រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា ទីផ្សា និងតម្លៃត្រូវនៅក្នុងប្រទេសកម្ពុជានៅតែល្អសម្រាប់ប្រជាកសិករក្នុងការបង្កបង្កើនផល និងលក់ ។

លោកបណ្ឌិត យ៉ង សាំង កុមាររដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងកសិកម្មសរសេរលើបណ្តាញសង្គមតេឡេក្រាម នៅថ្ងៃទី៧ខែកញ្ញា ឆ្នាំ២០២៣ យ៉ាងដូច្នេះថា ៖«ស្ថានភាពតម្លៃស្រូវនៅតែល្អសម្រាប់កសិករនាពេលបច្ចប្បន្ននេះ ជាពិសេសបើធៀបទៅនឹងឆ្នាំ២០២២ ក្នុងពេលវេលាដូចគ្នា (តម្លៃនៅខ្ពស់ជាង១០០០រៀល ក្នុងមួយគីឡូ ដែលឆ្នាំទៅចន្លោះពី ៨០០ ទៅ៩០០ រៀលក្នុងមួយគីឡូ) បើទោះបីជារយ:ពេល២ ឬ៣ថ្ងៃចុង ក្រោយនេះមានការធ្លាក់ថ្លៃបន្តិចបន្តួច នៅតាមតំបន់មួយចំនួនក៏ដោយ ។ ម្យ៉ាងវិញទៀតឈ្មួញវៀតណាមនៅតែបន្តចូលមកទិញស្រូវដូចធម្មតា ហើយរោងម៉ាស៊ីន ក្នុងស្រុកក៏នៅបន្តទិញស្រូវដែរ» ។

លោកបណ្ឌិតបានបញ្ជាក់ថា ៖«យើងកំពុងធ្វើការណែនាំដល់កសិករឲ្យទុកស្រូវឲ្យបានទុំល្អ ចាំច្រូត ដើម្បីទទួលបានតម្លៃល្អ ហើយរោងម៉ាស៊ីនក៏បានស្រូវល្អសម្រាប់កែច្នៃជាអង្ករ ។ ការសម្របសម្រួលឲ្យមានការសហការគ្នាល្អរវាងកសិករ និងកសិករ និងរវាងសហគមន៍កសិករ និងរោងម៉ាស៊ីនជាយុទ្ធសាស្ត្រវែងឆ្ងាយរបស់យើងក្នុងការពង្រីកទីផ្សារ និងរក្សាលំនឹងថ្លៃស្រូវអង្ករជូនកសិករនិងពាក់ព័ន្ធ» ។

សូមជម្រាបក្នុងរយៈពេលប៉ុន្មានខែមកនេះ តម្លៃស្រូវហាក់មានតម្លៃខ្ពស់ដែលធ្វើឲ្យប្រជាកសិករដែលទើបប្រមូលផងសប្បាយរីករាយ ប៉ុន្តែក្រោយពីទទួលបានតម្លៃមិនបានប៉ុន្មានផង ក៏តម្លៃស្រូវធ្លាក់ចុះវិញដែលធ្វើឲ្យប្រជាកសិករមិនបានសប្បាយរីករាយនោះទេ ។
តាមរយៈអ្នកសារព័ត៌មានជាកសិកម្មបានស្នើឲ្យរាជរដ្ឋាភិបាលគួរយកចិត្តទុកដាក់ក្នុងការក្សាទីផ្សារតម្លៃស្រូវ ដំណាំកសិកម្ម ការចិញ្ចឹមសត្វជ្រូក មាន់ ទា…ឲ្យមានតម្លៃខ្ពស់ព្រោះថា បើមិនដូច្នេះទេ ប្រជាកសិកម្មច្បាស់ជាជំពាក់ធនាគាវ័ណ្ឌកមិនខាន ៕



ចែករំលែកព័តមាននេះ