ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង​៖ ការ​ដោះស្រាយ​បញ្ហា​ជំនន់​ទឹកភ្លៀង​អាច​ធ្វើ​ជា​កញ្ចប់​ដោយ​បង្កើត​ជា​គម្រោង​ធំ​មួយ ស្នើ​ទៅ​រាជរដ្ឋាភិបាល

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ការ​ដោះស្រាយ​បញ្ហា​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​រាជធានី​ភ្នំពេញ អាជ្ញាធរ​

​រាជធានី​ភ្នំពេញ​ ៖ ការ​ដោះស្រាយ​បញ្ហា​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​រាជធានី​ភ្នំពេញ អាជ្ញាធរ​រាជធានី​ភ្នំពេញ​អាច​នឹង​ធ្វើ​ឡើងជា​កញ្ចប់​តែ​មួយ ដោយ​បង្កើត​ជា​គម្រោង​ធំ​មួយ ស្នើ​ទៅ​រាជរដ្ឋាភិបាល ដើម្បី​ដោះស្រាយ​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​បាន​យូរអង្វែង​​។

នេះ​ជា​ការ​លើក​ឡើង​របស់​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជាទី​ប្រឹក្សា​ផ្ទាល់ ឯកឧត្ដម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខណៈ​លោក​អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ សិក្សា​អំពី​ប្រព័ន្ធ​រំដោះ​ទឹក​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ទប់ទល់​នឹង​បម្រែបម្រួល​អាកាសធាតុ​សកល នា​សៀ​ល​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២៣​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​៖ ការ​អញ្ជើញ​អ្នកជំនាញ អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​និង​មន្ទីរ​ពាក់ព័ន្ធ​មក​ប្រជុំ ពិភាក្សា​នៅ​ពេល​នេះ គឺ​ដើម្បី រៀបចំ​ផែនការ​បន្ត លើ​ការ​ដោះស្រាយ ការ​លិចលង់ ដោយ​ជំនន់​ទឹកភ្លៀង អោយ​បាន​យូរអង្វែង ។

លោក ឃួ​ង ស្រេង បាន​ជម្រុញ​អោយធ្វើ​កិច្ច​ការងារ​នេះ​ជា​កញ្ចប់​តែ​មួយ ដែល​វា​នឹង​អាច​ដោះស្រាយ​ការ​លិចលង់​នេះ​បាន​ពី​១៥​ទៅ​២០​ឆ្នាំ ។ ពាក់ព័ន្ធ​និង​ការងារ​នេះ​រាជរដ្ឋាភិបាល ក៏​នឹង​ពិនិត្យ​បញ្ហា​លិចលង់ នៅ​សន្តរ​ស្ទឹង​ព្រែក​ត្នោត​ផង​ដែរ ដើម្បី​រក​មធ្យោបាយ​ដោះស្រាយ​អោយ​បាន​ល្អ ជៀសវាង​អោយ​បាន​នូវ​ការ​លិច​ដោយ​ជំនន់​ទឹកភ្លៀង ព្រោះថា បើ​លិច​រោងចក្រ សហគ្រាស​នោះ វា​នឹង​ខាតបង់​ធ្ងន់ធ្ងរ​ណាស់ នេះ​ជា​បញ្ហា​ដែល​ទៀមទា​អោយ​យើង​ត្រូវ​រួម​គ្នា​ដោះស្រាយ​អោយ​បាន​ល្អ ។

លោក​បញ្ជាក់​ថា ក្រោយ​កិច្ចប្រជុំ រក​ធាតុ​ចូល​បាន​គ្រប់​ជ្រុងជ្រោយ​ហើយ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​អាច​រៀបចំ​ជា​គម្រោង​ធំ​មួយ ផ្ញើរ​ទៅ​រាជរដ្ឋាភិបាល ដើម្បី​ដោះស្រាយ​ការ​លិចលង់​ដោយ​ជំនន់​នេះ​អោយ​បាន​ល្អ ដែល​អាច​កាត់​បន្ថយ​កា​លិចលង់​បាន​ពី​១៥​ទៅ​២០​ឆ្នាំ​។

លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សា​ធារ​ការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា​៖ សម្រាប់​រាជធានី​ភ្នំពេញ យើង​បាន​ធ្វើ​ការងារ​ច្រើន​ណាស់ ដើម្បី​ដោះស្រាយ​បញ្ហា​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ដោយ​គិត​មក​ដល់​ពេល​នេះ យើង​ស្ថាបនា​ប្រព័ន្ធ​លូ​បាន​ជាង​៩២៤​គីឡូម៉ែត្រ យើង​នឹង​បន្ត​ស្ថាបនា​ជា​បន្តបន្ទាប់​ទៀត ។ ជាមួយ​គ្នា​នេះ​យើង​បាន ដោះស្រាយ​បញ្ហា​លិចលង់​នេះ​បាន​៣២​កន្លែង​រួច​ហើយ ហើយ​នៅ​ពេល​ថ្មី​នេះ​ទៀត យើង​ដោះស្រាយ​បាន​៧​កន្លែង​ថ្មី​ទៀត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ