ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ជាមួយ​សិស្សានុសិស្សនៅ​តាម​សាលារៀន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ឯកឧត្តម អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ប្រកាស​ដាក់យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ជាមួយ​សិស្សានុសិស្ស​នៅ​តាម​សាលារៀន​ ។ យុទ្ធនាការ​នេះ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០១…

រាជធានី​ភ្នំពេញ ​៖ ឯកឧត្តម អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ប្រកាស​ដាក់យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ជាមួយ​សិស្សានុសិស្ស​នៅ​តាម​សាលារៀន​ ។ យុទ្ធនាការ​នេះ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០១ ខែកញ្ញា តទៅ ដែល​ផ្តើមដំបូង​នៅ​តាម​សាលារៀន​ទាំង​៤៤​កន្លែង ដែល​មាន​សិស្ស​សរុប​ជាង​១៨០០០​នាក់ នៅ​ទូ​ទាំង​ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​ ។

នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​សំណូមពរ​ដល់​ប្អូន​សិស្សានុសិស្ស​ទាំងអស់​គ្នា​ចូលរួម​ៗ​ក្នុង​យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ទាំងអស់​គ្នា «​ដើម្បី​ភាពល្អ​បរិសុទ្ធ​បរិស្ថាន​យើង​»​។

ជាមួយ​គ្នា​នេះ ឯកឧត្តម អ៊ា​ង សុ​ផល្លែ​ត ក៏​បាន​ថ្លែងអំណរគុណ​លោកគ្រូ​អ្នកគ្រូ គណៈ​គ្រប់គ្រង​សាលា ជា​ពិសេស​សិស្ស​នា​នុ​សិស្ស នៅ​អនុ​វិទ្យាល័យ ហ៊ុន សែន ទួល​សុ​ភី ឃុំ​ទួល​សុ​ភី ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ បាន​ប្រកាស​ប្តេជ្ញា​ចិត្ត​ចូលរួម ក្នុង​យុទ្ធនាការ​នេះ និង បាន​សន្យា​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ជា​ដាច់ខាត​។

សូម​បញ្ចា​ក់ថា កំណើនប្រជាជន និង​ការ​លូតលាស់​សេដ្ឋកិច្ច យ៉ាង​ឆាប់រហ័ស បាន​នាំ​ឱ្យ​បរិមាណ សំណល់​មានការ​កើនឡើង​យ៉ាង​ខ្លាំង​។ នៅ​រាជធានី​ភ្នំពេញ សំណល់​សំរាម​ជាង ៣ ៥០០ តោន ត្រូវ​បាន​បង្កើត​ឡើង ជា​រៀងរាល់ថ្ងៃ ដែល​ក្នុង​នោះ ២០% ជា​ប្លា​ស្ទិ​ក​។ ការ​គ្រប់គ្រង​សំណល់​រឹង សំរាម​គឺជា​កាតព្វកិច្ច របស់​យើង​ទាំងអស់​គ្នា​។

ដើម្បី​ដោះស្រាយ​ការ​បំពុល​ដោយ​ប្លា​ស្ទិ​ក ក្រសួងបរិស្ថាន និង​ក្រសួង​ពាក់ព័ន្ធ បាន​អនុវត្ត​ការ​លើកកម្ពស់​វិធាន 4Rs (​ការ​បដិសេធ ការ​កាត់​បន្ថយ ការ​ប្រើប្រាស់​ឡើង​វិញ និង​ការ​កែ​ច្នៃ​ឡើង​វិញ​) ដោយ​មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​ប្រជាពលរដ្ឋ ពី​វិស័យ​ឯកជន និង​អង្គការក្រៅរដ្ឋាភិបាល​។ រាជរដ្ឋាភិបាល បាន​បង្កើត​ច្បាប់ បទដ្ឋាន​គតិ​យុ​ត្ដ​ជា​ច្រើន ក្នុង​នោះ​ក្រម​បរិស្ថាន បាន​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​កាលពី​ពេល​ថ្មី​ៗ​នេះ ដែល​មាន​វិសាលភាព​គ្របដណ្ដប់ លើ​ការងារ​ពាក់ព័ន្ធ​វិស័យ​បរិ​ស្ថាន និង​ធនធានធម្មជាតិ ដោយ​ការ​ធ្វើ​សមាហរណកម្ម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ដ​ពាក់ព័ន្ធ​ដែល​មាន​ស្រាប់ ​។

ជាមួយ​គ្នា​នេះ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ អនុក្រឹត្យ​លេខ​១៦៨ ស្តី​ពី​ការ​គ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក នៅ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៧ មាន​គោលបំណង​បង្កើន​ប្រសិទ្ធភាព លើ​ការ​កាត់​បន្ថយ​ការ​នាំ​ចូល ការ​ផលិត ការ​ចែកចាយ និង​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ដើម្បី​ធានា​បាន​នូវ​កិច្ច​គាំពារ​សុខភាព​សា​ធា​រណៈ បរិស្ថាន និង​សោភ័ណ​ភាព​។ ដើម្បី​ចូលរួម​ការពារ ពង្រឹង​ការ​គ្រប់គ្រង​បរិស្ថាន កាត់​បន្ថយ​​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក សិស្សានុសិស្ស​នៅ​តាម​សាលារៀន អាច​ចាប់ផ្តើម នូវ​ការ​ចូលរួម​សកម្មភាព​ជាក់ស្តែង ដូច​មានការ​លើក​ឡើង​ថា «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើប្រាស់​ស្ទិ​ក​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ