អាជ្ញាធររាជធានីចុះដកហូតម៉ូតូ២៦២គ្រឿងប្រគល់ឱ្យម្ចាស់កុងស៊ីបញ្ចាំវិញ ក្រោយមានឯកសារត្រឹមត្រូវ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចុះទៅបើក
រាជធានីភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចុះទៅបើក
រាជធានីភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចុះទៅបើកផ្លុំបេកុងស៊ីបញ្ចាំនៅឃ្លាំងរំសេវក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដើម្បីដកហូតម៉ូតូចំនួន២៦២ គ្រឿង ដែលមានឯកសារទទួលបញ្ចាំត្រឹមត្រូវប្រគល់អោយម្ចាស់កុងវិញនិងប្រគល់បន្តទៅអោយម្ចាស់ដើម។
ការចុះដកហូតម៉ូតូនេះដឹកនាំ ដោយលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញនិងមានការចូលរួមពីលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលផែនព្រហ្មទណ្ឌ និងលោក លីម ប៊ុនហេង ព្រះអាជ្ញារងនៃអយ្យអមសាលាដំបូងរាជធានីភ្នំពេញ។
លោកឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញបានអោយដឹងថា ថ្ងៃនេះ ក្រុមប្រតិបត្តិការចម្រុះបាន ចុះបើកឃុំបេទីតាំងកុងស៊ីបញ្ចាំ ដែលបានបិទកន្លង មកដើម្បីដកហូតម៉ូតូចំនួន ២៦២គ្រឿង ដែលមានឯកសារត្រឹមត្រូវប្រគល់ទៅអោយម្ចាស់កុងស៊ីបញ្ចាំវិញ ។
លោកឃ្លាំង ហួតក៍បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទៀតដែលបានបាត់ម៉ូតូឬអ្នកបានដាក់បញ្ចាំម៉ូតូ ត្រូវមកលោះម៉ូតូវិញ បើ រកម៉ូតូមិនឃើញត្រូវរួសរាន់មកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីឲ្យអាជ្ញាធរធ្វើការត្រួតពិនិត្យឯកសារ និងប្រគល់ម៉ូតូជូនវិញ។
លោកឃ្លាំង ហួត ក៍បានបញ្ជាក់ថា ម៉ូតូដែលបានដកហូតកន្លងមក ប្រមាណជាង១០០០គ្រឿង ក្នុងនោះ មានម៉ូតូ ចំនួន២៦២គ្រឿង ម្ចាស់កុងស៊ីមានឯកសារត្រឹមត្រូវ ត្រូវប្រគល់អោយម្ចាស់វិញ។ដោយឡែក ម៉ូតូដែលនៅសល់ ប្រមាណជាង៩០០គ្រឿង ម្ចាស់ឃ្លាំងអត់មានឯកសារ អត់មានពាក្យបណ្តឹងជាម៉ូតូខុសច្បាប់ ត្រូវ រក្សាទុកក្នុងឃ្លាំង ដើម្បី ចាត់ចែងតាមនីតិវិធីរដ្ឋបាល ឬត្រូវដកហូតទុកជាសម្បត្តិរដ្ឋ ។
លោកបានបញ្ជាក់ផងដែរថា ការចុះប្រតិបត្តិការត្រួតពិនិត្យឃ្លាំងកុងស៊ីបញ្ចាំគឺធ្វើជាប់ជាប្រចាំដូចភ្លៀងរលឹម ប៉ុន្តែដែលមានការផ្អាកមួយរយៈនេះដោយសារតែពុំមានកន្លែងគ្រប់គ្រាន់សម្រាប់ស្តុកម៉ូតូដែលត្រូវបានដករហូត។បើចប់ប្រតិបត្តិការនេះនឹងបន្តទៅកន្លែងផ្សេងៗទៀត។
គួរបញ្ជាក់ថា កាលពីកំឡុងចុងខែកញ្ញា ឆ្នាំ២០២២ រដ្ឋ បាលរាជធានីភ្នំពេញដឹកនាំ ដោយលោកឃ្លាំង ហួតអភិបាលរងរាជធានីភ្នំពេញ បានចាត់វិធានការក្តៅចុះត្រួតពិនិត្យកុងស៊ីបញ្ចាំនៅតំបន់ឃ្លាំងដើម្បីបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងល្បែងស៊ីសងទាំងអស់ ។ កន្លែងកុងស៊ីបញ្ចាំ និងបនល្បែងស៊ីសងត្រូវអាជ្ញាធរចាត់ទុកថា ជាដើមចម បង្កើតអោយមានចោរ លួ.ច ឆ.ក់ ប្ល.ន់ និងអំពើហិ.ង្សាក្នុងនោះគ្រួសារ។
នៅក្នុងប្រតិបត្តិការក្តៅ ទីតាំងកុងស៊ីបញ្ចាំចំនួន១៥ទីតាំងក្នុងចំណោមកុងស៊ីប្រមាណជាង៦០ទីតាំងត្រូវបានត្រួតពិនិត្យឆែកឆេរ រកឃើញ ម៉ូតូ, រថយន្ត និងម៉ូតូកង់៣ សរុបប្រមាណជាង១០០០គ្រឿង ដែលមិនប្រក្រតីហើយត្រូវបានដកហូតបញ្ជូន ទៅកាន់ឃ្លាំង នៅក្រុមហ៊ុន OCIC និងឃ្លុំបេទុកក្នុងទីតាំងកុងស៊ីខាងលើ ។ ទន្ទឹមការដកហូតម៉ូតូនិងផ្លុំបេឃ្លាំង ម្ចាស់អាជីវកម្ម ក៍បានទទួចស្នើសុំអោយថ្នាក់ដឹកនាំមេត្តាពន្លឿននៅក្នុងការដោះស្រាយ ព្រោះពួកគាត់កំពុងតែជួប បញ្ហាប្រឈមជាច្រើនផងដែរ ៕
ចែករំលែកព័តមាននេះ