បាតុភូតចម្លែក! ខ្យល់កួចទឹកឡើងលើមេឃបណ្តាលឱ្យមានភ្លៀងធ្លាក់នៅកណ្តាលវាលស្រែ (វីដេអូ)
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ បាតុភូតចម្លែក ខ្យល់កួចទឹកឡើងទៅលើមេឃ បណ្តាលឱ្យមានភ្លៀងធ្លាក់
ខេត្តបន្ទាយមានជ័យ ៖ បាតុភូតចម្លែក ខ្យល់កួចទឹកឡើងទៅលើមេឃ បណ្តាលឱ្យមានភ្លៀងធ្លាក់
ខេត្តបន្ទាយមានជ័យ ៖ បាតុភូតចម្លែក ខ្យល់កួចទឹកឡើងទៅលើមេឃ បណ្តាលឱ្យមានភ្លៀងធ្លាក់នៅកណ្តាលវាលស្រែ បានកើតឡើង និងបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ស្ថិតភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា មានបាតុភូតចម្លែកមិនដែលធ្លាប់ឃើញ និងមិនដែលធ្លាប់មាន ខណៈពេលមានខ្យល់កួចទឹកឡើងទៅលើមេឃនៅកណ្តាលវាលស្រែខាងលិចស្ទឹង បណ្តាលមានភ្លៀងធ្លាក់ដែលត្រូវបានប្រជាពលរដ្ឋថតបាន។
ប្រជាពលរដ្ឋបានបញ្ជាក់ថា៖នេះជាលើកទី១មួយនៅស្រុកនេះ នៅពេលមានមេឃខ្មៅរកភ្លៀងធ្លាក់ស្រាប់តែឃើញខ្យល់កួចទឹកពីកណ្តាលវាលស្រែដែលមានទឹកឡើងទៅលើមេឃ ហើយមានភ្លៀងធ្លាក់យ៉ាងខ្លាំង។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ខ្យល់កួចទឹកនៅកណ្តាលវាលស្រែមានរយៈពេលជិតកន្លះម៉ោង ដែលកួចទឹកឡើងលើមានផ្នែកខាងក្រោមតូចនិងឡើងធំក្រោយឃើញខ្យល់ទឹកឡើងលើស្រាប់តែមានភ្លៀងធ្លាក់ខ្លាំងនេះជាលើកទីមួយដែលឃើញខ្យល់កួចទឹកឡើងលើហើយធ្លាក់កើតជាទឹកភ្លៀងធ្លាក់រយៈពេលជិត១ម៉ោងទើបបានរាំងភ្លៀង៕
ចែករំលែកព័តមាននេះ