ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្វី​ដែល​ឪពុក​ម្តាយ​គួរ​ធ្វើ​សម្រាប់​កិច្ចការ​ផ្ទះ​របស់​កូន ?

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​វិធីសាស្ត្រ ៥ ចំណុច​ក្នុង​ការ​ជួយ​ឱ្យ​កូន​របស់​អ្នករៀន​នៅ​សាលា​បាន​ពិន្ទុ​ល្អ ៖ ១. ពិនិត្យ​កិច្ចការ​ផ្ទះ​ប្រចាំ​ថ្ងៃ ៖ សួរ​កូន​របស់​អ្នក​ថា…

រាជធានី​ភ្នំពេញ ៖ មាន​វិធីសាស្ត្រ ៥ ចំណុច​ក្នុង​ការ​ជួយ​ឱ្យ​កូន​របស់​អ្នករៀន​នៅ​សាលា​បាន​ពិន្ទុ​ល្អ ៖

១. ពិនិត្យ​កិច្ចការ​ផ្ទះ​ប្រចាំ​ថ្ងៃ ៖ សួរ​កូន​របស់​អ្នក​ថា តើ​ពួក​គេ​មាន​កិច្ចការ​ផ្ទះ​រៀង​រាល់​ល្ងាច​ដែរ ឬទេ ? ។ ក្មេង​ៗ​ដែល​រៀន​នៅ​វិទ្យាល័យ​ភាគច្រើន​គ្រាន់តែ​ត្រូវការ​មនុស្ស​ធំ​ម្នាក់ ដើម្បី​សួរ​រៀង​រាល់​ពីរ​បី​ថ្ងៃ​ម្តង​អំពី​កិច្ចការ​ផ្ទះ​ដែល​ពួក​គេ​មាន ។ ចំពោះ​សិស្សសាលា​មធ្យមសិក្សា​គឺ​ត្រូវការ​ការ​ត្រួតពិនិត្យ​ជា​ប្រចាំ ។ ជា​ទូទៅ​សិស្ស​ថ្នាក់​ទី ៨ ឪពុក​ម្តាយ​អាច​ចាប់ផ្តើម​កាត់​បន្ថយ​ពី​ការ​សួរ​សំណួរ​ប្រចាំ​ថ្ងៃ រហូត​ដល់​ការ​ពិនិត្យ​មើល​រៀង​រាល់​ពីរ​បី​ថ្ងៃ​ម្តង ដោយសារ​ការ​ប្រែប្រួល​ទៅ​តាម​កុមារ ឬ​ក្មេង​ជំទង់​នីមួយ​ៗ ។

២. កុំ​ធ្វើ និង​ប្រាប់​ចម្លើយ​ឱ្យ​កូន ៖ អ្នក​អាច​នឹង​ត្រូវ​កូន​ស្នើ​ឱ្យ​ជួយ​ធ្វើ​កិច្ចការ​របស់​គេ ឬ​សូ​ម្បី​តែ​ប្រាប់​ចម្លើយ​ដល់​ពួក​គេ ។ នៅ​ពេល​ដែល​ឪពុក​ម្តាយ​ធ្វើ​កិច្ចការ​សាលា​ជំនួស​កូន ពួក​គេ​នឹង​លែង​ធ្វើ​ដោយ​ខ្លួនឯង ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​កូនបង្កើត​ការ​ពឹងផ្អែក​លើ​ឪពុក​ម្តាយ​ទាំងស្រុង ។ ជួយ​ណែនាំ​កូន​របស់​អ្នក​ដោយ​បង្រៀន​ពួក​គេ​ឱ្យ​ប្រើ​ធនធាន​ដែល​មាន ឬ​គិត​ពី​របៀប​ដែល​អាច​ធ្វើ​ទៅ​បាន​ផ្សេង​ទៀត ដើម្បី​បំពេញ​កិច្ចការ​នេះ ។

៣. ពិនិត្យ​ការងារ​ដែល​បាន​បញ្ចប់ ៖ ត្រូវ​ប្រាកដ​ថា ពិនិត្យ​មើល​កិច្ចការ​ផ្ទះ​របស់​កូន​អ្នក បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ ។ នៅ​ពេល​អ្នក​មើល​លើ​សម្ភារ​សិក្សា និង​កិច្ចការ​ផ្ទះ​របស់​កូន អ្នក​នឹង​ស្គាល់​ខ្លួនឯង​ច្បាស់​អំពី​អ្វី​ដែល​កូន​របស់​អ្នក​កំពុង​រៀន​នៅ​សាលា ។ អ្នក​អាច​ពិនិត្យ​មើល​កំហុស​ជាក់ស្តែង ហើយ​ត្រូវ​ប្រាកដ​ថា ពួក​គេ​មិន​បាន​រំលង​ផ្នែក​ណាមួយ​នៃ​ការងារ​នោះ​ទេ ។ ជំហាន​នេះ​ក៏​ផ្តល់​នូវ​ការ​ទទួលខុសត្រូវ​ភ្លាម​ៗ​សម្រាប់​ការ​បំពេញ​កិច្ចការ​ផ្ទះ​ផង​ដែរ ។

៤. ត្រូវ​ប្រាកដ​ថា កូន​បញ្ចប់​កិច្ចការ ហើយ​ទុកដាក់​បាន​ត្រឹមត្រូវ ៖ សូម​ប្រាកដ​ថា កិច្ចការ​ផ្ទះ​ត្រូវ​បាន​ទុកដាក់​ត្រឹមត្រូវ ហើយ​ដាក់​ក្នុង​កាបូបស្ពាយ​របស់​ពួក​គេ ដើម្បី​ត្រឡប់​ទៅ​សាលារៀន​វិញ ។ ជំហាន​ចុង​ក្រោយ​នៃ​ការ​បញ្ចប់​កិច្ចការ​ផ្ទះ​នេះ គឺជា​ជំហាន​ដ៏​សំខាន់​មួយ​សម្រាប់​កុមារ ។

៥. តាមដាន​ចំណាត់ថ្នាក់ ៖ មើល​ពិន្ទុ ដើម្បី​តាមដាន​ការ​អនុវត្ត​នៅ​សាលា​ទាំងមូល​របស់​កូន​អ្នក ។ សាលារៀន​ជា​ច្រើន​ក៏​មាន​ចំណាត់ថ្នាក់​តាម​អន​ឡាញ​ដែល​អាច​មើល​បាន​សម្រាប់​ឪពុក​ម្តាយ ។ ការ​ត្រួតពិនិត្យ​ចំណាត់ថ្នាក់​ប្រចាំ​ស​ប្តា​ហ៍ គឺ​ល្អ​ណាស់​ដើម្បី​ប្រាកដ​ថា កូន​អ្នក​ស្ថិត​ក្នុង​ទីតាំង​ណាមួយ និង​ទទួល​បាន​ចំណាត់ថ្នាក់​ដែល​អាច​ទទួលយក​បាន ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់ទី ១២ ចូល​រៀន​ថ្ងៃ​ទី ៤ ខែកញ្ញា ឆ្នាំ ២០២៣ ខាង​មុខ​នេះ ។ សាលារៀន​ផ្តល់​ជូន​ការ​បញ្ចុះតម្លៃ ១៥% លើ​តម្លៃ​សិក្សា​សម្រាប់​កា​ចុះ​ឈ្មោះ​ចូល​រៀន​ជា​លក្ខណៈ​គ្រួសារ ឬ​ពីរ​កម្មវិធី​ផ្តល់​ជូន​ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់ និង​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ ការ​ផ្តល់​ជូន​ខាងលើ​នេះ​មាន​សុពលភាព​ត្រឹម​ថ្ងៃ​ទី ៣១ ខែសីហា ឆ្នាំ ២០២៣ ។

សាលារៀន​ផ្តល់​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕