កាសែតញូវយ៉កថែមរាយការណ៍កាលពីថ្ងៃទី១៤ ឧសភា ថា ឯកសារជាច្រើនប្រមូលបានក្នុងឱកាសនៃការវាយឆ្មក់ប្រឆាំងនឹងនិវេសនដ្ឋានរបស់អូសាម៉ា ប៊ីនឡាដេន នៅប៉ាគីស្ថានក៏រួមមានផងដែរនូវខ្សែភាពយន្តកូនជ្រូកជាច្រើន។ ក៏ប៉ុន្តែបណ្តាអ្នកទទួលខុសត្រូវអាមេរិកដកស្រង់សំដីដោយកាសែតនោះពុំបានបញ្ជាក់ថា តើខ្សែភាពយន្តកូនជ្រូកទាំងនោះជារបស់ជនលេខមួយអាល់កៃដា ឬក៏ជារបស់បណ្តាមនុស្សរបស់គេឡើយ។ កាសែតញូវយ៉កថែមវាយតម្លៃថា ការលាតត្រដាងនេះអាចបំផ្លាញកេរ្តិ៍ឈ្មោះរបស់អូសាម៉ា ប៊ីនឡាដេន ខ្លះដែរ។
កាលពីឆ្នាំ២០០២ ប៊ីនឡាដេនធ្លាប់បានបរិហារក្នុងសារលិខិតមួយច្បាប់ជូនចំពោះប្រជាជនអាមរិកចំពោះវប្បធម៌អាមេរិក និងការធ្វើអាជីវកម្មលើខ្លួនរបស់នារី។
កងកម្លាំងពិសេសអាមេរិកប្រមូលយកបានឯកសារជាច្រើនកាលពីថ្ងៃទី២ ឧសភា កន្លងមកនេះ ពេលធ្វើការវាយឆ្មក់លើលំនៅឋានរបស់ប៊ីនឡាដេន នៅក្រុង ABOTTABAD ចម្ងាយ៨០គីឡូម៉ែត្រពីក្រុងអីុស្លាម៉ាបាដរដ្ឋធានីប៉ាគីស្ថាន។ យោងតាមអ្នកទទួលខុសត្រូវអាមេរិកម្នាក់ថា នោះជាការប្រមូលបានឯកសារយ៉ាងច្រើនរបស់ប៊ីនឡាដេនពុំធ្លាប់ដែលមានទាល់តែសោះ ៕
ចែករំលែកព័តមាននេះ