រាជធានីភ្នំពេញ ៖ ការបង្កើតទម្លាប់អានពេញមួយជីវិតនៅវ័យក្មេងអាចកំណត់កុមារឱ្យទទួលបានជោគជ័យក្នុងបរិយាកាសសិក្សា ។ តាមរយៈការអាន កុមារអាចអភិវឌ្ឍវាក្យសព្ទរបស់ពួកគេ និងជំរុញឱ្យមាន ការចង់ដឹងចង់ឃើញសម្រាប់ចំណេះដឹង ។ ប៉ុន្តែចុះយ៉ាងណាបើកូនរបស់អ្នកមិនចូលចិត្តអាន ? នេះគឺជាវិធីជាក់ស្តែងមួយចំនួនដែលអ្នកអាចលើកទឹកចិត្តកូនឱ្យចង់អាន ៖

១. បង្កើតទីកន្លែងអានឱ្យមានផាសុកភាព ៖ ធ្វើឱ្យមានផាសុកភាពជាមួយនឹងខ្នើយ មានពន្លឺ ល្អ ហើយត្រូវប្រាកដថា វាជាកន្លែងស្ងប់ស្ងាត់ដែលពួកគេអាចសម្រាក និងផ្តោតលើសៀវភៅ របស់ពួកគេ ។
២. អានរឿងគួរឱ្យអស់សំណើច ៖ នរណាៗក៏ចូលចិត្តសើច រកសៀវភៅកំប្លែងៗមកត្រៀមទុក ។
៣. អានអ្វីទាំងអស់គ្រប់ទីកន្លែង ៖ លើកទឹកចិត្តកូនរបស់អ្នកឱ្យអានបញ្ជីរាយមុខអាហារ ផ្លាក សញ្ញាផ្លូវ និងណែនាំអ្វីដែលត្រូវអានមាននៅគ្រប់ទីកន្លែង ។ កុមារនឹងចាប់ផ្តើមឃើញថា តើ ការអានមានសារៈប្រយោជន៍យ៉ាងណានៅក្នុងស្ថានភាពជីវិតពិត ។

៤. និយាយជាមួយកូនរបស់អ្នកអំពីអ្វីដែលពួកគេបានអាន ៖ សួរកុមារអំពីសៀវភៅដែលពួក គេកំពុងអាន ។ តើនរណាជាតួអង្គដែលពួកគេចូលចិត្ត ហើយហេតុអ្វី ? តើតួអង្គ ឬស្ថានភាព រំឭកពួកគេអំពីនរណាម្នាក់ដែលពួកគេស្គាល់ ។ ការបង្ហាញថា អ្នកចាប់អារម្មណ៍លើអ្វីដែល ពួកគេបានអាននឹងជំរុញពួកគេឱ្យបន្តការអាន ។
៥. ធ្វើតាមចំណាប់អារម្មណ៍របស់ពួកគេ ៖ ប្រសិនបើកូនរបស់អ្នកចូលចិត្តបាល់ទាត់ ពួកគេ នឹងចូលចិត្តសៀវភៅអំពីបាល់ទាត់ ។ បើគេជក់ចិត្តនឹងសត្វ អនុញ្ញាតឱ្យពួកគេអានការពិត ខ្លះអំពីសត្វ ។ បើចូលចិត្តចម្អិនអាហារ លើកទឹកចិត្តពួកគេឱ្យអានរូបមន្តដែលពួកគេចង់សាកល្បង ។ កុមារនឹងចូលចិត្តអានប្រធានបទដែលពួកគេចាប់អារម្មណ៍ និងចង់ដឹងចង់ឃើញ ។

៦. អានឱ្យបានទៀងទាត់ ៖ បង្កើតទម្លាប់ប្រចាំថ្ងៃនៃការអានមុនពេលពេលចូលគេង ។ ការ អានឱ្យកូនស្តាប់ឮៗ មិនត្រឹមតែជួយពង្រឹងចំណងមិត្តភាពរវាងឪពុកម្តាយ និងកូន និងបន្ធូរ អារម្មណ៍កូនមុនពេលចូលគេងប៉ុណ្ណោះទេ វាត្រូវបានគេទទួលស្គាល់ថា អាចជួយខួរក្បាលឱ្យ ចេះភាសាដោយបង្កើតដំណើរការទំនាក់ទំនងសំឡេង និងពាក្យបានលឿនជាងមុន ។

៧. អានដើម្បីរីករាយ ៖ ដើម្បីអភិវឌ្ឍទម្លាប់អាន ត្រូវតែរីករាយ ។ កុំសួរកូនរបស់អ្នកអំពីវេយ្យា ករណ៍ ឬអត្ថន័យនៃពាក្យ ។ អនុញ្ញាតឱ្យពួកគេរីករាយជាមួយការអានសម្រាប់ជាប្រយោជន៍ របស់ខ្លួន ។
៨. ភាពចម្រុះ គឺជាគ្រឿងទេសនៃជីវិត ៖ ភាពសម្បូរបែបនៃសម្ភារក៏សំខាន់ផងដែរនៅពេល និយាយអំពីការចង់អាន ។ មានសៀវភៅកំប្លែង សៀវភៅរូបភាព សៀវភៅប្រវត្តិសាស្ត្រ សៀវភៅវិទ្យាសាស្ត្រ ឬសូម្បីតែសៀវភៅដែលមានសំឡេង ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ សម្រាប់កម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់ទី ១ ដល់ទី ១២ ចូលរៀនថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនការបញ្ចុះតម្លៃ ១៥% លើតម្លៃសិក្សាសម្រាប់កាចុះឈ្មោះចូលរៀនជាលក្ខណៈគ្រួសារ ឬពីរកម្មវិធីផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់ និងការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ។ ការផ្តល់ជូនខាងលើនេះមានសុពលភាពត្រឹមថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៣ ។
សាលារៀនផ្តល់ជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ