ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​បណ្ដើរ​ និយាយ​ទូរស័ព្ទ​បណ្ដើរ​ ជួប​គ្រោះ​មុខ​ហាង​នំប៉័ង តាម​ផ្លូវជាតិ​លេខ​៣

8 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​ដោយ​ដៃ​ម្ខាង​កាន់ចង្កូត​ម៉ូតូ​ រីឯ​ដៃ​ម្ខាង​ទៀត​កាន់​ទូរស័ព្ទ​

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​ដោយ​ដៃ​ម្ខាង​កាន់ចង្កូត​ម៉ូតូ​ រីឯ​ដៃ​ម្ខាង​ទៀត​កាន់​ទូរស័ព្ទ​និយាយ​បណ្តើរ ស្រាប់តែ​វាក់​ជាមួយ​ម៉ូតូ​នៅ​ខាង​មុខ​ ខំ​គេច​ចេញ​ខ្លា.ច​បុ.ក​គ្នា ជា​ហេតុ​ធ្វើ​ឲ្យ​រេ​ចង្កូត​ជ្រុល​ឡើង​លើ​ខឿន​ចិញ្ចើម​ផ្លូវ ហើយ​ជ្រុល​ទៅ​បុ.ក​ផ្ទប់​ជាមួយ​រថយន្ត​​មួយគ្រឿង ពណ៌ស​ ដែល​កំពុង​ចត​ស្ងៀម​នៅ​មុខ​ផ្ទះ​ចម្ងាយ​ពី​ផ្លូវជាតិ​ប្រ​មា​ណ​១០​ម៉ែត្រ បណ្តាល​ឲ្យ​រង​របួស​បែក​ប្រអប់ដៃ​ឆ្វេង​ខ្លួនឯង​យ៉ាង​ធ្ងន់ធ្ងរ​។

​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​តាម​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​មុខ​ហាង​នំ​បុ័ង​យីហោ​ តាំង​ប៊ុ​ន ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ខាងលើ​នោះ​ឈ្មោះ ញ៉េ​ប ចំណាន អាយុ​៤៨​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ មាន​ទីលំនៅ​ភូមិ​ថ្មគោល​២ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

តាម​ប្រភពព័ត៌មានបាន​ឱ្យ​ដឹង​បន្ត​ថា មុន​ពេល​កើតហេតុ​ គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1IK-1467 ជិះ​ទៅ​ធ្វើការ​នៅ​រោងចក្រ​នៅ​ម្ដុំ​ភូមិ​ព្រៃ​ស្ពឺ សង្កាត់​ចោម​ចៅ​ទី​២ ដោយ​ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង​ ។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ខណៈនោះ​ ដៃ​គាត់​ម្ខាង​កាន់​ដៃចង្កូត​ម៉ូតូ​ រីឯ​ដៃ​ម្ខាង​ទៀត​កាន់​ទូរស័ព្ទ​និយាយ លុះ​ពេល​ទៅ​ដល់​ចំណុច​ត្រង់​ចំណុច​កើតហេតុ បាន​វាក់​ជាមួយ​ម៉ូតូ​នៅ​ខាង​មុខ ហើយ​ក៏​រេច​ង្កួ​ត​ឡើង​ខឿន​ផ្លូវ​រួច​ជ្រុល​ទៅ​បុ.ក​ផ្ទប់​រថយន្ត១​គ្រឿង​ម៉ាក​ហ្វ័​ដ ​ពណ៌​ស ​​ពាក់​ស្លាក​លេខ ភ្នំពេញ 2BI-8487 ដែល​ម្ចាស់​ចត​ទុក​មុខ​ផ្ទះ ចម្ងាយ​ពី​ផ្លូវជាតិ​ជិត​១០​ម៉ែត្រ បណ្តាល​ឲ្យ​ស្ត្រី​​ជា​អ្នក​ជិះ​ម៉ូតូ​ខាងលើ​រង​របួស​បែក​ប្រអប់ដៃ​ឆ្វេង ហើយ​រថយន្ត​រង​ខូចខាត​រីឯ​ម៉ូតូ​បាន​ដួល​នៅ​ក្បែរ​រថយន្ត​នោះ​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ​ ស្ត្រី​រូប​នោះ​ពុំ​បាន​និយាយ​ថា​មក​ពី​គាត់​រវល់​និយាយ​ទូរស័ព្ទ​នោះ​ទេ ប៉ុន្តែ​គាត់​និយាយ​ថា មក​ពី​គាត់​វិលមុខ ទើប​ជិះ​ម៉ូតូ​រេ​ចង្កូត​ឡើង​ខឿន​ចិញ្ចើម​ផ្លូវ​ជ្រុល​ទៅ​បុក​រថយន្ត​បែប​នេះ​។​ បន្ទាប់​មក​ក្រុម​គ្រួសារ​របស់​គាត់​បាន​ទៅ​ដល់​ហើយ​បាន​បញ្ជូន​គាត់​ទៅ​កាន់​មន្ទីរពេទ្យ ព្រមទាំង​សុំ​ធ្វើការ​សម្របសម្រួល​ជាមួយ​ម្ចាស់​រថយន្ត ដោយ​ចេញ​សំណង​ថ្លៃ​ជួល​ជុល​រថយន្ត ដើម្បី​បញ្ចប់រឿង​ប៉ុន្តែ​អត់​ដឹង​ថា​តើ​ត្រូវរ៉ូវ​គ្នា​ក្នុង​តម្លៃ​ណា​ឡើយ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ