លោក ឃួង ស្រេង ធ្វើពិធីតភ្ជាប់ស្ពានបេតុងខ្សែកាបកោះនរា គ្រោងដាក់ដំណើរការបណ្តោះអាសន្នខែក្រោយនេះ
- ភ្នំពេញ
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ខែ កញ្ញាឆ្នាំ២០២៣នេះលោក ឃួង ស្រេង អភិបាលរាជធានី
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ខែ កញ្ញាឆ្នាំ២០២៣នេះលោក ឃួង ស្រេង អភិបាលរាជធានី
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ខែ កញ្ញាឆ្នាំ២០២៣នេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតំណាងក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC ដែលទទួលសាងសង់ស្ពានស្ពានបេតុងខ្សែកាប កោះនរា និងមន្ត្រីជំនាញក្រោមឱវាទ បានអញ្ជើញ ធ្វើពិធីតភ្ជាប់ ស្ពានបេតុងខ្សែកាបកោះនរា ដែលជាស្ពានតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅទីក្រុងរណបកោះនរា ដែលគ្រោងដាក់ឲ្យដំណើរការបណ្តោះអាសន្ននៅថ្ងៃទី២៧ ខែតុលានេះ ហើយស្ពាននេះនេះគ្រោងរួចរាល់នៅមុនព្រះរាជពិធីបុណ្យអុំទូកឆាប់ៗខាងមុខនេះ ។
លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា គម្រោងសាងសង់ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរានេះ មានប្រវែងសរុប ៨២៤ម ទទឹង ២៤.៥ម បណ្តោយស្ពានបេតុងអារមេ ប្រវែង ៤៨៣ម៉ែត្រ
សសរស្ពានមានគម្លាត២០ម+២១ម+១០៨ម+១៨០ម+១០៨ម+២៣ម+២៣មផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងកោះពេជ្រ ប្រវែង ២៤៩មផ្លូវតភ្ជាប់ក្បាលស្ពានកោះនរា ប្រវែង ៩២ម ជាស្ពានចរាចរទ្វេរទិស មានគន្លងសម្រាប់រថយន្តចំនួន ២ទៅ និងគន្លងចំនួន ២មក ដែល១គន្លងមានទទឹង ៣.២៥ម និងមានគន្លងសម្រាប់ទោចក្រយានយន្តចំនួន ១ទៅ និងគន្លងចំនួន ១មក ដែលមានទទឹង ១.២៥មសងខាង ។
លោកបន្តថា ស្ពាននេះតម្រូវអោយបើកបរ ល្បឿនសុវត្ថិភាព ៤០គ.ម/ម៉ោងជម្រាលទទឹងស្ពាន ២% សសរសម្រាប់ព្យួរខ្សែកាបមានកំពស់ ៦០ម គិតពីផ្ទៃតួស្ពានទៅលើអាកាស សសរស្ពានសម្រាប់ព្យួរខ្សែកាបមានចំនួន ២ ដែលសសរស្ពាននីមួយៗប្រើប្រាស់គ្រឹះខួងខំនួន ១៨ដើម មានទំហំអង្កត់ផ្ចិត ២ម គ្រឹះខួងសសរទី១មានជម្រៅ ៥៩.៤០ម និងសសរទី២មានជម្រៅ ៧៣.៤០ម ផ្នែកខាងកោះពេជ្រមានសសរចំនួន ៣ និងផ្នែកខាងកោះនរាមានសសរចំនួន ៣ ជើងតាងស្ពានមានទំហំ ២៤.៣មx១៧.៧មx៤.៥ម ។
លោក សាំពិសិដ្ឋ បានអោយដឹងទៀតថា កំពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន ៨ម នៅរដូវវស្សានីវ៉ូទឹកខ្ពស់បំផុត កំពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន ១៨ម នៅរដូវប្រាំងនីវ៉ូទឹកទាបបំផុត គម្លាតពីសរសរស្ពានខ្សែកាប មានប្រវែង ១៨០ម សសរស្ពានខ្សែកាបនីមួយៗមានខ្សែកាបចំនួន១ជួរ ១៦ដើមសងខាង ក្នុង១ដើមមានភ្ជាប់ខ្សែកាបតូចៗពី ២៧ដើម ទៅ៣១ដើម ដែលមានអង្កត់ផ្ចឹត ១៥.២មមសសរស្ពានខ្សែកាបទាំង២ មានឆ្លាក់ចម្លាក់រចនាបទខ្មែរមានបំពាក់បង្គោលភ្លើងបំភ្លឺស្ពានរៀបចំបណ្តាញលូអមសងខាងផ្លូវក្បាលស្ពានដាក់ស្លាកសញ្ញាចរាចរ និងលាបគំនូសចរាចរ ។
លោកបន្តថា គម្រោងចំណាយសាងសង់ ៣៨.០០០.០០០ដុល្លាអាមេរិករយៈពេលសាងសង់ ៣៥ខែ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC ។
លោក សាំ ពិសិដ្ឋ បានអោយដឹងទៀតថា ចំណែកគម្រោងសាងសង់ស្ពានបេតុងអារមេតភ្ជាប់ពីកោះនរា ទៅផ្លូវជាតិលេខ ១ មានបណ្តោយស្ពានសរុបប្រវែង ៦០ម ទទឹងស្ពាន ២១ម បណ្តោយស្ពានបេតុង ៤៥ម ផ្លូវគល់ស្ពានសងខាង ១៥ម៉ែត្រ និងរយៈពេលសាងសង់មានចំនួន ១២ខែផងដែរ។
សមិទ្ធិផលថ្មីនេះនឹងលេចចេញជារូបរាង នាពេលឆាប់ៗខាងមុខក្នុងមុខនាទីដើម្បីបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរកាត់បន្ថយការកកស្ទះចរាចរណ៏ដ៏មមាញឹកក្នុងរាជធានីភ្នំពេញជាពិសេសបន្ថយបន្ទុកលំហូរចរាចរនៅស្ពានព្រះមុនីវង្ស ច្បារអំពៅ ក៏ដូចមហាវិថីព្រះនរោត្តមផងដែរ។
ជាមួយគ្នានេះសំណង់ស្ពានឆ្លងទន្លេមួយនេះក៏សមស្របទៅនឹងការអភិវឌ្ឍន៏យ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញរួមទាំងកំណើនសេដ្ឋ កិច្ច ,កំណើនប្រជាពលរដ្ឋក៏ដូចកំណើនយានយន្តក្នុងទីក្រុងនាសម័យសន្តិភាព ធ្វើអោយសមិទ្ធិផលជាច្រើននៅក្នុងទីក្រុងមាន ហេដ្ឋារចនាសម្ពន្ធ័ ,សំណង់សាធារណះ,សំណង់ស្ពានអាកាសថ្មើរជើងជាច្រើនកន្លែងទៀត ទោះជាវិបត្តិជំងឺកូវីដ.១៩ និងជំនន់ទឹកភ្លៀងដែលកំពុងយាយីភូមិសាស្ត្រ មួយចំនួនរបស់រាជធានីភ្នំពេញ ក៏មិនបានបន្ទុចបង្អាក់ដំណើរការសាងសង់ និងដំណើរការអភិវឌ្ឍន៏ទីក្រុងនោះបានឡើយ ៕
ចែករំលែកព័តមាននេះ