ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ឥណ្ឌូណេស៊ី​ចា.ប់.​ខ្លួ.ន​ជនជាតិ​ចិន​៨៨​នាក់​ដែល​បបួល​ថត​ស្រា.តដើម្បី​ជំរិ.ត​ទារ​លុយ

8 ខែ មុន

សមត្ថ​កិច្ច​ឥណ្ឌូណេស៊ី​​ប្រកាស​​កាល​ពី​​​ថ្ងៃ​ពុធ​​អំពី​ការ​​ចាប់​ខ្លួន​​​ជន​ជាតិ​ចិន​៨៨​នាក់​​​ពី​បទ​សង្ស័យ​ថា​ពួក​គេ​ជា​ក្រុម​ឆ​បោក​ដោយ​ប្រើ «​ល្បិច​ប្រុស​ស្អាត ស្រី​ស្អាត» ​ដើម្បី​ដាក់​អន្ទាក់​ជន​ជាតិ​ចិន​ដូច​គ្នា​នៅ​ប្រទេស​ចិន​ឱ្យ​ធ្លាក់​ចូល​ក្នុង​ល្បិច​ស្នេហា​ក្លែង​ក្លាយ​ដែល​ពួក​គេ​បង្កើត​ឡើង​។ នៅ​ក្នុង​ល្បិច​នេះ,​ ​ក្រុម​ឆបោក​ធ្វើ​ជា​បង្កើត​ស្នេហា​ និង​បបួល​គ្នា​ថត​អាក្រាត​។ បន្ទាប់​មក ក្រុម​​ខិល​ខូច​គំរាម​ជន​រង​គ្រោះ​ថា​​ត្រូវ​តែ​វេរ​លុយ​ឱ្យ​ខ្លួន​។ បើ​មិន​ដូច្នេះ​ទេ​…

សមត្ថ​កិច្ច​ឥណ្ឌូណេស៊ី​​ប្រកាស​​កាល​ពី​​​ថ្ងៃ​ពុធ​​អំពី​ការ​​ចាប់​ខ្លួន​​​ជន​ជាតិ​ចិន​៨៨​នាក់​​​ពី​បទ​សង្ស័យ​ថា​ពួក​គេ​ជា​ក្រុម​ឆ​បោក​ដោយ​ប្រើ «​ល្បិច​ប្រុស​ស្អាត ស្រី​ស្អាត» ​ដើម្បី​ដាក់​អន្ទាក់​ជន​ជាតិ​ចិន​ដូច​គ្នា​នៅ​ប្រទេស​ចិន​ឱ្យ​ធ្លាក់​ចូល​ក្នុង​ល្បិច​ស្នេហា​ក្លែង​ក្លាយ​ដែល​ពួក​គេ​បង្កើត​ឡើង​។ នៅ​ក្នុង​ល្បិច​នេះ,​ ​ក្រុម​ឆបោក​ធ្វើ​ជា​បង្កើត​ស្នេហា​ និង​បបួល​គ្នា​ថត​អាក្រាត​។ បន្ទាប់​មក ក្រុម​​ខិល​ខូច​គំរាម​ជន​រង​គ្រោះ​ថា​​ត្រូវ​តែ​វេរ​លុយ​ឱ្យ​ខ្លួន​។ បើ​មិន​ដូច្នេះ​ទេ​ ខ្លួន​នឹង​បង្ហាញ​រូប​​នេះ​​ទៅ​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​។​

ការ​ឈាន​ទៅ​បំបែក​សម្បុក​ក្រុម​​ឆ​បោក​នេះ​ក៏​ទទួល​បាន​តម្រុយ​ខ្លះ​ៗ​ពី​អាជ្ញាធរ​នៅ​ប្រទេស​ចិន​ដែល​ផ្ដល់​ជា​ភិន​ភាគ និង​អត្ត​សញ្ញាណ​របស់​ក្រុម​នេះ​។ សមត្ថ​កិច្ច​ឥណ្ឌូណេស៊ី​ចាប់​ខ្លួន​បុរស​៨៣​នាក់​ និង​នារី​៥​នាក់​នៅ​សួន​ឧស្សាហ​កម្ម​​នៃ​ទី​ក្រុង​​បាថាម (Batam) កាល​ពី​ថ្ងៃ​អង្គារ​។​ សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា​មុន​​នឹង​ឈាន​ដល់​ការ​វែក​មុខ​​ពួក​គេ​​, ​ក្រុម​ឆ​បោក​​​បាន​​ជំរិត​ជន​រង​គ្រោះ​រាប់​រយ​នាក់​នៅ​ប្រទេស​ចិន​។ ភាគ​ច្រើន​នៃ​ជន​រង​គ្រោះ​ទាំង​នោះ​ជា​មន្ត្រី​រដ្ឋាភិបាល ឬអ្នក​​បម្រើ​ការ​នៅ​តាម​មន្ទីរ​-ក្រសួង​នានា​។​

សមត្ថកិច្ច​ថ្លែង​ថា​ខ្លួន​កំពុង​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​ដើម្បី​ចង់​ដឹង​ថា​តើ​​នៅ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​នោះ​មាន​ជន​ជាតិ​ឥណ្ឌូណេស៊ី​ដែរ​ ឬ​ទេ​។​ ប្រសិន​បើ​គ្មាន​ទេ​, សមត្ថ​កិច្ច​​​នឹង​​បណ្ដេញ​​ក្រុម​ឆ​បោក​ទាំង​៨៨​នាក់​ចេញ​ពី​ប្រទេស​ឥណ្ឌូណេស៊ី​ជា​បន្ទាន់​​​។ សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា​ក្រុម​ឆ​បោក​ព្យាយាម​ទាក់​ទង​ស្នេហា​ផ្អែម​ល្ហែម​ជា​មួយ​ជន​រង​គ្រោះ​តាម​រយៈ​ការ​សន្ទនា​គ្នា​តាម​វីឌីអូ ឬ​​ហៅ​ម៉្យាង​ទៀត​​ថា​វីឌីអូ​ខល (video call)។

​ក្រុម​ឆ​បោក​ជា​នារី​ព្យាយាម​ប្រើ​ប្រាស់​វិធី​អូស​ទាញ​ជន​រង​គ្រោះ​ដំបូង​សិន​។ បន្ទាប់​មក, ពួក​គេ​អូស​ទាញ​​ជ​ន​រង​គ្រោះ​ឱ្យ​ថត​បង្ហាញ​​​កេរ​ខ្មាស ដោយ​មាន​​​គ្នា​គេ​ចាំ​ថត​យក​រូប​វីឌីអូ​របស់​ជន​រង​គ្រោះ​។ បន្ទាប់​ពី​បាន​វីឌីអូ​ហើយ​, ពួក​គេ​ចាប់​ផ្ដើម​ប្រើ​សម្ដី​ខ្លាំង​​ដាក់​ជន​រង​គ្រោះ​ដើម្បី​ជំរិត​ទារ​ប្រាក់​។ ពួក​គេ​​គំរាម​ថា​នឹង​​​​យក​​​វីឌីអូ​​អាក្រាត​នោះ​ទៅ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ បើ​​ជន​រង​គ្រោះ​​​មិន​ព្រម​វេរ​លុយ​ឱ្យ​ពួក​គេ​។​ សមត្ថ​កិច្ច​មិន​ទាន់​ស្រាវ​ជ្រាវ​​ដឹងថា​​​តើ​ក្រុម​ឆ​បោក​នេះ​បើក​ប្រតិបត្តិការ​​​រយៈ​ពេល​ប៉ុន្មាន​ខែ​ ប៉ុន្មាន​ឆ្នាំ​​ហើយ​។ ម៉្យាង​ទៀត​ គេ​ក៏​មិន​ទាន់​ដឹង​ថា​តើ​ក្រុម​ឆ​បោក​នេះ​រក​បាន​ប្រាក់​ប៉ុន្មាន​ពី​អំពើ​ទុច្ច​រិត​របស់​​ពួក​គេ​។​​

​​បន្ទាប់​ពី​​រដ្ឋាភិបាល​ចិន​បើក​យុទ្ធ​នាការ​បង្ក្រាប​យ៉ាង​ចាស់​ដៃ​ទៅ​លើ​ក្រុម​ឆ​បោក និង​បណ្ដាញ​របស់​​ពួក​គេ​​​នៅ​​​​ប្រទេស​ចិន​, ពួក​នេះ​ក៏​​បាត់​បង់​ទី​តាំង​ឈរ​ និង​ពិបាក​គ្រប់​គ្រង​បណ្ដាញ​របស់​ពួក​គេ​។ ដូច្នេះ ពួក​គេ​ក៏​បង្ខំ​ចិត្ត​​ផ្លាស់​ប្ដូរ​ទី​តាំង​ប្រតិបត្តិ​​ការ​អំពើ​ខិល​ខូច​របស់​ខ្លួន​​​ទៅ​​​ប្រទេស​​ផ្សេង​​។​ ឧទាហរណ៍​ ​​​ប្រទេស​ឥណ្ឌូណេស៊ី និង​​ប្រទេស​ដទៃ​ទៀត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។ កាល​ពី​​ឆ្នាំ​២០១៩​, សមត្ថ​កិច្ច​ឥណ្ឌូណេស៊ី​​​ចាប់​ខ្លួន​ជន​ជាតិ​ចិន​៨៥​នាក់​ និង​ជន​ជាតិ​ឥណ្ឌូណេស៊ី​៦​នាក់​ពាក់​ព័ន្ធ​នឹង​​អំពើ​ឆ​បោក​តាម​អន​ឡាញ​។ កាល​នោះ, សមត្ថ​កិច្ច​រក​ឃើញ​ថា​ពួកគេ​​​ជំរិត​ទារ​ប្រាក់​ពី​ជន​រង​គ្រោះ​បាន​រាប់​លាន​ដុល្លារ​ឯណោះ​៕

ប្រភព៖ Channel News Asia
https://www.channelnewsasia.com/asia/love-scams-88-chinese-nationals-arrests-indonesia-3734456

(FILES) This file photo taken on March 22, 2018 shows apps for WhatsApp, Facebook, Instagram and other social networks on a smartphone in Chennai. Indian police urged people on June 27 not to believe false rumours on WhatsApp after five fresh incidents of crazed mobs attacking people left one woman dead and a dozen hurt. / AFP PHOTO / ARUN SANKAR

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ