ខេត្តព្រះសីហនុ ៖ ហេតុការណ៍ដ៏រន្ធត់ដោយកម្មករ២នាក់បានជួបគ្រោះថ្នាក់ដាច់ខ្សែកន្ត្រក
យោង បណ្តាលឱ្យធ្លាក់មកលើដី ខណៈពេលកំពុងតែធ្វើការនៅអគារមួយកន្លែងក្នុងឆៃណាថោនបណ្ដាលឲ្យបុរសជនជាតិខ្មែរម្នាក់បាត់បង់ជីវិត និងម្នាក់ទៀតជាជនជាតិចិនរងរបួសធ្ងន់ ។ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៤ជាងល្ងាចថ្ងៃទី២៩ ខែសីហា ស្ថិតនៅ
ក្នុងសង្កាត់លេខ 4 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

យោងតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា កម្មករចំនួនពីរនាក់ ខណៈពេលកំពុងតែធ្វើការ បានជិះកន្ត្រកយោងចុះពីជាន់លើ (នៅពុំទាន់កំណត់បានជាន់ដែលធ្លាក់នៅឡើយទេ) ស្រាប់
តែដាច់ខ្សែយោងធ្លាក់ចុះមកលើកដីបានបណ្ដាលឲ្យបុរសជាកម្មករជនជាតិខ្មែរម្នាក់..បា..ត់.ប.ង់..ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះ888ដឹកយកទៅសម្រាកព្យាបាល។

តាមប្រភពដដែលបានបន្តទៀតថា ក្រោយមានហេតុការណ៍នេះក៏បានរាយការណ៍ជូនសមត្ថកិច្ចក៏បានចុះមកដល់បានធ្វើការពិនិត្យ នឹងឱ្យរថយន្តសង្គ្រោះបន្ទាន់យកអ្នករបួសទៅសម្រាកព្យាបាល ឯសពយកមករក្សាទុកដើម្បីធ្វើកោសលវិច្ច័យនឹងធ្វើការស្រាវជ្រាវបន្តតាមនីតិវិធី។

សមត្ថកិច្ចមូលដ្ឋានបានគូសបញ្ជាក់ថា ចំពោះមូលហេតុដែលបណ្ដាលហើយកន្ត្រកយោងនេះ គេនៅពុំទាន់សន្និដ្ឋាននិងវាយតម្លៃបាននៅឡើយទេ។ដោយឡែក អត្តសញ្ញាណរបស់ជនរងគ្រោះទាំងពីរក៏ពុំទាន់ដឹងនៅឡើយ គិតមកដល់ម៉ោង០៧យប់ថ្ងៃដដែលនេះ ប៉ុន្តែម្ចាស់ការដ្ឋាននិងមេការ ត្រូវបានសមត្ថកិច្ចហៅយកមកសាកសួរហើយនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។







ចែករំលែកព័តមាននេះ