ប្រទេសចិនបានបញ្ជាឱ្យមន្ត្រីរដ្ឋាភិបាលនៅទីស្នាក់កណ្តាល បញ្ឈប់ការប្រើប្រាស់ទូរសព្ទ iPhone របស់ក្រុមហ៊ុន Apple និងឧបករណ៍ដែលមានម៉ាកបរទេសផ្សេងទៀតសម្រាប់ការងារ ឬយកចូលទៅក្នុងការិយាល័យ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Wall Street Journal កាលពីថ្ងៃពុធ។
ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ មន្រ្តីរដ្ឋាភិបាលចិនបានទទួលការណែនាំពីថ្នាក់លើរបស់ពួកគេនៅក្នុង Group Chat ឬកិច្ចប្រជុំនៅកន្លែងធ្វើការជាច្រើនដង នេះបើយោងតាមការបាយការណ៍ចុះផ្សាយដដែររបស់ Wall Street Journal ដែលបានបន្ថែមថាវាមិនច្បាស់ថាតើបទបញ្ជានេះ ធ្វើឡើងត្រូវទូលំទូលាយប៉ុណ្ណានោះទេ។
ការហាមប្រាមនេះធ្វើឡើងមុនព្រឹត្តិការណ៍ Apple (AAPL.O) នៅសប្តាហ៍ក្រោយ ដែលអ្នកវិភាគជឿថានឹងចេញលក់ iPhone ស៊េរីថ្មី ហើយបទបញ្ជានេះវាគេជឿថាវាអាចបង្កឱ្យមានការព្រួយបារម្ភទៅចំណោមក្រុមហ៊ុនបរទេសដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសចិន នៅពេលដែលភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិកកើនឡើង។
របាយការណ៍ដដែរ មិនបានបញ្ចេញឈ្មោះក្រុមហ៊ុនផលិតទូរស័ព្ទផ្សេងទៀតក្រៅពី Apple (AAPL.O) នោះទេ។ Apple និងការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋរបស់ចិន ដែលជាតំណាងរដ្ឋាភិបាលចិនឆ្លើយតបជាមួយអ្នកសារព័ត៌មាន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters នោះទេ៕
ចែករំលែកព័តមាននេះ