ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​​​ស្រី​​-ប្រុសដើរ​លេង​កណ្តាលអធ្រាត្រ​​​អត់ព្រម​ចូលផ្ទះ

1 ឆ្នាំ មុន

ខេត្ត​​ក្រចេះ​ ៖ ក្រុម​ក្មេង​ទំនើង​​​ស្រី-ប្រុស​ចំនួន​២៦​នាក់ ​ត្រូវ​បាន​ឃាត់ខ្លួន​ដោយកម្លាំង​អធិការដ្ឋាន​នគរបាល​ ដើម្បី​ធ្វើការ​អប់រំ កាលពី​យប់​រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែកញ្ញា ​ឆ្នាំ​២០២៣​។ប្រតិបត្តិការ​នេះ​ កម្លាំង​អធិការដ្ឋានក្រុង​ក្រចេះ បាន​រួម​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រចេះ…

ខេត្ត​​ក្រចេះ​ ៖ ក្រុម​ក្មេង​ទំនើង​​​ស្រី-ប្រុស​ចំនួន​២៦​នាក់ ​ត្រូវ​បាន​ឃាត់ខ្លួន​ដោយកម្លាំង​អធិការដ្ឋាន​នគរបាល​ ដើម្បី​ធ្វើការ​អប់រំ កាលពី​យប់​រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែកញ្ញា ​ឆ្នាំ​២០២៣​។
ប្រតិបត្តិការ​នេះ​ កម្លាំង​អធិការដ្ឋានក្រុង​ក្រចេះ បាន​រួម​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រចេះ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រគរ ។

អធិការដ្ឋាន​នគរបាល​ក្រុង​ក្រចេះ លោក អេ​ង ហឿ​ន ប្រាប់​​ថា​ ក្រោម​ប្រតិបត្តិការ​ខាងលើ​ កម្លាំង​អធិការដ្ឋាន​ក្រុង​ក្រចេះ បាន​រួម​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលក្រចេះ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលក្រគរ​បាន​ចុះ​ប្រមូល ក្រុម​ក្មេង​ដោយសង្កេត​ឃើញ​តែងតែ​ធ្វើ​សកម្មភាព​ដើរ​លេង​រហូត​ដល់​យប់​ជ្រៅ ចាប់ពី​ម៉ោង​៣ ដល់ម៉ោង​៤​ទៀប​ភ្លឺ នៅ​តែ​មិនទាន់​ចូល​ផ្ទះសម្បែង​ហើយ​ពួក​គាត់​នេះ​គឺជា​មុខសញ្ញា​ដ៏​ដែល​ៗ ហើយ​ក្មេង​ទាំងនេះ​ភាគច្រើន​មក​ពី​ឆ្ងាយ​ស្នាក់​នៅ​បន្ទុប​ជួល ឪពុក​ម្ដាយ​មិនដឹង ខ្លះ​ជា​សិស្សសាលា មួយ​ចំនួនទៀត​អ្នកបំរើ​ការងារ​តាម​ហាង​ពេល​ចេញពី​ធ្វើការ​នាំ​សង្សា​ដើរ​លេង​ពេលយប់​បែប​អនាធិបតេយ្យ​។

លោក​អធិការ​បន្ត​ទៀត​ថា ក្មេង​ទំនើង​ទាំង​២៦​នាក់​នេះ សមត្ថកិច្ច​គ្រាន់តែ​ហៅ​មក​ធ្វើការ​អប់រំ នៅ​អ​ធិការដ្ឋាន​រួច​ប្រគល់​ជូន​ឲ្យ​អាណា​ព្យាបាល​ ធានា​យក​ទៅ​អប់រំ​បន្ត​នៅ​លំនៅ​ឋាន​​វិញ​ ។ លោក​បញ្ជាក់​ទៀត​ថា ​នា​ពេល​កន្លងមក ​សមត្ថកិច្ច​តែងតែ​បង្ក្រាប​ជា​ហូរហែ ​តែ​ជា​ករណី​តូចតាច តែ​លើក​នេះ​ ជា​លក្ខណៈ​ទ្រុងទ្រាយ​ធំ​ ហើយ​លោក​នៅ​តែ​បន្ត​ដាក់​កម្លាំង​នៅ​តាម​គោលដៅ​បង្ក្រាប​រហូត​ឲ្យ​តែ​ពាក់ព័ន្ធ​នឹង​មុខសញ្ញា គឺ​កងកម្លាំង​និង​ធ្វើការ​បង្ក្រាប​ទាំងអស់ មិន​ថា​ជា​មុខសញ្ញា​អ្វី​នោះ​ទេ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ