ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​បា.ញ់​បង្ហោះ​ដោយ​ជោគជ័យ​យាន​ស្រាវជ្រាវ​ភព​ព្រះ​ចន្ទ

7 ខែ មុន

ប្រទេស​ជប៉ុន ៖ យាន​ភព​ព្រះ​ចន្ទ​របស់​ជប៉ុន​ត្រូវ​បាន​បា.ញ់​បង្ហោះ​កាលពី​ថ្ងៃ​ទី​៧​ កញ្ញា ដែល​នោះ​ជា​

ប្រទេស​ជប៉ុន ៖ យាន​ភព​ព្រះ​ចន្ទ​របស់​ជប៉ុន​ត្រូវ​បាន​បាញ់​បង្ហោះ​កាលពី​ថ្ងៃ​ទី​៧​ កញ្ញា ដែល​នោះ​ជា​ការ​ប៉ុនប៉ង​ថ្មី​របស់​ប្រទេស​នេះ ឲ្យ​បាន​ចូល​ក្នុង​ក្លឹ​ប​បណ្ដា ប្រទេស​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បញ្ជូន​យាន​មួយ​ទៅ​ចុះ​លើ​ភព​ព្រះ​ចន្ទ​។ នោះ​ជា​បច្ចេកវិទ្យា​ដែល​ប្រទេស​ឥណ្ឌា ទើបបាន​សម្រេច​ជោគជ័យ​ក្នុង​ការ​បញ្ជូន​យាន​មួយ​ទៅ​ចុះ​លើ​ភព​នោះ​រួច​ហើយ​កាលពី​ខែ​មុន​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​AFP​។

ក្រោយ​ពី​ពន្យារពេល​៣​លើក​មក​ហើយ ចាប់តាំងពី​ដំណាច់​ខែសីហា មក​ពី​ឧតុនិយម​មិន​អំណោយ​ផល កាំជ្រួច​H-IIA របស់​ទីភ្នាក់ងារ​អវកាស​ជប៉ុន​JAXA ត្រូវ​បាន​បា.ញ់​បង្ហោះ​ដូច​ការ​គ្រោងទុក​នា​ថ្ងៃ​ទី​៦ ​កញ្ញា វេលា​ម៉ោង​៨​និង​៤២​នាទី​ម៉ោង​ក្នុងស្រុក ចេញពី​មូលដ្ឋាន​បាញ់​បង្ហោះ​របស់​JAXA នៅ​តា​ណេ​ហ្គា​ស៊ី​ម៉ា​ភាគ​និរតី​ជប៉ុន ជាប់​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​។

កាំជ្រួច​នោះ​ដែល​ផ្ទុក​ជា​ពិសេស​យាន​ភព​ព្រះ​ចន្ទ​តូច​មួយ មានឈ្មោះ​SLIM​និង​មាន​រហ្សនាម​ថា MOON SNIPER គ្រោង​ទៅ​ចុះ​លើ​ភព​ព្រះ​ចន្ទ​ក្នុង​រយៈពេល​ពី​៤​ទៅ​៦​ខែ​ទៀត ត្រង់​គោលដៅ​ដែល​កំណត់​ទុក បើ​ខុស​យ៉ាងច្រើន​ត្រឹម​១០០​ម៉ែត្រ​ផ្ទុយ​ពី​ច្រើន​គីឡូម៉ែត្រ​ដូច​តាម​ទម្លាប់​។ ប្រមាណ​ជា​៤៥​នាទី​ក្រោយ​ការ​បាញ់​បង្ហោះ យាន​SLIM​បាន​បំបែក​ចេញពី​កាំ​ជ្រូ​ច​ដោយ​ជោគជ័យ នាំ​ឲ្យ​ផ្ទុះ​ក្ដី​សប្បាយ​និង​ការ​ទះដៃ​អបអរ​យ៉ាង​កងរំពង​នៅ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​របស់់​JAXA​។ នេះ​បើ​យោង​តាម​បណ្ដា​រូបភាព​ផ្សាយ​តាម​YOU TUBE៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ