ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បញ្ជូន​ជនសង្ស័យ​៣​នាក់ ​ទៅតុលាការ ​ករណីជួញដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន

7 ខែ មុន

ខេត្តបន្ទាយ​មាន​ជ័យ ៖ ជនសង្ស័យ​០៣​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្តបន្ទាយ​មាន​ជ័យ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ហើយ​នៅ​រសៀល​ថ្ងៃ​ចន្ទ ​ទី​១១…

ខេត្តបន្ទាយ​មាន​ជ័យ ៖ ជនសង្ស័យ​០៣​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្តបន្ទាយ​មាន​ជ័យ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ហើយ​នៅ​រសៀល​ថ្ងៃ​ចន្ទ ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៣ ដើម្បី​អនុវត្ត​តាម​នីតិវិធី ។

លោក​វរសេនីយ៍ត្រី ចាន់ រ​ដ្ឋា មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូ​រី បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់ ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២៣ លោក​បាន​ដឹកនាំ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូ​រី បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ ​នូវ​សារធាតុ​ញៀន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ នៅចំណុច​មុខ​រោងកុន​ចាស់ ស្ថិត​ក្នុងភូមិ​ឬ​ស្សី​ក្រោក ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ព្រមទាំង​ចាប់​យក​សម្ភារៈ​ វត្ថុ​តាង​រួម​មាន ៖
-គ្រឿងញៀន​ប្រភេទ​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា (​ទឹកកក​) ចំនួន ០២​កូន​ថង់​កិប ទម្ងន់ ១,១៣​ក្រាម​
-ម៉ូតូ​ចំនួន ០២​គ្រឿង​
-ទូរសព្ទ ចំនួន ០៣​គ្រឿង ។

ជនសង្ស័យ​ទាំង​៣​នាក់ រួមមាន៖
១-​ឈ្មោះ ឆោម សុធា​រ៉ា ភេទ​ប្រុស អាយុ២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាងដែក បច្ចុប្បន្ន​នៅ​ភូមិ​អូ​តា​ម៉ា ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​ (​ជួញដូរ និង​ប្រើប្រាស់​)​។
២-​ឈ្មោះ សំ​រ៉​ង់ ចាន់​រិ​ទ្ធ ហៅ​ខ្មូត ភេទ​ប្រុស អាយុ២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បើកឡាន​ដឹក​ដី បច្ចុប្បន្ន​នៅ​ភូមិ​អន្លង់​មានទ្រព្យ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​(​ប្រើប្រាស់​)​។
៣-​ឈ្មោះ សុខា លី​ម៉ា ភេទ​ប្រុស អាយុ១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បុគ្គលិក​កាស៊ីណូ បច្ចុប្បន្ន​ នៅ​ភូមិ​ភ្នំ​កន្ទួត សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​(​ប្រើប្រាស់​)​។

លោក​មេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថ​ស្រុក​មង្គល​បូ​រី បាន​បញ្ជាក់​ថា មុន​ឈាន​ដល់​ការ​បង្ក្រាប​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក បាន​ចុះ​ល្បាត​តាម​មូលដ្ឋាន លុះដល់​ចំណុច​ខាងលើ ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ០១​គ្រឿង គួរ​ឱ្យ​សង្ស័យ កម្លាំង​ក៏​បាន​ឃាត់​សួរនាំ​ស្រាប់តែ​ពេល​នោះ ឈ្មោះ ឆោម សុធា​រ៉ា ដែល​ជា​អ្នក​បើក​ម៉ូតូ បានឃើញ​កម្លាំង​ក៏​មានការ​ភិតភ័យ ក៏​បាន​បោះ​គ្រឿងញៀន ចោល​ទៅ​លើ​ផ្លូវ​ក្បែរ​ម៉ូតូ។ ដោយ​ឃើញ​បែប​នេះ​កម្លាំង​ ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់ នាំ​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូ​រី ដើម្បី​ចាត់ការ​តាម​នីតិវិធី។

​ក្រោយ​ពី​ស្តាប់​ចម្លើយ​សារភាព​បឋម និង​ដោយ​មានការ​សហការ​ពី​ជនសង្ស័យ កម្លាំង​មូលដ្ឋាន​កង​រា​អ​វុ​ធ​ហត្ថ​ស្រុក ក៏​បាន​បើក​ប្រតិបត្តិការឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ទៀត​ សរុប​០៣​នាក់ ។

លោក​វរសេនីយ៍ឯក​ជា តារា​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន​បានឱ្យ​ដឹង​ថា​ ក្រោយ​ឃាត់ខ្លួន និង​សួរ​ចម្លើយ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូប​ខ្លួន​ពិតជា​បាន ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ពិតប្រាកដ​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ