ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន ៧នាក់ ត្រូវបានដំឡើង ជាមុខសញ្ញា​ក្មេង​ទំនើង ក្រោយ​​ជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង ​

7 ខែ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន៖ កម្លាំង​នគរបាល ចុះបង្រ្កាបករណីក្មេងទំនើងមួយក្រុម ភាគច្រើន ជាសិស្ស ដែលជិះម៉ូតូ បំពាក់បំពង់ស៊ីម៉ាំងរំពងសម្លេង (ប្រែន) និងកែច្នៃ​ខុសលក្ខណៈបច្ចេកទេស។ យុវជនទាំង​នោះ…

ខេត្តប៉ៃលិន៖ កម្លាំង​នគរបាល ចុះបង្រ្កាបករណីក្មេងទំនើងមួយក្រុម ភាគច្រើន ជាសិស្ស ដែលជិះម៉ូតូ បំពាក់បំពង់ស៊ីម៉ាំងរំពងសម្លេង (ប្រែន) និងកែច្នៃ​ខុសលក្ខណៈបច្ចេកទេស។ យុវជនទាំង​នោះ ត្រូវ​បានឃាត់ខ្លួន យកទៅអប់រំ និងធ្វើកិច្ចសន្យា​​។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣។

ប្រភព​ព័ត៌មាន បានឱ្យដឹងថា ​កាលពីវេលាម៉ោង ០៩ និង០០នាទីព្រឹក ថ្ងៃដដែល កម្លាំង​ការិយាល័យ​នគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការ​ជាមួយកម្លាំងអធិការដ្ឋាននគរបាល​ក្រុង/ស្រុក បានធ្វើការចុះបង្រា្កបក្រុមក្មេងទំនើងមួយក្រុម ដែលបានជិះម៉ូតូ បំពាក់បំពង់ស៊ីម៉ាំង​ឮសម្លេងខ្លាំង (ប្រែន) និងកែឆ្នៃខុសលក្ខណៈបច្ចេកទេស ដែលបានបង្កការំខានដល់ការរស់នៅ​របស់ប្រជាពលរដ្ឋ និងបង្កភាពអសន្តិសុខក្នុងខេត្តប៉ៃលិន។

ក្រោយការចុះបង្ក្រាបនគរបាល បាននាំខ្លួនក្រុមក្មេងទំនើងចំនួន ០៧នាក់ និងម៉ូតូចំនួន ០៥គ្រឿង រួមមាន៖ ទី១- ឈ្មោះ ហៃ បូរី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ជាម្ចាស់ម៉ូតូម៉ាក WAVE ពណ៌ខៀវ)។ ទី២- ឈ្មោះ ហាក់ ស៊ុនហួរ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ជាម្ចាស់ម៉ូតូម៉ាក MSX ពណ៌ខ្មៅ)។ ទី៣- ឈ្មោះ ផា សុផាន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរលាងម៉ូតូ ទីលំនៅបច្ចុប្បន្នភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន (ជាម្ចាស់ម៉ូតូ HONDA DREAM C125 ពណ៌ខ្មៅ) ទី៤- ឈ្មោះ ឡេង ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងម៉ូតូ ទីលំនៅបច្ចុប្បន្នភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ជាម្ចាស់ម៉ូតូ WAVE ពណ៌ខៀវ) ទី ៥- ឈ្មោះ រ៉ុម ភារី ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (អ្នករួមដំណើរ) ទី៦- ឈ្មោះ ពៅ ស្រីម៉ៅ ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ជាអ្នករួមដំណើរ) ទី៧- ឈ្មោះ ខាន់ លីហួរ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ម្ចាស់ម៉ូតូ WAVE ពណ៌ខ្មៅ)។

ប្រភពបញ្ជាក់ថា វត្ថុតាងដកហូត រួមមាន ៖  ១- ម៉ូតូម៉ាក HONDA WAVE 110cc ពណ៌ខៀវ​ផលិតឆ្នាំ២០២០ (គ្មានផ្លាកលេខ )  ២- ម៉ូតូម៉ាក HONDA WAVE 110cc ពណ៌ខៀវផលិតឆ្នាំ២០២០ (គ្មានផ្លាកលេខ ) ៣- ម៉ូតូម៉ាក HONDA MSX ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ (គ្មានផ្លាក​លេខ) ៤- ម៉ូតូម៉ាក HONDA អាសង់ប៊ិក 110cc ផលិតឆ្នាំ២០១២ ពណ៌ខ្មៅ (គ្មានផ្លាកលេខ) ៥- ម៉ូតូម៉ាក HONDA WAVE 110cc ផលិតឆ្នាំ២០២០ ពណ៌ខ្មៅ (គ្មានផ្លាកលេខ)។

ក្រោយឃាត់ខ្លួន ក្រុមក្មេងទំនើងទាំង ០៧នាក់ ត្រូវបាននាំខ្លួនទៅ​ការិយាល័យព្រហ្មទណ្ឌកម្រិត​ស្រាល ដើម្បីដំឡើងមុខសញ្ញាក្មេងទំនើង និងហៅអាណាព្យាបាល មកធ្វើការអប់រំណែនាំ។ ចំណែក​ឯម៉ូតូ ដែលកែច្នៃខុសលក្ខណៈបច្ចេកទេស ត្រូវបានដកហូតរក្សាទុក នៅស្នងការដ្ឋាន​នគរបាលខេត្តប៉ៃលិន រង់ចាំបទបញ្ជា​របស់លោកស្នងការ៕ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ