ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡាន​ដឹក​ដែក​ជាន់​ហ្វ្រាំង​មិន​ស៊ី​ ទាញ​ចង្កូត​គេច​អ្នកដំណើរ​ឈប់​ស្តុ​ប ​ជួបគ្រោះ​ផ្អើល​មហាវិថីឈ្នះ​ឈ្នះ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ រថយន្ត​ដឹក​ដែក​ធុន​ធ្ងន់​មួយ​គ្រឿង អ្នក​បើក​បាន​បង្ខំចិត្ត​ទាញ​ចង្កូត​​ធ្លាក់​​ផ្លូវ​

រាជធានី​ភ្នំពេញ ​៖​ រថយន្ត​ដឹក​ដែក​ធុន​ធ្ងន់​មួយ​គ្រឿង អ្នក​បើក​បាន​បង្ខំចិត្ត​ទាញ​ចង្កូត​​ធ្លាក់​​ផ្លូវ​បុ.ក​បង្គោល​ភ្លើង​មួយ​ដើម​បា.ក់​ដា.ច់​ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​កំពុង​តែ​ឈប់​ស្តុ​ប​និង​ជន​ពិការ​ដែល​កំពុង​តែ​ច្រៀង​ស្វែងរក​អំណោយ​ពី​សប្បុ​សជន​។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្កការ​ភ្ញាក់​ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់​ទី​៤​ខែ​កញ្ញា ឆ្នាំ ២០២៣ នៅ​តាម​បណ្តោយមហាវី​ថី​ឈ្នះ​ឈ្នះ​ ក្នុងភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​ ។

​រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​​​ខាងលើ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាកលេខ ​ភ្នំពេញ ​៣D-៨១៤៣ បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ។

​តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​ដឹក​ដែក​ខាងលើ​បាន​ធ្វើ​ដំណើរ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​នៅ​ពេលមក​ដល់​កន្លែង​កើតហេតុ​ដែល​ជា​ចំណុច​​ស្តុ​ប ​ស្រាប់តែ​រថយន្ត​រ៉េ​ចង្កូត​មក​ស្តាំ​ដៃ​ធ្លាក់​ផ្លូវ​ និង​បុ.ក​បង្គោល​ភ្លើង​មួយ​ដើម​បា.ក់​ដា.ច់​ត្រឹម​គល់​ ។ ​ទោះបីជា​យ៉ាងណា ពុំ​បណ្តាល​អោយ​មនុស្ស​ណា​ម្នាក់​រង​របួស​ឡើយ​។

​តាម​អ្នកបើកបរ​បានអោយ​ដឹង​ថា មូលហេតុ​ដែល​បណ្តាល​អោយ​កើត​មាន​គ្រោះថ្នាក់​នេះ​ គឺ​ដោយ​សារ​តែ​រថយន្ត​ដាច់​ហ្វ្រាំង​ជាន់​មិន​ស៊ី ហើយ​គាត់​បង្ខំចិត្ត​ទាញ​ចង្កូត​គេច​ពី​យានយន្ត​កំពុង​តែ​ឈប់​ស្តុ​ប និង​គេច​រោង​ដែល​ជន​ពិការ​ច្រៀង​ស្វែងរក​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ដើម្បី​កុមារ​កម្ពុជា​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ ។

​បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់​ នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ក៏បាន​ចុះ​ទៅ​វាស់វែង​នាំ​យក​រថយន្ត​មក​កាន់​ការិយាល័យ ដើម្បី​ដោះស្រាយ​សងការ​ខូចខាត​ទ្រព្យសម្បត្តិ​សា​ធារ​ណៈ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ