ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ថ្ម​ម៉ា​ប​មួយ​គ្រឿង​រេ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកអូរ ធ្វើ​ឱ្យ​មនុស្ស​៤​នាក់​រង​គ្រោះ

7 ខែ មុន
  • ក្រចេះ

រថយន្ត​ដឹក​ថ្ម​ម៉ា​ប​មួយ​គ្រឿង ក្រោយ​ពី​ទម្លាក់​ថ្ម​ម៉ា​ប​រួច ក៏​ត្រឡប់​ទៅ​ដឹក​ទៀត ចៃដន្យ​អី​អ្នកបើកបរ​រថយន្ត​ស្រាប់តែ​ងងុយដេក ក៏​រេ​ចង្កូត​

ខេត្តក្រចេះ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​ដឹក​ថ្ម​ម៉ា​ប​មួយ​គ្រឿង ក្រោយ​ពី​ទម្លាក់​ថ្ម​ម៉ា​ប​រួច ក៏​ត្រឡប់​ទៅ​ដឹក​ទៀត ចៃដន្យ​អី​អ្នកបើកបរ​រថយន្ត​ស្រាប់តែ​ងងុយដេក ក៏​រេ​ចង្កូត​ទៅ​បុ​.​ក​បង្កាន់ដៃស្ពាន ហើយ​ក៏​ជ្រុល​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកអូរ បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៤​នាក់​រង​របួសធ្ងន់ និង​ស្រាល ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ផង​ដែរ​។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​រថយន្ត​ធ្លាក់​ចូល​ទឹកអូរ​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​ស្ពាន «​សម្បទាន​តា​កុ​ត​» ស្ថិត​ក្នុងភូមិ​សម្បទាន​តា​កុ​ត ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ រថយន្ត​មួយ​គ្រឿង​ម៉ាក ស្តេ​ន​ញ៉ា​(SCANIA) ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ​3A:9091 បើកបរ​ពី​ត្បូង​ទៅ​ជើង ក្នុង​ស្ថានភាព ងងុយដេក បណ្តាល​រថយន្ត​ឲ្យ​ធ្លាក់​ផ្លូវ​រេ​ចង្កូត​ទៅ​បុ​.​ក​ជាមួយនឹង​បង្កាន់ដៃស្ពាន ហើយ​ជ្រុល​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកអូរ បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៤​នាក់​នៅ​ក្នុង​រថយន្ត​នោះ រង​របួសធ្ងន់​-​ស្រាល ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ចំណែក​រថយន្ត​វិញ រង​ការ​ខូចខាត​យ៉ាងដំណំ និង​ខូច​បង្កាន់ដៃស្ពាន​ប្រវែង​២០​ម៉ែ​ត​ផង​ដែរ​។ ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ក្រចេះ​-​ស្ទឹង​ត្រែង ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៥៧-៣៥៨ បង្ក​ដោយ​ខ្លួនឯង​។

ក្រោយ​ពេល​កើតហេតុ រថយន្ត​ខាងលើ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចរាចរណ៍ ចុះ​អន្តរា​គន៍​ស្ទូច​យក​រថយន្ត​ទៅ​រក្សារ​ទុក ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ​ទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ