ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​យុវជន​ចំនួន​១៧​នាក់​ដែល​ជិះ​ម៉ូតូ​បង្ហោះ​ប្រជែង​គ្នា​លើ​ផ្លូវជាតិ​ឆ្ពោះទៅ​ខេត្តកំពត

7 ខែ មុន
  • តាកែវ

លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ ចុះ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា ដល់​ក្រុម​យុវជន​ចំនួន​១៧​នាក់​ដែល​ជិះ​ម៉ូតូ​បង្ហោះ​ជែង​គ្នា ដោយ​គ្មាន​សណ្ដាប់ធ្នាប់

ខេត្តតាកែវ ៖ លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ ចុះ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា ដល់​ក្រុម​យុវជន​ចំនួន​១៧​នាក់​ដែល​ជិះ​ម៉ូតូ​បង្ហោះ​ជែង​គ្នា ដោយ​គ្មាន​សណ្ដាប់ធ្នាប់ នៅ​ចំណុច​ផ្លូវជាតិ​លេខ​២២ និង​ផ្លូវជាតិ​លេខ​២ ស្ថិត​នៅ​ភូមិសាស្ត្រ​ស្រុក​ត្រាំកក់​។

ហើយ​ការ​ចុះ​ធ្វើការ​អប់រំ​ណែនាំ​ដល់​ក្រុម​យុវជន​ទាំងនេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២៣​នេះ ក្រោម​អធិបតី​លោក ឯក ឆេ​ង​ហួត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ ចុះ​ធ្វើការ​អប់រំ ណែនាំ និង​ធ្វើ​កិច្ចសន្យា ដល់​ក្រុម​យុវជន​ដែល​ជិះ​ម៉ូតូ​បង្ហោះ​ជែង​គ្នា ដោយ​គ្មាន​សណ្ដាប់ធ្នាប់ នៅ​ចំណុច​ផ្លូវជាតិ​លេខ​២២ និង​ផ្លូវជាតិ​លេខ​២ ស្ថិត​ក្នុងស្រុក​ត្រាំកក់ រួច​ប្រគល់​ឲ្យ​អាណាព្យាបាល​វិញ ដើម្បី​យក​ទៅ​អប់រំ​ណែនាំ​បន្ត ក្រោយ​ពេល​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​បាន និង​នាំ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​។

លោក ឯក ឆេ​ង​ហួត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ធ្វើការ​អប់រំ​ណែនាំ និង​ហៅ​អាណាព្យាបាល​ទៅ​ធ្វើ​កិច្ចសន្យា ដើម្បី​ធានា​យក​ទៅ​អប់រំ​បន្ត ឲ្យ​បញ្ឈប់​ការ​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​តទៅ​ទៀត ព្រោះ​មិនមែន​ត្រឹមតែ​បង្ក​គ្រោះថ្នាក់​តែ​ខ្លួនឯង​នោះ​ទេ ក៏​អាច​បង្ក​គ្រោះ​ដល់​អ្នក​ដទៃ​ផង​ដែរ​។

ហើយ​ក្រុម​យុវជន​ទាំង​អស់នេះ បាន​ជិះ​ម៉ូតូ​គ្មាន​សណ្ដាប់ធ្នាប់ និង​ត្រូវ​សមត្ថកិច្ច​ចាប់​នេះ រួម​មាន ៖ ម៉ូតូ​ចំនួន​៨​គ្រឿង មាន​គ្នា​ចំនួន​១៧​នាក់ មក​ពី​ស្រុក​ស្អាង ខេត្តកណ្ដាល ក្នុង​គោលបំណង​ឆ្ពោះទៅ​ខេត្តកំពត ដើម្បី​ដើរ​លេង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ