ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​! កន្ទេល​ធំ​បន្លំ​ដេក​អើយ​…មិន​ត្រឹម​ឃុ​.​ប​ឃិ​.​ត​គ្នា ចេញ​ប្លង់​រឹង​ជា​កម្មសិទ្ធិ​ស្របច្បាប់​ទេ ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​វាទ​យក​ដី​សហគមន៍​រាប់រយ​ហិ​កតា​ថែម​ទៀត

1 ឆ្នាំ មុន
  • ព្រះវិហារ

ដី​ព្រៃ​សហគមន៍​ការពារ​ដោយ​ព្រះរាជក្រឹត្យ ស្ថិត​នៅ​ក្នុង​ទីតាំង​ភ្នំ​ព្រះ​លាន ស្ថិត​ក្នុងភូមិ​ស្រែ​ធ្នង់ ឃុំ​រមណីយ ស្រុក​រវៀង ខេត្តព្រះវិហារ រាប់រយ​ហិ​កតា ត្រូវ​បាន​មន្ត្រី​ខិ​.​ល​ខូ​.​ច​ខេត្តព្រះវិហារ មិន​ត្រឹមតែ​ឃុ​.​ប​ឃិ​.​ត​គ្នា​ចេញ​ប្លង់​

ខេត្តព្រះវិហារ ៖ ដី​ព្រៃ​សហគមន៍​ការពារ​ដោយ​ព្រះរាជក្រឹត្យ ស្ថិត​នៅ​ក្នុង​ទីតាំង​ភ្នំ​ព្រះ​លាន ស្ថិត​ក្នុងភូមិ​ស្រែ​ធ្នង់ ឃុំ​រមណីយ ស្រុក​រវៀង ខេត្តព្រះវិហារ រាប់រយ​ហិ​កតា ត្រូវ​បាន​មន្ត្រី​ខិ​.​ល​ខូ​.​ច​ខេត្តព្រះវិហារ មិន​ត្រឹមតែ​ឃុ​.​ប​ឃិ​.​ត​គ្នា​ចេញ​ប្លង់​រឹង​ជា​កម្មសិទ្ធិ​ស្របច្បាប់​លើ​ផ្ទៃដី​ទំហំ​ចំនួន ៣០០​ហិ​កតា ឲ្យ​ទៅ​ឈ្មួញ​អ្នកមាន​លុយ​ម្នាក់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ប្រើ​គ្រឿងចក្រ​វា​.​យ​កម្ទេច​ព្រៃឈរ ឈូស​ឆាយ​វាទ​រំ​លោ​.​ភយ​ក​ផ្ទៃដី​សហគមន៍​បន្ថែម​រាប់រយ​ហិ​កតា​ទៀត នេះ​ដូច​គេ​ថា កន្ទេល​ធំ​បន្លំ​ដេក​យ៉ាង​ត្រជាក់​ពង​ទេ​ឬ?

បើ​តាម​ការ​បញ្ជាក់​របស់​ប្រជា​សហគមន៍​រស់នៅ​តំបន់​ខាងលើ សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ដី​ព្រៃ​ភ្នំ​ព្រះ​លាន​នេះ កាលពី​អំឡុង​ឆ្នាំ​២០០៨ ត្រូវ​បាន​ព្រះមហាក្សត្រ ឡាយ​ព្រ​ហ​ស្ថ​លេខា ព្រះរាជក្រឹត្យ​ដាក់​ជា​តំបន់ការពារធម្មជាតិ​ព្រៃ​សហគមន៍ ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា កន្លង​ទៅ ប្រជា​សហគមន៍​បាន​ខិតខំ​ការពារ​ថែរក្សា​ណាស់​។ ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ​២០១៩ មក រហូត​មក​ដល់​ដំណាក់កាល​ប្រទេស​ជាតិ​ស្ថិត​ក្នុង​បរិបទ​កូ​វី​ដ​១៩ ក្រោម​ការ​សន្សំ​ចិត្ត​របស់​បុគ្គល​មាន​លុយ​ទុច្ចរិត​មួយ​ក្តាប់​តូច បាន​ប្រើ​គំនិត​ឃុ​.​ប​ឃិ​.​ត​គ្នា​ជាមួយ​បុគ្គល​មាន​អំណាច រិះរក​គ្រប់​វិធី ប្រើ​គ្រប់​កលល្បិច ដើម្បី​រំ​លោ​.​ភ​បំពាន​យក​ជា​កម្មសិទ្ធិ​ដែល​ស្មាន​តែ​គ្មាន​អ្នក​ណា​ដឹង ។

ប្រភព​ដដែល​បន្ត​ថា កាលពី​ជំនាន់​អតីត​អភិបាល​ខេត្តព្រះវិហារ គេ​បាន​រៀបចំ​កែខៃ​ក្រ​ឡៃ​ប្រវត្តិ​ដីធ្លី​នេះ ក្រោម​ពាក្យ​ស្នើ​សុំ​កាន់កា​.​ប់​ដោយ​ស្របច្បាប់​។ ដោយ​ក្រុម​មន្ត្រី​ពាក់ព័ន្ធ​ខិ​.​ល​ខូច​.​បាន​សហ ការ​ឃុ​.​ប​ឃិ​.​ត​គ្នា​រៀបចំ​ឯកសារ​ស្នើ​សុំ​កាន់កា​.​ប់​ដោយ​មានឈ្មោះ លោក យី ស៊ី​ណាត ជា​អ្នក​ចេញ​សុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​កាន់កា​.​ប់​ផ្ទៃដី​ទំហំ​ចំនួន ៣០០​ហិ​កតា ជា​ដី​អាស្រ័យ​ផល ដោយ​យក​លេស​ថា នៅ​ឆ្នាំ​២០១៩ ខ្លួន​បាន​ទិញ​ដី​៣០០​ហិ​កតា​នេះ ពី​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ជាក់ស្តែង ដែល​មាន​ចម្ការ​ស្វាយ និង​ចម្ការ​ស្វាយចន្ទី អាស្រ័យ​ផល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

ប្រភព​ដដែល​បញ្ជាក់​ទៀ​ថា តាម​ការ​ពិត​នៅ​ឆ្នាំ​២០១៩ ឈ្មោះ យី ស៊ី​ណាត បាន​បំផុស​ប្រជាពលរដ្ឋ​កា​.​ប់រាន​ព្រៃ​លក់​មក​ឲ្យ​ខ្លួន ក្នុង​តម្លៃ​ថោក ដោយ​ពុំ​មាន​ចម្ការ​ស្វាយ និង​ចម្ការ​ស្វាយចន្ទី​ខ្មោច​យ​រ៍​ស្អី​ទេ​។ ជាក់ស្តែង​អំឡុង​ខែមេសា ឆ្នាំ​២០២៣ ពេល​ដែល​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ ឈ្មោះ យី ស៊ី​ណាត បាន​ប្រើ​គ្រឿងចក្រ​ឈូស​ព្រៃឈើ​ក្នុង​ព្រៃ​សហគមន៍​ការពារ​ធម្មជាតិ​ព្រះ​លាន មិន​ត្រឹមតែ​ក្នុង​ដី​មាន​ប័ណ្ណ​នោះ​ទេ ថែម​ទាំង​ឈូស​ឆាយ​រំ​លោ​.​ភ​វាទ​ចូល​ព្រៃ​សហគមន៍​រាប់រយ​ហិ​កតា​ថែម​ទៀត កុំ​ស្មានថា ប្រជា​សហគមន៍​អត់​ដឹង​។

យោង​តាម​ឯកសារ​ពាក្យ​ស្នើ​សុំ​កាន់កា​.​ប់​របស់​ឈ្មោះ យី ស៊ី​ណាត អាយុ​៣៧​ឆ្នាំ ទៅ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​នៅ​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២២ បាន​លើក​ឡើង​ដោយ​ភូត​កុហក​ថា ឆ្នាំ​២០១៩ ខ្លួន​បាន​ទិញ​ដី​៣០០​ហិ​កតា​នេះ ពី​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ជាក់ស្តែង ដែល​មាន​ចម្ការ​ស្វាយ និង​ចម្ការ​ស្វាយចន្ទី អាស្រ័យ​ផល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ការ​ស្នើ​សុំ​ដោយ​ភូត​កុហក​ថ្នាក់ដឹកនាំ​នេះ ក៏​មានការ​ឯកភាព​យល់ព្រម​ពី​អតីត​ចៅហ្វាយ​ខេត្តព្រះវិហារ​ផង​ដែរ លើ​លិខិតស្នើ​សុំ​នេះ និង​បាន​បន្ត​គោរព​ជូន​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ពិនិត្យ​។

តាម​របាយការណ៍​ភូតភរ​នេះ នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២២ ក្រសួងបរិស្ថាន​បាន​ចេញ​លិខិត​លេខ​១២៩៧ ស​ជ​ណ​.​ប​.​ស្ថ ជម្រាប​ជូន​មក​លោក​អភិបាល​ខេត្តព្រះវិហារ ជ្រាប​ថា ករណី​ការ​ស្នើ​សុំ​កាន់កា​.​ប់​ដី​អាស្រ័យ​ផលរប​ស់លោក យី ស៊ី​ណាត ដែល​ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អូរ​ពោធិ៍ ឃុំ​រមណីយ ស្រុក​រវៀង ខេត្តព្រះវិហារ យល់ព្រម​លើ​ការ​ស្នើ​សុំ​ចុះបញ្ជី​ធ្វើ​ប្លង់​កម្មសិទ្ធិ​កាន់កា​.​ប់​ក្នុង​ផ្ទៃដី​ចំនួន​៣០០​ហិ​កតា ស្ថិត​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​បឹង​ពែរ ឲ្យ​ទៅ​លោក យី ស៊ី​ណាត​។

ចំណុច​នេះ ត្រូវ​បាន​ប្រភព​ប្រជា​សហគមន៍ និង​ម​ជ្ឍ​ដ្ឋា​ន​នានា បាន​លើក​ឡើង​ថា នេះ​ជា​ការ​រៀបចំ​ខ្សែ​ចង្វាក់​បណ្តុំ​អ្នកមាន​អំណាច​ឃុ​.​ប​ឃិ​.​ត​គ្នា​ក្នុង​ខេត្ត ជាមួយ​បុគ្គល​អ្នកមាន​លុយ​ម្នាក់​នេះ ដោយ​បាន​ប្រើ​គ្រប់​វិធី​ពុក​រលួយ ដើម្បី​លេប​ត្របាក់​យក​ទ្រព្យសម្បត្តិ​ធនធានធម្មជាតិ​របស់​រដ្ឋ​យ៉ាង​មហន្តរាយ​ធ្វើ​ជា​កម្មសិទ្ធិឯកជន​ផ្ទាល់ខ្លួន ។

ចំណែក​ប្រភព​ពី​មន្ត្រី នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ខេត្ត បាន​ទម្លាយ​ថា ក្នុង​រឿង​ដី​ព្រៃ​សហគមន៍​ភ្នំ​ព្រះ​លាន ស្ថិត​ក្នុង​ឃុំ​ស្រែ​ធ្នង់​នេះ កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៣ ខាង​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​ចេញ​ប័ណ្ណកម្មសិទ្ធិ​ប្លង់​រឹង​អោយទៅ​ឈ្មោះ យី ស៊ី​ណាត នេះ វា​ជា​រឿង​ដ៏ «​មហា​អច្ឆរិយ​» បំផុត សម្រាប់​បុគ្គល​អ្នកមាន​លុយ​ម្នាក់​នេះ ជា​ឈ្មួញ​ដី​ដ៏​អស្ចារ្យ ដែល​អាច​ទាញ​មន្ត្រី​មាន​តួនាទី មាន​អំណាច​យក​ទៅ​ប្រើ​គ្រប់​ទម្រង់​ទាំង​ស្របច្បាប់ និង​ទាំង​បំពាន​នីតិវិធី ។

សូម​រម្លឹក​ថា បញ្ហា​ដីធ្លី​របស់​រដ្ឋ ដី​ព្រៃ​សហគមន៍ ដី​ព្រៃ​ការពារ សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា បញ្ហា​ដីធ្លី​នេះ ដល់​ពេល​ត្រូវ​ជម្រះ និង​ត្រូវ​វះកាត់​មន្ត្រី​ដែល​ខិ​.​ល​ខូ​.​ច​ហើយ ។

ទាក់ទិន​ករណី​ខាងលើ លោក សុង ចាន់​សុ​ជាតិ ប្រធាន​មន្ទីរ​បរិស្ថាន បាន​ប្រាប់​កោះសន្តិភាព​នា​ព្រឹក​ថ្ងៃ​ទី​៤ ខែកញ្ញា ២០២៣​នេះ​ថា ខ្ញុំ​អត់​ដឹង​ថា មាន​រាប់​ពាន់​ហិ​កតា​ទេ ដូច​ជា​អត់​មាន​ទេ ទាល់តែ​ខ្ញុំ​ចុះ​ពិនិត្យ​សិន បាន​ឆ្លើយ​កើត​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ