ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ​! ស្រី​ស្អាត ច​ន សុទី​ម៉ា គ្រង​មកុដ Miss Universe Cambodia 2023 ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

អបអរសាទរ​…! នៅ​ទីបំផុត តារា​សម្តែង​នាង ច​ន សុទី​ម៉ា បាន​គ្រង​មកុដ​កញ្ញាឯក​ចក្រ​វា​ទ្ប កម្ពុជា (Miss Universe Cambodia 2023) ហើយ បន្ទាប់​ពី​នាង​ឆ្លងកាត់​ការ​ប្រកួត​សម្រស់​នានា​ជា​បន្តបន្ទាប់ ប៉ុន្តែ​មិន​ធ្លាប់​គ្រង​មកុដ​លំដាប់​កំពូល​ដូច​ជា​ពេល​នេះ​ឡើយ

រាជធានី​ភ្នំពេញ ៖ អបអរសាទរ​…! នៅ​ទីបំផុត តារា​សម្តែង​នាង ច​ន សុទី​ម៉ា បាន​គ្រង​មកុដ​កញ្ញា​ឯក​ចក្រ​វា​ទ្ប កម្ពុជា (Miss Universe Cambodia 2023) ហើយ បន្ទាប់​ពី​នាង​ឆ្លងកាត់​ការ​ប្រកួត​សម្រស់​​នានា​ជា​បន្តបន្ទាប់ ប៉ុន្តែ​មិន​ធ្លាប់​គ្រង​មកុដ​លំដាប់​កំពូល​ដូច​ជា​ពេល​នេះ​ឡើយ​។

ស្រី​ស្អាត ច​ន សុទី​ម៉ា គឺជា​បេ​ក្ខ​នារី​តំណាង​ឲ្យ​ខេត្តកំពង់ចាម ត្រូវ​បាន​គណៈកម្មការ​សម្រេច​ឲ្យ​គ្រង​មកុដ​កញ្ញាឯក​ចក្រ​វា​ទ្ប​កម្ពុជា ក្នុង​កម្មវិធី​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​ធ្វើ​ឡើង​កាលពី​រាត្រី​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២៣ បន្ទាប់​ពី​នាង​ធ្វើការ​ប្រកួតប្រជែង​ជាមួយ​បេ​ក្ខ​នារី​ជា​ច្រើន​រូប នៅ​ក្នុង​វគ្គ​បន្តបន្ទាប់​ប្រកបដោយ​ភាព​ស្វាហាប់ និង​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​។

ស្រី​ស្អាត ច​ន សុទី​ម៉ា បាន​ក្លាយ​ជាទី​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​ទស្សនិកជន ហើយ​បណ្ដា​អ្នកគាំទ្រ​ជា​ច្រើន​ក៏​បាន​បង្ហាញ​គោលបំណង​ចង់​ឲ្យ​នាង​គ្រង​មកុដ​នៃ​កម្មវិធី Miss Universe Cambodia 2023 នេះ​ផង​ដែរ​។

យ៉ាងណា​ម៉ិ​ញ មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​រូប​នាង​ជា​ច្រើន​បាន​សម្តែង​ការ​អបអរសាទរ​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​ឃើញ​ស្រី​ស្អាត ច​ន សុទី​ម៉ា អាច​គ្រង​មកុដ Miss Universe Cambodia 2023 តាម​បំណង ហើយ​អាច​ក្លាយជា​បវរកញ្ញា​តំណាង​កម្ពុជា ទៅ​ចូលរួម​ប្រកួតប្រជែង​នៅ​លើ​ឆាក​អន្តរ​ជានា​ពេល​ខាង​មុខ​នេះ​។

ជា​ការ​កត់សម្គាល់ បច្ចុប្បន្ន កញ្ញា ច​ន សុទី​ម៉ា ទើបតែ​មាន​វ័យ​ប្រមាណ​ជាង​២០​ឆ្នាំ​ប៉ុណ្ណោះ និង​មាន​កម្ពស់ ១,៧៨ ម៉ែត្រ ហើយ​ក៏​ជា​អតីត​ជ័យ​លា​ភី​រង​ទី​២ (2nd Runner Up) នៃ​កម្មវិធី «Miss Universe Cambodia 2019» ហើយ​ក៏​ជា​ជ័យ​លា​ភី​រង​ទី​៤ (4th Runner Up)​នៃ​កម្មវិធី​អន្តរជាតិ «Miss Tourism International 2019» ដែល​ធ្វើ​នៅ​ឯ​ប្រទេស​ម៉ា​ឡេ​ស៊ី ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ កញ្ញា​ក៏​ជា​ជ័យ​លា​ភី​កញ្ញាឯក​ប្រចាំឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ «Miss Dreaming Girl of the year 2019-2020» ហើយ​ក៏​ធ្លាប់​ជា​កញ្ញាឯក​រង​ទី​២ (2nd Runner Up) នៃ​កម្មវិធី «Miss Grand Cambodia 2017» ផង​ដែរ ។

នៅ​ក្នុង​វិស័យ​នៃ​ការ​ប្រកួត​បវរកញ្ញា អាច​និយាយ​បាន​ថា កញ្ញា ច​ន សុទី​ម៉ា គឺជា​បេ​ក្ខ​នារី​ម្នាក់​ដែល​ក្លាហាន និង​តស៊ូ ដោយ​បាន​ចាប់ផ្តើម​ចូលរួម​ប្រកួត​បវរកញ្ញា​តាំងពី​ឆ្នាំ​២០១៧ ថ្វី​ត្បិត​តែ​មិន​ទទួល​បាន Winner ក៏​ពិតមែន ប៉ុន្ដែ​ស្រី​ស្អាត សុទី​ម៉ា មិន​ដែល​ទទួល​បាន​លទ្ធផល​អន់​នោះ​ទេ គឺ​តែងតែបាន​លំដាប់​រង​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ