ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​​បានហើយ​! ​ជនម្នាក់​ប្រើល្បិ.ច​​បន្លំ​លួ.ច​លុយ​តាម​វី​ង និង​កន្លែង​ដូរលុយជា​ច្រើន​​នៅ​ភ្នំពេញ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​បុរសជា​​ជនបរទេស​ម្នាក់​ដែលជំនាញ​ខាង​បន្លំ​លួច​លុយ​នៅ​តាម​វី​ង និង​កន្លែង​ដូរ


រាជធានី​ភ្នំពេញ ​៖ ​បុរសជា​​ជនបរទេស​ម្នាក់​ដែលជំនាញ​ខាង​បន្លំ​លួច​លុយ​នៅ​តាម​វី​ង និង​កន្លែង​ដូរ និង​ផ្ញើរ​លុយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​បាន​ហើយ ។

​ការ​ឃាត់ខ្លួន​ជនបរទេស​រូប​នោះ​បានកើតឡើង​​កាលពី​​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ ២០២៣​នេះ​ បន្ទាប់​ពី​ជន​នោះ​បាន​រៀបចំ​ទៅ​បន្លំ​លួច​លុយ​នៅ​កន្លែង​វី​ង​មួយ​កន្លែង​នៅ​ផ្សារ​៧​មក​រា តាម​ផ្លូវ​លេខ ៦១៤ ក្នុង​សង្កាត់​បឹង​ក​កក់​ទី​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។

​ជនសង្ស័យជា​ជនបរទេស​ដែល​បន្លំ​លួច​លុយ​រូប​នោះ ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ គ្រាន់តែដឹងថា​ជា​ជនជាតិ​អី​រ៉ា​ក់ ។ បន្ទាប់​ពី​ឃាត់ខ្លួន​ក៍បាន​ប្រគល់​អោយ​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា កាលពី​វេលា​ថ្ងៃត្រង់​ទី​១០​ ខែកញ្ញា ឆ្នាំ ២០២៣​ម្សិលមិញនេះ​ ជនជាតិ​បរទេស​រូប​នោះ បាន​យក​ប្រាក់​ដុល្លារ​ក្រដាស១០០​ដុល្លារ មួយ​ចំនួន​ធ្វើ​ជា​ទៅ​ដូរ​យក​ប្រាក់​ដុល្លារ យក​ប្រាក់​ដុល្លារ​ក្រដាស់​១០០ ដែល​មាន​លេខ​ខាង​ចុង​អក្សរ​ «S» ហើយ​បាន​បន្លំ​លួច​លុយ​ពី​កន្លែង​វី​ង មួយ​​កន្លែង នៅ​ផ្សារ​៧​មក​រា យក​លុយ​បាន​៥០០​ដុល្លារ ។​

តាម​ប្រភពព័ត៌មានបានបន្ត​​ថា លុះ​នៅ​វេលា​ថ្ងៃត្រង់​ទី​១១​ ខែកញ្ញា ឆ្នាំ​២០២៣​នេះ​ ជន​រូប​នោះ​ក៏បាន​ជិះ​ម៉ូតូកង់​៣​រួម​ជាមួយ​ស្ត្រី​ម្នាក់ បាន​ធ្វើ​សកម្មភាព​ធ្វើ​ជា​ទៅ​ដូរ​លុយ​នៅ​កន្លែង​វី​ង​មួយ​កន្លែង​ទៀត នៅ​ផ្សារ​៧​មក​រា តាម​ផ្លូវ​លេខ​៦១៤ ហើយ​ត្រូវ​បាន​ម្ចាស់​សង្ស័យក៏​​ទាក់ទង​ទៅ​ជន​រង​គ្រោះ​ដែល​ជន​នោះ​បន្លំ​លួច​លុយ​កាលពី​ម្សិលមិញមក​មើល ទើប​​ស្គាល់​មុខ ក៏​នាំ​គ្នាឃាត់ខ្លួន​ប្រគល់​អោយ​សមត្ថកិច្ច​តែ​ម្តង ។

គួរ​បញ្ជាក់ថា ជនបរទេស​រូប​នោះ បាន​ធ្វើ​សកម្មភាព​បន្លំ​លួច​លុយ គឺនៅពេលដែលជនសង្ស័យទៅដូរលុយគឺធ្វើជា​សុំយក​លុយពីជនរងគ្រោះមកមើល ហើយ​ប​ន្លំលួយលុយនោះម្តង១សន្លឹកៗ ។​ ជនបរទេស​រូប​នោះ ដោយ​សារតែ​ប្រើ​រូបភាព​ដដែល​ៗ​ធ្វើ​ជា​ដូរ​លុយ ហើយ​បន្លំ​លួច​លុយ​នៅ​កន្លែង​ផ្ញើប្រាក់​ និង​ដូរ​លុយ​ជា​ច្រើន​កន្លែង នៅ​ក្នុង​រាជធានី​ភ្នំពេញ រួម​មាន​ខណ្ឌមានជ័យ ខណ្ឌដង្កោ​ជាដើម ។ ​ទន្ទឹម​នោះ រូបភាព​ដែល​ជន​នោះ​បន្លំ​លួច​លុយ​ ត្រូវ​បាន​ជន​រង​គ្រោះ​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​ជា​បន្តបន្ទាប់ ទីបំផុត​ជន​នោះ​គេច​មិន​ផុត​ពី​សំណាញ់​ច្បាប់​ឡើយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ