ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ទំនើង​៥​នាក់​ជិះម៉ូតូជួបគូ​សត្រូវ​ កា.ប់​មិន​ប្រណី​ដៃ​

1 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម ​មាន​គ្នា​ចំនួន៥​នាក់ រស់នៅ​ស្រុក​ចំការលើ​ ជិះ​ម៉ូតូ​ចំនួន​2​គ្រឿង​ប្រដាប់​ដោយ​កាំបិត បាន​កាប់ទៅ​លើ​គូ​ជម្លោះ​ម្នាក់​​ជា​ច្រើន​កាំបិត​ បណ្តាលឱ្យដាច់​ដៃ​សងខាង ។​ ហេតុការណ៍​​នេះ…

ខេត្តកំពង់ចាម ៖ ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម ​មាន​គ្នា​ចំនួន៥​នាក់ រស់នៅ​ស្រុក​ចំការលើ​ ជិះ​ម៉ូតូ​ចំនួន​2​គ្រឿង​ប្រដាប់​ដោយ​កាំបិត បាន​កាប់ទៅ​លើ​គូ​ជម្លោះ​ម្នាក់​​ជា​ច្រើន​កាំបិត​ បណ្តាលឱ្យដាច់​ដៃ​សងខាង ។​ ហេតុការណ៍​​នេះ កើតឡើង​​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៨ ​កញ្ញា ២០២៣ នៅ​ចំណុច​ក្នុង​ចំការ​កៅស៊ូ​តំបន់​អូរ​បេង ​ក្នុងភូមិ​អូរ​បេង ឃុំ​មេសរ​ជ្រៃ ស្រុក​ស្ទឹង​ត្រង់​។ ក្រោយ​ហេតុការណ៍​ ក្រុម​ក្មេង​ទំនើង​ទាំងនោះ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង។

​យោង​តាម​ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​ស្រុក​ស្ទឹង​ត្រង់​បាន​ឱ្យដឹងថា ស្រប​ពេល​ដែល​អ្នក​រង​គ្រោះ​ឈ្មោះ​ម៉ា​ន ចិត្ត អាយុ​២៧ ឆ្នាំ​ទីលំនៅ​ឃុំ​មេស​ជ្រៃ​ស្រុក​ស្ទឹង​ត្រង់ កំពុង​តែ​ជិះ​ម៉ូតូ​មួយ​គ្រឿង​តាម​ដងផ្លូវ​អម​សងខាង​​ដោយ​ចំការ​កៅស៊ូ ស្រាប់តែ​​​ប្រទះ​ជាមួយ​និង​គូ​​ជម្លោះ​។ ស្រាប់តែពួកគេ​នាំ​គ្នា​ព្រួត​វាយ​នឹង​កាត់ម​កលើ​ជន​រង​គ្រោះ​ បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​រហូត​សន្លប់ ចំណែក​សង្សារ​ដែល​ជិះ​ជាមួយ​ពុំ​បាន​រង​របួស​នោះ​ទេ​។

មន្ត្រី​អាវុធហត្ថ​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រុម​ក្មេង​ទំនើង​០១​ក្រុម​មាន​គ្នា​ចំនួន​០៥​នាក់ ​ជិះ​ម៉ូតូ​០២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ស្គាល់​អត្តសញ្ញាណ​ចំនួន​ពីរ​នាក់​ ក្នុង​ចំណោម​៥​នាក់​រស់នៅ ស្រុក​ចំការលើ ខេត្តកំពង់ចាម និង​ក្រុម​បក្សពួក​០៣​នាក់​ទៀត​មិន​ស្គាល​អត្តសញ្ញាណ បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​កាប់​ទៅ​ជន​រង​គ្រោះ​ឈ្មោះ ម៉ា​ន ចិត្ត ភេទ ប្រុស អាយុ​២៧​ឆ្នាំ ខ្មែរ មាន​ទីលំនៅ​ភូមិ​ត្រពាំង ឃុំ​មេ​.​ស​ជ្រៃ ស្រុក​ស្ទឹង​ត្រង់ ។

បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​ បាន​នាំ​គ្នា​ប្រញាប់ប្រញាល់​ឡើង​ម៉ូតូ​ជិះ​គេ​ខ្លួន​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ​ ។ ចំណែក​អ្នក​រង​គ្រោះ​ត្រូវ​បាន​ក្រុម​សាច់ញាតិ​ដឹក​តាម​រថយន្ត​សា​មុ​យ យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​រាជធានី​ភ្នំពេញ​។​ ចំពោះ​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ដោយ​ចេតនា​បែប​នេះ​សមត្ថកិច្ច​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ​ដោយសារ​តែ​អ្នក​រង​គ្រោះ​ស្ថិត​នៅ​មន្ទីរពេទ្យ​។

អ្នកស្រី​ហេង ថា​ត អាយុ​៤៣ ឆ្នាំ​ត្រូវជា​ម្ដាយមីង​បង្កើត​។ ​របស់​អ្នក​រង​គ្រោះ​បាន​ប្រាប់​តាម​ទូរ​សព្ទ​ឱ្យ​ដឹង​ដែរ​ថាមុន​ពេល​កើតហេតុ​ក្មួយ​របស់​គាត់​ឈ្មោះ​ចិត្ត បាន​យក​ម៉ូតូ​សេរ 125 របស់​គាត់​ស៊េរី 2013 ឡើង​តាម 2022 ចេះ​ចេញពីផ្ទះ​នៅ​ឃុំ​មេសរ​ជ្រៃ​ជាមួយនឹង​សង្សារ​ឈ្មោះ​ស្រី​ណេ​ត ដោយ​ពុំ​បាន​បញ្ជាក់​ថា​ទៅ​ណា​នោះ​ទេ​។

ស្រាប់តែ​នៅ​វេលា​ម៉ោង​ជិត​៨​យប់​ថ្ងៃ​ទី​៨​កញ្ញា គាត់​បាន​ទទួល​ដំណឹង​ថា​ក្មួយ​ប្រុស​របស់​គាត់​ត្រូវ​បាន​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​កាប់​ត្រូវ​។​ខ្នង ក និង​ដាច់​ដៃ​សង្ខាង​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ហើយ​អ្នក​រង​គ្រោះ​គឺជា​កូន​ទី​២ ក្នុង​ចំណោម​បងប្អូន​ប្រាំ​នាក់​ដែល​កំព្រា​ឪពុក​ម្ដាយ​។ មាន​ពេល​ខ្លះ​ក្មួយ​ប្រុស​បាន​ចូល​មក​ផ្ទះ​របស់​គាត់​ហូប​បាយ​រួច​ក៏​ចេញ​ទៅ​វិញ​បាត់​មិន​ដែល​ដេក​នៅផ្ទះ​របស់​គាត់​ឡើយ​។ គាត់​ជា​ម្ដាយមីង​មិន​បាន​ចេញ​ទៅ​មើល​ក្មួយ​នៅ​ភ្នំពេញ​នោះ​ទេ​។​

ដោយសារ​តែ​មាន​ជីវភាព​ខ្វះខាត តែ​បាន​សង្សារ​និង​ប្អូនបង្កើត​ឈ្មោះ​ប៉ុន្មាន​ម៉​ន​អាយុ​១៨​ឆ្នាំ​មើល​កំដរ​ កំពុង​តែ​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែត ​រាជ​នី​ភ្នំពេញ ​។

​រហូត​មក​ដល់​ជិត​វេលា​ម៉ោង​១០ ព្រឹក​ថ្ងៃ​ទី​៩ កញ្ញា ​ក្មួយ​របស់​គាត់​ពុំ​ទាន់​ដឹងខ្លួន​នៅឡើយ​ទេ ​។​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ