កើត​ថ្មី​ចំនួន​៧​ក្បាល និង​ស្លា​.​ប់​ចំនួន​៤​ក្បាល ដោយ​ក្នុង​ចំណោម​ផ្សោត​ដែល​ស្លា​.​ប់​នោះ មាន​ផ្សោត​ចាស់​១​ក្បាល ផ្សោត​ជំទង់​១​ក្បាល និង​កូន​ផ្សោត​ចំនួន​២​ក្បាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ